លក្ខណៈខុសគ្នា ទាំង ៨ របស់ iPhone 4S Vs iPhone 4 Vs iPhone 3GS
- តាមរយៈការនាំយកទូរស័ព្ទទាំង3 នេះ មកធ្វើការប្រៀបធៀបគ្នា យើងសង្កេតឃើញថា ទូរស័ព្ទ iPhone 4S មានដំណើរការលឿនជាងទូរស័ព្ទ iPhone 4 ដល់ទៅ2 ដង រួមទាំងបើកកម្មវិធីបានលឿនផងដែរ ដោយសារសមត្ថភាពរបស់ Dual-core A5 Chip Processor ដែលបានបំពាក់ក្នុងទូរស័ព្ទនេះ។ សំរាប់ទូរស័ព្ទ iPhone 4 វិញ បានភ្ជាប់មកនូវ A4 Chip Processor ដែលមានល្បឿនលឿនគួរសម តែនៅចាញ់ A5 Chip របស់ទូរស័ព្ទ iPhone 4S។
- ទូរស័ព្ទ iPhone 4S និងទូរស័ព្ទ iPhone 4 ប្រើប្រាស់អេក្រង់ប្រភេទ Retina Display ដែលមានគុណភាពខ្ពស់ (High Resolution) ដោយមាន Resolution: 640 X 960 ភិចសែលដូចគ្នា តែទូរស័ព្ទ iPhone 3GS វិញ ប្រើប្រាស់អេក្រង់ប្រភេទ TFT Capacitive Touchscreen ធម្មតា និងមាន Resolution ត្រឹម320 X 480 ភិចសែលប៉ុណ្ណោះ។
- ទូរស័ព្ទ iPhone 4S ត្រូវបានអភិវឌ្ឍន៍ឡើង ដោយប្រើប្រាស់ជាមួយក្រុមហ៊ុនផ្តល់សេវាកម្មបានដល់ទៅ3 ក្រុមហ៊ុន គឺៈ Sprint, AT & T និង Verizon ដោយមានន័យថា ទូរស័ព្ទនេះអាច Support បានទាំងប្រព័ន្ធ CDMA និង GSM។ ស្របពេលជាមួយគ្នានេះ ទូរស័ព្ទ iPhone 4 អាចប្រើប្រាស់បានជាមួយក្រុមហ៊ុនផ្តល់សេវាកម្មទាំង3 ខាងលើដូចគ្នា លើកលែងតែទូរស័ព្ទiPhone 3GS ប៉ុណ្ណោះ ដែលប្រើប្រាស់បានជាមួយក្រុមហ៊ុន AT & T តែមួយគត់។
- ទូរស័ព្ទ iPhone 4S មានកាមេរ៉ាទំហំដល់ទៅ 8 មេហ្គាភិចសែលហើយអាចថតវីដេអូក្នុងកំរិត 1080p ក្នុងល្បឿន 30 fps ឯណោះ។ ចំណែកឯទូរស័ព្ទ iPhone 4 មានកាមេរ៉ាទំហំត្រឹម 5 មេហ្គាភិចសែល អាចថតវីដេអូត្រឹម 720p ក្នុងល្បឿន 30 fps និងគ្មានប្រព័ន្ធ Face Detection ភ្ជាប់មកជាមួយឡើយ។ បែរមកទូរស័ព្ទ iPhone 3GS វិញ មានកាមេរ៉ាទំហំត្រឹម 3 មេហ្គាភិចសែលប៉ុណ្ណោះ ហើយគ្មាន LED-Flash និងកាមេរ៉ាមុខសំរាប់ប្រើប្រាស់មុខងារ Video Call ដូចទូរស័ព្ទ 2 ទៀតនោះទេ។
- ទូរស័ព្ទ iPhone 4S បំពាក់ប្រព័ន្ធប្រតិបត្តិការiOS 5 ជំនាន់ចុងក្រោយមកជាស្រេច ក្នុងពេល ដែលទូរស័ព្ទ iPhone 4 និង iPhone 3GS អាចធ្វើការ Upgrade ទៅជាប្រព័ន្ធប្រតិបត្តិការ iOS 5 បានដូចគ្នាផងដែរ។
- ទូរស័ព្ទ iPhone 4S បានភ្ជាប់មុខងារថ្មីមួយ ដែលទូរស័ព្ទ iPhone 4 និង iPhone 3GS ពុំមាន ដោយវាមានឈ្មោះថា Siri។ Siri គឺជាមុខងារមួយ ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ចេញសម្លេង ដើម្បីសាកសួរទាក់ទងនឹងអាកាសធាតុ ពេលវេលា ភោជនីយដ្ឋាន និងស្ថានភាពផ្សេងៗ។
- ទូរស័ព្ទ iPhone 4S មានមេម៉ូរីក្នុងម៉ាស៊ីនច្រើនប្រភេទសំរាប់ឲ្យអ្នកប្រើប្រាស់ជ្រើស ទាំងទំហំ 16 / 32 / 64 GB ខុសពីទូរស័ព្ទ iPhone 4 ដែលមានត្រឹម 2 ជំរើសគឺ 16 / 32 GB និង iPhone 3GS មាន 3 ជំរើសគឺ 8 / 16 / 32 GB។
- ចំពោះតម្លៃរបស់ទូរស័ព្ទទាំង 3 ប្រភេទនេះក្នុងពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ទូរស័ព្ទ iPhone 4S មានតម្លៃរាងខ្ពស់ខ្លាំងបន្តិច ព្រោះវាទើបតែត្រូវបានដាក់លក់ ដោយទូរស័ព្ទ iPhone 4S ទំហំ 16 GB មានតម្លៃដល់ទៅ 1050 ដុល្លារ ហើយមេម៉ូរីទំហំ 32 GB មានតម្លៃ 1200 ដុល្លារ និង 64 GB មានតម្លៃដល់ទៅ 1350 ដុល្លារឯណោះ។ ប៉ុន្តែទូរស័ព្ទ iPhone 4 ទំហំ 16 GB មានតម្លៃត្រឹម 690 ដុល្លារ និងទំហំ 32 GB មានតម្លៃ 770 ដុល្លារ។ អាស្រ័យហេតុនេះ ករណីលោកអ្នកមិនត្រូវការមុខងារ Siri កាមេរ៉ាធំ ឬល្បឿនលឿនពេកនោះទេ លោកអ្នកគួរជ្រើសរើទូរស័ព្ទ iPhone 4 យកមកប្រើប្រាស់ គឺគ្រប់គ្រាន់ហើយ ព្រោះវាអាចសន្សំសំចៃប្រាក់បានច្រើន រួចអាចប្រើប្រាស់បានប្រហាក់ប្រហែលគ្នា។ ចំពោះទូរស័ព្ទ iPhone 3GS ម៉ូដែលចាស់វិញ លែងមានការនាំចូលទំនិញថ្មីបន្តទៀតហើយ។ ដូច្នេះ ប្រសិនបើត្រូវការទូរស័ព្ទ iPhone 3GS លោកអ្នកអាចទិញវាបានចំពោះទូរស័ព្ទមួយទឹក ដោយមានតម្លៃ 320 ដុល្លារសំរាប់មេម៉ូរីទំហំ 16 GB និង 370 ដុល្លារចំពោះម៉ូដែល 32 GB។
No comments:
Post a Comment