Tuesday, December 27, 2011

Untethered Jailbreak for IOS 5.0.1 ចេញហើយ!!!!

Untethered Jailbreak ពេលនេះបានចេញហើយសំរាប់ IOS 5.0.1 ដែលអាចធ្វើ Jailbreak សំរាប់​ A4 Device មានដូចជា iPhone 4, iPhone 3GS, iPod Touch 3G, iPod Touch 4G, និង iPad 1។
គួររំលឹកថាកាលពីប៉ុន្មានថ្ងៃមុន ក្រុមហែកឃើ Pod2g បានប្រគល់កម្មវីធីកូដសំរាប់ Jailbreak IOS 5.0.1 អោយទៅ ក្រុមហែកឃើរ iPhone dev-team និង chronic dev-team ដើម្បីជួយបញ្ចប់ការ Jailbreak IOS 5.0.1 សំរាប់ A4 Device ហើយ ពួកគេ ( Pod2g ) នឹងយកពេលពេលវេលាពួកគេដើម្បី Jailbreak IOS 5.0.1 សំរាប់ A5 Device ដែលមានដូចជា iPhone 4S, iPad 2 ជាដើម។
ពេលនេះក្រុម iPhone dev-team និង chronic dev-team បានបញ្ចេញនូវ Jailbreak IOS 5.0.1 សំរាប់ Device ដូចខាងក្រោម
  • iOS 5.0.1
  • iPhone 4 (both the GSM and CDMA), iPhone 3GS
  • iPad 1
  • iPod Touch 4G, iPod Touch 3G 
ចំណែកឯរបៀប Jailbreak ពុំទាន់ត្រូវបានពួកគេប្រកាសនៅឡើយទេ ។ យើងសង្ឃឹមថាពួកគេ នឹងប្រកាសនៅពេលឆាប់នេះ។

No comments:

Post a Comment