Friday, March 2, 2012

របៀបដំឡើង Siri លើ iPhone4, iPhone3Gs, iPad 3G/Wi-Fi, iPad2 3G/Wi-Fi, iPod Touch 4G/3G តាមSiriport 1.4-0

ថ្ងៃនេះ យើងខ្ងុំ នឹងនិយាយអំពី របៀបដំឡើង Siri លើ iPhone4, iPhone3Gs, iPad 3G/Wi-Fi, iPad2 3G/Wi-Fi, iPod Touch 4G/3G ជំនាន់ ៥ ឡើងទៅ តាម រយៈ Siriport 1.4-0។  តាមពិត បើនិយាយតាម ត្រង់ យើងខ្ងុំ គឺ ហាក់ មានការ ស្ទាក់ស្ទើរ ក្នុង ការសរសេរអត្ថបទ និយាយអំពី របៀបដំឡើង Siri តាមវិធី Siriport នេះ។ ពិព្រោះ​ការដំឡើង គឺ ងាយស្រួល តែ ការភ្ជាប់ Server ដើម្បី ប្រើប្រាស់ នោះ ទើប​ វា ពិបាក ពិព្រោះ ថា ក្រុមអ្នក អភិវឌ្ឈន៍ កម្មវិធី បាន បង្កើត Server ដែល មានលក្ខណៈជា com.apple.assistant.plist ដើម្បី ធ្វើការ ភ្ជាប់ iDevice (iPhone, iPad...) ទៅ កាន់ Server Siri របស់ Apple ហើយ ការភ្ជាប់នេះ គឺ ពិបាកនៅ ពេល ដំបូង តែ ដល់ពេល លោកអ្នក បានភ្ជាប់ ហើយ នោះ អ្នក អាច ប្រើ Siri បាន ហើយ ។ ថ្វិ ត្បិត តែ វាពិបាក ពេល ភ្ជាប់ ដំបូង តែ ពេល រួចរាល់ លោកអ្នក នឹងរីករាយ ជាមួយ នឹង Siri។



បើសិនជាលោកអ្នកចង់ ដំឡើង Siri លើ iDevice (iPhone, iPad...) លោកអ្នក សូមអនុវត្តិន៍ ដូចខាងក្រោម ។ របៀបដំឡើង ត្រូវបានចែក ចេញ ជាពីរ :-

សំរាប់អ្នក ដែលធ្លាប់ ដំឡើង Siri ពីមុនមក តាមរយៈ Siriport ជំនាន់ចាស់ លោកអ្នក ប្រហែល ជាយល់ ពី របៀបដំឡើង រួចទៅ​ ហើយ ដូចនេះ សំរាប់ជំនាន់ ថ្មី SiriPort 1.4-0 នេះ លោកអ្នក គ្រាន់តែ អាប់ដេត គឺ រួចរាល់ ។ សូមមើលការណែនាំ ខាងក្រោម ដើម្បី អាប់ដេត ទៅ SiriPort 1.4-0
  • សំរាប់អ្នក ប្រើប្រាស់ iPhone4, iPhone3Gs, iPod Touch 4G/3Gលោកអ្នក គ្រាន់តែ ចូល ទៅ កាន់ Cydia --> Manage --> Source --> SiriPort.Ru Repo ហើយ បន្ទាប់ពី ចុច បើក Repo SiriPort  សូមបើក SiriPort ហើយ សូម អាប់ដេត ដោយ ចុច Modify --> Upgrade
  • សំរាប់អ្នក ប្រើប្រាស់ iPad 3G/Wi-Fi, iPad2 3G/Wi-Fi ដែលធ្លាប់បាន ដំឡើង Siri តាមរយៈ Siriport ជំនាន់ចាស់ នោះ ពោលគឺ ជំនាន់មុន 1.4-0 ជាដំបូង ត្រូវ លប់ Siriport ជំនាន់ចាស់ សិន ។​ ហើយ សូមចុចបើក iFile ចូលទៅកាន់  /var/mobile/Library/Preferences/ ​ ហើយសូមលប់ com.apple.assistant.plist ចេញ និងចុចក្រោយ ចូល ទៅ កាន់ Setting --> General --> Profile --> Remove គឺត្រូវលប់ Certificate ចេញ។ រួចសូម ចូលទៅកាន់ Cydia --> Source --> SiriPort.Ru Repo ហើយ បន្ទាប់ពី ចុច បើក Repo SiriPort  ចុចដំឡើង SiriPort for iPad's  ពេលដំឡើង ចប់ iPad និង បិទ ហើយ បើក ឡើង វិញ។ ក្រោយមក សូមដំឡើង Certificate ដោយបើក កម្មវិធី Safari ហើយ សរសេរ http://siriport.ru/1.crt  ហើយចុចបញ្ជូន ក្រោយមក ​ វានឹងតម្រូវអោយអ្នក ដំឡើង certificate របស់ Apple ដើម្បីដំណើរការ siri ។ ពេលរួចរាល់ Reboot iDevice (បិទ និង បើក iPad ) របស់អ្នក។ និង សូមសាកល្បង បើក Siri ហើយ និយាយ Hi ដើម្បី ភ្ជាប់ឡើង វិញ ។


សំរាប់លោកអ្នក ដែលពុំទាន់ ឬពុំធ្លាប់ដំឡើង Siri តាម រយៈ Siriport លើ iDevice ពីមុនមក សូមអនុវត្តដូចខាងក្រោម
  1. iDevice របស់លោកអ្នកត្រូវតែ Jailbreak រួចរាល់ ( សូមប្រាកដ ថា លោកអ្នក បាន Jailbreak ជាមួយ នឹង ជំនាន់ចុង ក្រោយ នៃ Jailbreak ) ។ សំរាប់ Redsn0w យ៉ាងហោចណាស់ redsn0w 0.9.10b4 ហើយ សំរាប់ Absinthe គឺ ជំនាន់ 0.4 ។ តែកុំអោយ ពិបាក លោកអ្នក គ្រាន់តែ ចូលទៅ កាន់ Cydia ហើយ ចូលទៅកាន់ Search  ហើយធ្វើការ ស្វែងរក corona  1.0-8 ពេលឃើញ សូម ដំឡើង install ។ ដើម្បី ច្បាស់ ពី​ របៀធ្វើការ អាប់ដេត Corona សូមចុចទីនេះ
  2. សូមធ្វើការ Back up iDevice របស់អ្នកជាមុន ទុកក្រែងមានកំហុស ជាយថាហេតុ
  3. iDevice ត្រូវភ្ជាប់អ៊ីនធើណិត
  4. សូមចូលទៅកាន់កម្មវិធី cydia --> Manage --> source --> edit --> add សូម បន្ថែម http://repo.siriport.ru ចូលទៅក្នុង source 
  5. សូមបើក  source  ដែលទើបតែបន្ថែម SiriPort.Ru Repo ទាញចុះមកក្រោម ។ នៅ កនែ្លងនេះ កម្មវិធី Siriport 1.4-0 ត្រូវបានចែក ចេញ ជាពី ប្រភេទ ទី១ SiriPort  គឺ  ទី ២ SiriPort for iPad's  សូមមើលរូប។
    ដូចនេះ សំរាប់អ្នក ប្រើប្រាស់ iPhone4, iPhone3Gs, iPod Touch 4G/3G សូមចុចដំឡើង SiriPort  ។​ ហើយ សំរាប់អ្នក ប្រើប្រាស់ iPad 3G/Wi-Fi, iPad2 3G/Wi-Fi សូមចុចដំឡើង SiriPort for iPad's។  ក្រោយពី ដំឡើង ហើយ វានឹង ធ្វើការ Reboot ( បិទ និងបើក ) ដោយខ្លួនឯង។
  6. បន្ទាប់មកសូម ចូលទៅ safari ហើយ សរសេរ http://siriport.ru/1.crt  ហើយចុចបញ្ជូន ក្រោយមក វានឹងតម្រូវអោយអ្នក ដំឡើង certificate របស់ Apple ដើម្បីដំណើរការ siri ។ ពេលរួចរាល់ Reboot iDevice របស់អ្នក។
  7. ក្រោយមកសូមចូលទៅកាន់ General -->siri --> on 
  8. រួចរាល់ 
ពេលនេះ សូមលោកអ្នក ចុចប៊ូតុង Home អោយជាប់ ដើម្បី សាកល្បង កម្មវិធី សូមនិយាយ ពាក្យ Hello បើ siri ឆ្លើយ មកវិញ ថា Hi ឬ Hello មកវិញ នោះ បានន័យថា លោកអ្នក បានដំឡើង ជោគជ័យហើយ តែបើ siri ឆ្លើយ មកវិញ ថា I am sorry .... នោះ សូមធ្វើដូចខាងក្រោម
  1. សូមរងចាំ ប្រហែល ៣០វិនាទី ទៅ ៤០វិនាទី ដោយ ព្យាយាម និយាយ Hello ទៅកាន់ siri 
  2. សូមចូលទៅកាន់ គេហទំព័រ មួយនេះ ដើម្បី មើលថា ពេល នេះ server គឺនៅ online ដែរឬអត់? សូមចុចទីនេះ
  3. បើសិនជាព្យាយាម អស់ច្រើនដង ហើយ នៅតែ មិនដំណើរ ការ ទៀត នោះ ហើយ  siri នៅតែឆ្លើយ មកវិញ ថា I am sorry .... នោះលោកអ្នកអាច បើក កម្មវិធី iFile ( បើលោកអ្នក ពុំទាន់មាន  កម្មវិធី iFile សូមបន្ថែម http://cydia.xsellize.com ទៅក្នុង source cydia របស់អ្នក ហើយស្វែងរកiFile  រួចដំឡើង  ) ហើយ ទៅកាន់ /var/mobile/Library/Preferences/ ​ ហើយសូមលប់ com.apple.assistant.plist ចេញ។ រួចហើយ សូម Reboot iDevice របស់អ្នក។ និង ព្យាយាមសាក siri ម្តងទៀត ដោយ និយាយ ពាក្យ Hello សូមរងចាំ ប្រហែល ៣០វិនាទី ទៅ ៤០វិនាទី ដោយ ព្យាយាម និយាយ Hello ទៅកាន់ siri  ជាច្រើនដង ទៀង។
សូមបញ្ជាក់ ការដំឡើង siri នេះ គឺ ពិបាក នៅត្រង់ ពេលសាកល្បង siri នេះ ពិព្រោះ ពេល សាកល្បង ដោយ និយាយពាក្យ hello ទៅកាន់ siri នោះ គឺបានន័យថា យើង កំពុង ភ្ជាប់ siri ទៅកាន់ proxy server របស់ Apple ហើយ ។ វាពិតជាពិបាក បន្តិច តែយើងខ្ងុំ បានដំឡើង បានដោយ ជោគជ័យ លើ A4 iDevice ជាច្រើន គ្រឿង រួចមកហើយ មាន ពេលខ្លះ យើង ចំណាយ ពេល ២ ទៅ ៣ ថ្ងៃ ដើម្បី ដំឡើង ។

រៀបរាង និង កែសម្រួលដោយ អ៊ិកមិច

No comments:

Post a Comment