ហើយ វិធី ដោះសោរ ឬ Unlock iPhone អោយដំណើរ ការ លើ ស៊ីមអ្វី ក៏បាននោះ គឺ សព្វថ្ងៃ មានតែ ពីរ ប្រភេទ ប៉ុណ្ណោះ គឺ GEVEY Ultra S និង UntraSn0w ។ តើ ទាំង ពីរ នោះ ខុស គ្នា យ៉ាងម៉េចដែរ?
- GEVEY Ultra S គឺ iPhone ពុំចាំបាច់ ត្រូវការ Jailbreak ឡើយ ហើយ ក៏ពុំចាំបាច់ ចុច លេខ ១១២ ដែរ។ គឺ វា ដូចជា ចំណិត មួយ ដែលយក មកភ្ជាប់ ជាមួយស៊ីមរបស់យើង ហើយ ក៏អាចដោះ សោរ ចេញ តែម្តង។
- UntraSn0w វិញ គឺ តម្រូវអោយ iPhone ត្រូវតែបាន ធ្វើ Jailbreak ហើយជាដាច់ខាត។
សូមត្រឡប់ មក GEVEY Ultra S វិញ GEVEY Ultra S ពេលនេះ គឺ អាច បានត្រឹម ដោះសោរ ឬ Unlock iPhone 4S GSM ប៉ុណ្ណោះ ។ iPhone 4S GSM ដែលអាចដោះសោរ បានដូចខាងក្រោម
- 1.0.11 iOS 5.0 (Build 9A334)
- 1.0.13 iOS 5.0.1 (Build 9A405)
- 1.0.14 iOS 5.0.1 (Build 9A406)
ពេលនេះ GEVEY Ultra Sមានតម្លៃ ប្រហាក់ ប្រហែល នៅ ក្នុង ទំព័រ បរទេស គឺ ៥៤ ដុល្លារ ចំណែក ឯនៅ លើទីផ្សារ កម្ពុជា បច្ចុប្បន្ន យើង ពុំទាន់ ដឹង នៅ ឡើយទេ។ តាម យោបល់របស់ យើងខ្ងុំ សូម លោកអ្នក កុំ អាល ទិញ GEVEY Ultra S នេះ អី សូមរងចាំ បន្តិច ទៀត សិន ទើបជាការល្អ។
No comments:
Post a Comment