Thursday, January 12, 2012

iPhone Hacker PlanetBeing: ពេលនេះយើងបានសំរេចមួយជំហានខិតជិតទៅ Untethered Jailbreak A5

បើសិនជាអ្នក ថ្មីក្នុងវិស័យ Jailbreak នោះអ្នក ប្រហែលជា មិនសូវស្គាល់ PlanetBeing តាមពិត គាត់ ជា Hacker  ដែលមានឈ្មោះ ថា Yiduo David Wang ហើយត្រូវបានគេ ភាគច្រើន ថា PlanetBeing ធ្លាប់ជា  សមាជិក ដ៏សំខាន់មួយរបស់ iPhone Dev Team
ហើយពេលនេះនៅតែជាមនុស្សសំខាន់ផងដែរ ។ គាត់បានបាត់មុខ ពី វិស័យ Jailbreak ប្រហែលមួយឆ្នាំ ពិព្រោះ គាត់បាន យកពេលវេលា ទៅ សិក្សា អំពី “Linux on the iPhone” ហើយ ការងាររបស់គាត់ ភាគច្រើន គឺ ស្វះស្វែង រកវិធី នាំយក Android មកដំណើរការ លើ iPhone និង iOS deivces។ គាត់មានឈ្មោះល្បីខ្លាំង នៅពេល គាត់បាន បញ្ចេញ Jailbreakសំរាប់ iPhone 4 ក្នុង ខែសីហា ២០១០។

សំរាប់ iPhone 4S and iPad 2 jailbreak ក្រុម pod2g បង្កើតក្រុមរួមគ្នាមួយ មានឈ្មោះ ថា dream team ដែលមានសមាជិក MuscleNerd, PlanetBeing, P0sixninja and​ ហើយនឹងថ្មីៗនេះ គឺ Saurik ផងដែរ។

ដំណឹងល្អពេលនេះ គឺជាអ្វីដែល  PlanetBeing បានសរសេរក្នុង tweet របស់គាត់ អំពី A5 untethered jailbreak  ថា ពេលនេះ គាត់សំរេចដល់  sandbox ហើយ ។ ហើយតើអ្វី ជា sandbox នោះ និយាយអោយ ខ្លីគឺ ទាំងប្រព័ន្ធដំណើរការ  OS X  និង IOS របស់ ក្រុមហ៊ុន Apple ផ្តល់នូវលទ្ធភាព ក្នុង ការគ្រប់គ្រង ប្រព័ន្ធ និងដំណើរការ របស់វា ការផ្តល់នូវលទ្ធភាពនេះ គឺ គេអោយ ឈ្មោះថា Apple sandbox ដូចនេះ PlanetBeing គាត់ចង់និយាយថា ពេលនេះ គឺគាត់ មានលទ្ធភាព អាចគ្រប់គ្រង ប្រព័ន្ធ A5 iDevice ហើយ នេះចាត់ទុកថា ជាដំណឹងល្អមួយ ។

នេះជាអ្វីដែលគាត់បានសរសេរក្នុង tweet របស់គាត់

ពេលនេះអ្វីដែលលោកអ្នកត្រូវធ្វើគឺ អាប់ដេត iDevice របស់លោកអ្នក ទៅ iOS 5.0.1 ឥលូវនេះ មុននឹង Apple បញ្ចេញ iOS 5.0.2 ។
សូមកុំភ្លេច click like លើ facebook fan page របស់យើងខ្ងុំ ដើម្បីទទួលបាន ព័តិមាន និង អត្ថបទ ពីយើងខ្ងុំ បានឆាប់រហ័ស។

No comments:

Post a Comment