រយៈពេលប៉ុន្មានសប្តាហន៍ឃើញថា Digitimes បានចេញព័តិមានជាច្រើន ស្តីពី ក្រុមហ៊ុន អេបផល ជាពិសេស គឺ ស្តីអំពី ផលិតផល អាយផេត និង ទួរទស្សន៍អាយធីវី ។
ព័តិមានពី Digitimes គឺ មានខ្លះត្រូវបានគេយល់ថា ត្រឹមត្រូវ ដូចជាពេលនេះ Digitimes បាននិយាយថា អាយផេត ៣ និងមានចេញលក់ ក្នុង រយៈពេលប៉ុន្មាន ខែទៀត ហើយ អាយផេត ៣ នេះ គឺ នឹងផ្តល់អោយ អតិថិជន នូវថាមពលថ្ម ដែលមានរយៈពេលយូរ បើតាមការអះអាងគឺ រយៈពេលដ៏ វែង មិនគួរអោយ ជឿ រឺឯ អេក្រង់វិញ resolution display វិញក៏មានកែលំអ អោយរឹតតែល្អប្រសើរជាងមុន ជាដើម ។
ប៉ុន្តែថ្មីនេះ ទៀត Digitimes ទើបតែ ប្រកាស់ក្នុង គេហទំព័ររបស់ពួកគេថា ក្រុមហ៊ុន អេបផល នឹងចេញ លក់ អាយផេត ដល់ទៅពីរប្រភេទ សំរាប់ឆ្នាំ ២០១២ នេះ គឺ អាយផេត ៣ នឹងចេញក្នុង ខែ មិនា រឺឯ អាយផេត ៤ នឹងចេញ ក្នុង ខែ តុលា ហើយ អាយផេត របស់អេបផល ចេញលក់ ក្នុង ឆ្នាំ នេះ នឹងមាន ទំហំ 7.85 inch ។
តើពាក្យចចាមអារ៉ាម ពី Digitimes នេះនឹងត្រឹមត្រូវដែរទេ តើគួរអោយជឿដែរទេ រហូតដល់ ពេលនេះ ពុំទាន់មានការបញ្ជាក់ពីក្រុមហ៊ុអេបផលឡើយ។
បើយើង ពិនិត្យ មើល ពីក្រុមហ៊ុន អេបផល នោះ យើងឃើញថា ក្រុមហ៊ុន នេះ ចូលចិត្ត ធ្វើអ្វីៗ អាថ៍កំបាំង ដោយសារដូចនេះហើយ ទើបតែងតែមានពាក្យ ចចាមអារ៉ាម ច្រើន អំពីផលិតផល ដែលពួកគេនឹងផលិត រីឯ Android វិញពុំសូវមានពាក្យចចាមអារ៉ាមសោះ ក្រុមហ៊ុន ដ៏ធំទាំងពីរ នេះ ពិតជាខុសគ្នាមែន សូម្បីតែយុទ្ធសាស្រ្តទីផ្សារ ដើម្បីអោយអតិថិជនចាប់អារម្តណ៌ ក៏ពួកគេ ធ្វើខុសគ្នាដែរ ម្នាក់ចូលចិត្តធ្វើដោយអាថ៍កំបាំង ហើយម្នាក់ទៀតចូលចិត្តធ្វើដោយបើកចំហរ។
No comments:
Post a Comment