Friday, April 6, 2012

របៀបរក្សាទុក កូនសោរ SHSH ដោយប្រើប្រាស់ កម្មវិធី TinyUmbrella


កូនសោរ  SHSH គឺជា​ ឯកសារមួយ ដែលលោក អ្នក ត្រូវការ ក្នុងការ Restore ទៅកាន់ Firmware ឫ OS version  ចាស់ៗ។ បច្ចុប្បន្ន មានវិធី ជាច្រើន  ដែលអាច អោយ លោកអ្នក អាចរក្សា កូនសោរ​នេះបាន ដូចជា ប្រើកម្មវិធី iSHSHit នៅលើ iPhone និង TinyUmbrella នៅលើកុំព្យូទ័រ៕   ដូចនេះ យើងខ្ងុំ សូមណែនាំ ពីរបៀប ប្រើប្រាស់ TinyUmbrella ដើម្បី រក្សាទុក កូនសោរ SHSH របស់លោកអ្នកលោកអ្នក​​ អាចធ្វើការ save SHSH ដោយ ប្រើកម្មវិធី TinyUmbrella ដោយអនុវត្តដូចខាងក្រោម ៖
  1. ដោនឡូដកម្មវិធី  TinyUmbrella តាមលីញខាងក្រោមដែលមាន ខាងក្រោម អត្ថបទ
  2. បើកកម្មវិធី TinyUmbrella ដែលបានដោយឡូដ ហើយ ព្រោះ ថា កម្មវិធី នេះ ពុំចាំបាច់ ត្រូវដំឡើងទេ គ្រាន់តែដោនឡូដ គឺ អាចប្រើបានតែម្តង​ តែ បើសិនជា កុំព្យូទ័រ អ្នក ពុំមាន Java ទេ នោះ ក៏មិនអាច បើក កម្មវិធីនេះ បានដែរ។ ដូចនេះ បើបើក TinyUmbrella អត់បាន សូមព្យាយាម រកវិធី ដំឡើង Java សូមចុចទីនេះ ដើម្បី បើកគេហទំព័រ Java និងស្វែងយល់ពី ការដំឡើង Java ។  ក្រោយពី បើកកម្មវិធី TinyUmbrella អ្នក នឹងឃើញ ដូចរូបរាង ខាងក្រោម
  3. ភ្ជាប់ iDevice ( iPhone/iPod/iPad ) របស់អ្នកទៅកុំព្យូទ័រ  TinyUmbrella និងចាប់ផ្តើម detect
  4. សូមប្រាកដថា iTune ត្រូវបានបិទ 
  5. លោកអ្នក នឹងបាន ឃើញ ចំកណ្តាលនៃ កម្មវិធី គឺ General Tab, Log Tab និង Advanced Tab សូមចុចលើ Advanced Tab ។ លោកអ្នក នឹងបានឃើញ ដូចខាងក្រោម ត្រង់ save SHSH Directory: សូមចុចលើ សញ្ញា ចុច៣ ... រួចវា នឹង លោតផ្ទាំង មួយមក សូមលោកអ្នក ជ្រើសរើស កន្លែង រក្សាទុក ឯកសារ SHSH នៅកន្លែង ណា ដែលលោកអ្នកចង់ ទុក ។ ហើយ នៅត្រង់ ប្រអប់ធីក សូម ធីកត្រង់ Save All Available SHSH  និងធីកត្រង់  Request SHSH From Cydia ហើយបើសិនអ្នកធ្លាប់រក្សាទុក SHSH ពីមុនមក ហើយ មិនច្បាស់ថា វានឹងដំណើរការល្អ ឬអត់  សូមធីក យក Overwrite Existing SHSH Files on "Save SHSH" វានឹងលប់ SHSH ចាស់ ដោយជំនួស ថ្មី វិញ ។ សូមកុំធីកត្រង់ Update iPhone xx Baseband (បើមាន ជម្រើសនេះ ) និង កុំធីកត្រង់ Set Hosts To Cydia on Exit (if you need to clear Restore from Apple uncheck this box ) នឹងផ្សេងៗទៀត មិនសំខាន់ទេ។ សូមចុចលើ General Tab វិញ ។
  6. បន្ទាប់មក សូមចុច ប៊ូតុង Save SHSH នៅឯផ្នែកខាងលើ ឈាងខាងស្តាំ ដូចក្នុងរូប
  7. ពេលនោះ TinyUmbrella នឹងចាប់ផ្តើម save SHSH របស់អ្នក ពេលរួចរាល់ លោកអ្នក នឹងឃើញ ប្រហាក់ប្រហែល ដូចរូបខាងក្រោម ។
  8. រួចរាល់  លោកអ្នក អាច ចូលទៅកាន់ កន្លែង ដែលលោកអ្នក កំណត់រក្សាទុក SHSH  នៅ ក្នុង Advanced Tab អ្នក នឹងឃើញ ដូចរូបខាងក្រោម
  9. សូមសំណាងល្អ 
បញ្ជាក់ សំរាប់បញ្ហា មួយចំនួន ដែលមិនអាច ទាញយក SHSH បាន ដែល អាចបណ្តាលមកពី វា​ មិនអាច ទាញ  SHSH ទាញ ពី Cydia ដូចនេះ សូមមើល ចំណុចទី ៥ ឡើងវិញ ហើយ ដោះ ធីកត្រង់  Request SHSH From Cydia ។ ដែលមាន ន័យថា យើង អោយ កម្មវិថី នេះ បង្កើត SHSH អោយយើង ដោយ ពុំចាំបាច់ទាញ ពី Cydia ឡើយ។ 

អ្នកអាចដោនឡូដ TinyUmbrella តាមលីញដូចខាងក្រោម
TinyUmbrella 5.10.09: សំរាប់ Windows Download | សំរាប់ Mac OS X Download
ឬក៏ចូលទៅកាន់ ទំព័រដោនឡូដ របស់ អ៊ិកមិច
សរសេរ និង រៀបរាង ដោយ អ៊ិកមិច



No comments:

Post a Comment