Wednesday, February 1, 2012

Corona 1.0-8 ចេញហើយសំរាប់ដោះស្រាយ iBooks 5.0 & 5.0.1 Jailbreak និងរបៀបអាប់ដេត

ថ្មីៗនេះ ក្រុម ហែកឃើរ Saurik និង planetbeing បានចែញ អាប់ដេត កម្មវិធី corona ជាបន្តបន្ទាប់ ដើម្បី ដោះ ស្រាយ បញ្ហា iBooks ។ ម្សិលមិញ ពួកគេ បានចេញ corona 1.0-7 សំរាប់ រាល់ iDevice ទាំង អស់ ដើម្បី ធ្វើការ អាប់ដេត រួម មាន iPhone 4, iPhone 4S , iPhone3GS , iPad2 , iPad1 , iPodTouch 3G/4G ។ តែដោយ មាន ការអះអាង ពីអ្នក ប្រើប្រាស់ iPhone 4S ដើរលើជំនាន់ iOS 5.0 ថា ពួក គេ គឺ ពុំអាចធ្វើ ការ អាប់ដេត ជាមួយនឹង corona 1.0-7 នោះ  ថ្ងៃនេះ ក្រុម saurik បានដាក់ អោយ អាប់ដេត corona 1.0-8 ដែលលើកនេះ ក្រុម saurik បានអះអាង ថា គឺ រាល់ iDevice ទាំងអស់ ទាំង ដើរ លើ iOS 5.0 និង iOS 5.0.1 គឺ អាច អាប់ដេត បាន។





របៀប អាប់ដេត Corona 1.0-8
  1. បើសិនជាអ្នកបាន​ jailbreak A4 Device លោកអ្នក រួមមាន iPhone 4, iPhone 3GS, iPod Touch 3G/4G , iPad1 ជាមួយនឹង redsn0w 0.9.10b5 ដែលទើបនឹងចេញ គឺ ពុំចាំបាច់ អាប់ដេត ទេ តែបើលោកអ្នក ដែលបាន jailbreak ជាមួយ ជំនាន់ redsn0w ពីមុនត្រូវអាប់ដេត ។ ចំណែក ឯអ្នក ដែលប្រើប្រាស់ A5 Device iPhone4S, iPad2 ដែលបាន Jailbreak ជាមួយ Absinthe 0.3 ឬក៏Absinthe ជំនាន់មុន ក៏ត្រូវធ្វើការអាប់ដេតដែរ។
  2. សូមប្រាកដថា អ៊ីនធើណិត លើ  iDevice របស់លោកអ្នក ដើរបានល្អ និងពុំដាច់ពេលដំឡើង
  3. សូមបើកកម្មវិធី Cydia ដែលមានក្នុង iDevice របស់លោកអ្នក
  4. ចូលទៅកាន់ Search  ហើយធ្វើការ ស្វែងរក corona  1.0-8 ពេលឃើញ សូម ដំឡើង install 
  5. បន្ទាប់ពី ដំឡើង រួចហើយ សូម Reboot iDevice របស់លោកអ្នក ដោយគ្រាន់តែ ចុចប៊ូតុង sleep អោយជាប់ រហូតចេញ “slide to power off” ហើយទាញ slide ជាការស្រេច
  6. រួចរាល់

No comments:

Post a Comment