Thursday, January 19, 2012

Jailbreak នឹងលែងមានទៀតហើយ បើសិនជា SOPA ត្រូវបានអនុមត្ត

ថ្មី ៗ នេះ លោកអ្នក ប្រាកដ បានលឺ នូវព័តិមានផ្សេងៗ និយាយអំពី ច្បាប់ SOPA ដែលនឹង គ្រោង រៀបចំ ធ្វើការ អនុមត្ត នូវខែក្រោយនេះ ក្នុង សភា អាមេរិក។


មុននឹង យើងខ្ងុំ និយាយអំពី ច្បាប់ SOPA តើវា មានជះ ឥទ្ធិពលអ្វីខ្លះ ដល់ Jailbreak ខ្ងុំ ចង់និយាយពន្យល់ ដោយខ្លី ៗ តើអ្វី ជា SOPA ?  SOPA ដែលសំរាយមកថា Stop Online Piracy Act គឺសំដៅ ដល់ការបញ្ឈប់ ការថតចំលង ផ្សេង នៅលើ អ៊ីនធើណិត ។ ឧទាករណ៍ មាន គេហទំព័រ មួយ របស់ ប្រទេសអ៊ីតេលី បាន ដាក់ នូវ រឿង មួយ ដែលមាន ចំណង ជើងថា The Dark Knight អោយប្រិយមិត្ត របស់គេ ដោនឡូដ ដូចនេះ ម្ចាស់ផលិតកម្ម​ នៃខ្សែភាពយន្ត នេះ អាចមានសិទ្ធិ ស្នើ អោយ Google លុប គេហទំព័រ អ៊ីតេលី នេះ ចេញ ពី ការស្រាវជ្រាវ ហើយ បញ្ចប់ សកម្មភាព ផ្សេងៗ របស់ គេហទំព័រ នេះ ដូចជាការ​​បង់ប្រាក់ ទិញ ផលិតផល​ផ្សេងៗ ពី គេហទំព័រនេះ ជាដើម ។ សូមចុចទីនេះ ដើម្បីអានបន្ថែម ពី ច្បាប់SOPA

ឥលូវនេះ​យើង ងាកមកនិយាយ អំពី SOPA ជះឥទ្ធិពលអ្វីខ្លះ ដល់ សកម្មភាព  Jailbreak ។ ក្រុម ហែកឃើរ iPhone និង p0sixninja សមាជិកជាន់ខ្ពស់ របស់ Chronic Dev Team គឺបាន និយាយ ក្នុង Tweet របស់ពួកគាត់ ថា ច្បាប់ SOPA នឹងធ្វើអោយ សកម្មភាព Jailbreak  របស់គាត់ ក្លាយ ជាសកម្មភាព ខុសច្បាប់ ។ ហើយ ច្បាប់នេះ នឹង រារាំងដល់ ការងាររបស់គាត់ និងពុំអោយ គាត់ សរសេរ កម្មវិធី Jailbreak ទៀតទេ។

ដូចលោកអ្នកដឹងហើយ Jailbreak គឺសំខាន់ និង ពិសេសខ្លាំងណាស់ សំរាប់ iPhone ហើយ ការធ្វើ Jailbreak នេះទៀតសោត ក៏ពុំបានខុសទៅនឹង ច្បាប់ របស់អាមេរិក ដែរ តែ វានឹងក្លាយ ជា ខុសច្បាប់ ហើយអាចនឹង លែងមាន Jailbreak ទៀត បើសិន ជា ច្បាស់ SOPA នេះ ត្រូវបាន អនុមត្ត នូវខែក្រោយ ក្នុង សភា អាមេរិក ។

តើពេល នេះ យើង គួរធ្វើអ្វីទៅ ។ គឺ យើង មានតែសង្ឃឹមថា ច្បាប់នេះ មិនអាចអនុមត្ត ទៅកើត ព្រោះ បើច្បាប់ នេះ អនុមត្ត មែន នោះ ប្រាកដ ជា កែប្រែ ពិភព អ៊ីនធើណិត លើ ពិភពលោក ហើយ ។

No comments:

Post a Comment