ព្រឹត្តការណ៌ WWDC សំរាយ មកថា The World Wide Developers Conference ដែលនឹង ប្រព្រឹត្តទៅ នៅ ពាក់ កណ្តាល ខែមិថុនា ២០១២ នេះ មានពាក្យចចាមអារ៉ាមថា Apple នឹង បង្ហាញ ផលិតផល ចុងក្រោយ របស់ខ្លួន គឺ iPhone 5 ដែលដើរលើ chip A6 ។ គួររំលឹក ថា កាល ពី ខែ តុលា ឆ្នាំ ២០១១ ក្រុមហ៊ុន Apple បានចេញ នូវ iPhone 4S ដែលដើរ លើ chip A5 ហើយមានល្បឿនលឿន ដល់ទៅ ២ ដង បើប្រៀបធៀប ទៅនឹង iPhone 4 ដូចនេះ បើសិនជា ពាក្យ ចចាមអារ៉ាមនេះ ពិតមែន នោះ គឺ ក្រុមហ៊ុន Apple នឹង ចេញ ផលិតផលថ្មី របស់ខ្លួន គឺ iPhone 5 ក្រោយ ពី ខ្លួន បាន ចេញ iPhone 4S ជាង ១០ ខែប៉ុណ្ណោះ។
គួររំលឹកដែរថា ដៃគូរប្រជែង ដ៏ខ្លាំង មួយ របស់ Apple គឺក្រុមហ៊ុន Samsung ថ្មីៗនេះ ដំណាង ក្រុមហ៊ុន បានចេញ មកអះអាងថា នឹង ពុំមាន Galaxy SIII ក្នុង ព្រឹត្តការណ៌ MWC ២០១២ ( mobileworldcongress ) ដែលប្រព្រឹត្តទៅ នៅ Barcelona ចាប់ពីថ្ងៃទី ២៧ កុម្ភៈ - ១ មិនា ២០១២ ការបញ្ជាក់បែបនេះ របស់ក្រុមហ៊ុនធ្វើអោយ ប្រិយមិត្ត របស់ Samsung ជាពិសេស អ្នកដែលនិយម ផលិតផល Galaxy មានការអាក់អន់ចិត្តយ៉ាងខ្លាំង ហើយ ការពន្យាពេល របស់ Samsung ក្នុង ព្រឹត្តការណ៍ សំខាន់ខាងលើ ត្រូវបានអ្នក វិភាគ យល់ថា Samsung ប្រហែលជារងចាំ ដល់ Apple ចេញ iPhone 5 សិន ដែលតាម ពាក្យចចាមអារ៉ាម ថា នឹងចេញ នូវ ពាក់កណ្តាលខែ មិថុនា ២០១២ តែសំរាប់ ក្រុមហ៊ុន អេបផលពេលនេះ ពុំទាន់ បាន ចេញ មកអះអាង ថា ពាក្យ ចចាមអារ៉ាម ខាងលើ ពិតឬមិនពិន នៅឡើយទេ។
ប្រភពពី MacRumors
No comments:
Post a Comment