Friday, March 9, 2012

ហេតុអ្វី បានជាអ្នក ចង់ អាប់ដេត ទៅ ជំនាន់ 5.1 ទោះបី ជាត្រូវព្រមានដោយ ក្រុម Jailbreak ?

ក្រុម​ iPhone Dev Team បានព្រមាន ដល់អ្នក ប្រើប្រាស់ iDevice ទាំងអស់ រួមមាន iPhone , iPad , iPod Touch ក្នុង ការ អាប់ដេត ទៅ ជំនាន់ 5.1 ដែល ក្រុមហ៊ុន Apple ទើបបាន ដាក់អោយ អាប់ដេត ថ្មីៗ នេះ ។ ហើយ បើ យើង មើល ទៅ ការ អាប់ដេត ថ្មី ទៅ ជំនាន់ 5.1 នេះ ក៏ គ្មានអ្វី ថ្មី ច្រើនដែរ តែ វា បែ ជាធ្វើ អោយ លោកអ្នក បាត់បង់ នូវ Jailbreak ទៅវិញ ។​ មុននឹង យើងខ្ងុំ និយាយ ពី ការ ព្រមាន ទៅ អាប់ដេត ជំនាន់ 5.1 នេះ យើងខ្ងុំ ចង់និយាយ តើ បើលោកអ្នក​អាប់ដេត តើ មានអ្វី ថ្មី ខ្លះ ?
ការ អាប់ដេតទៅ ជំនាន់ 5.1 គឺ មានដូចខាងក្រោម

  • អាប់ដេត ភាសាជប៉ុន សំរាប់ Siri 
  • Photo អាចលប់ ចេញ ពី Photo Stream 
  • លោកអ្នក អាចបើក Camera ពីលើ  Lock Screen  ( សំរាប់តែ iPhone 4S, iPhone 4, iPhone 3GS និង iPod touch (4th generation)  )
  • រចនាថ្មី សំរាប់ Camera app លើ iPad
  • Genius Mixes និង Genius playlists សំរាប់ iTunes
  • សំលេង សំរាប់ TV shows និង ភាពយន្ត លើ iPad ត្រូវបាន កែសម្រួល អោយ សំលេង លឺ ច្បាស់ ល្អ
  • អាប់ដេត AT&T network 
  • ដោះស្រាយ បញ្ហាថ្មមួយចំនួន
  • ដោះស្រាយ សម្លេង មានបញ្ហាមួយចំនួន ពេលធ្វើការ Call ចេញ ។
បន្ទាប់ពី លោកអ្នក បានឃើញ ពី អាប់ដេតថ្មី ដូចបានរៀប រាប់ខាងលើ ហើយ លោកអ្នក គិត ថា នឹង អាប់ដេត ដែរ ឬ ទេ?
iPhone Dev Team ដែលជា ក្រុម កំពូល ខាង Jailbreak បាន ព្រមាន ដូចខាងក្រោម
--------->   សំរាប់អ្នក ដែលប្រើប្រាស់ A4 iDevice រួមមាន iPhone4 , iPhone 3GS, iPad1, iPod Touch 3G / 4G ដែលបាន អាប់ដេត ដោយ ចេតនា ឬ អចេតនា ( ដោយចែដន្យ ) ទៅ ជំនាន់ 5.1 ។ ពួក គេ គឺ មាន ជម្រើស ពីរ ដើម្បី ដោះ ស្រាយ។
  1. ទី ១ ពួកគេ គឺ អាចធ្វើការ ទម្លាក់ ជំនាន់វិញ ពី ជំនាន់ណាមួយ ក៏ បាន ទៅ ជំនាន់ណាមួយ ក៏បានអោយ តែពួក គេគឺ បានរក្សាទុក SHSH របស់ពួកគេ មានន័យថា បើសិនជាពួក បាន អាប់ដេត ទៅ ជំនាន់ 5.1 ពួកគេអាច ទម្លាក់ ( Downgrade ) ទៅជំនាន់ 5.0.1 វិញ បាន បើសិនជាពួកគេ បានរក្សាទុក SHSH របស់ពួកគេ។ 
  2. ចំណែក ឯវិធី ទី ២ គឺ បើសិនជា ពួកគេ ពុំបាន រក្សាទុក SHSH របស់ពួកគេ ទេនោះ ពួកគេ អាចធ្វើការ Jailbreak ជាលក្ខណៈ Tether និង Semi-tether បានតាមរយៈ Redsn0w 0.9.10b6 ដែលបាន ដាក់អោយ ដោនឡូដ កាលពី ម្សិលមិញ​នេះ។  Tethered Jailbreak ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវប្រើកម្មវិធី ដែល Jailbreak ណែនាំ អោយ​ ដើម្បី បិទ និង​បើក បើ លោកអ្នក មិន ប្រើកម្មវិធី នោះ ទេ លោកអ្នក​ នឹង ត្រូវ Jailbreak ម្តងទៀត។ ដូចនេះ ការ Jailbreak ប្រភេទ នេះ បើសិន ជាលោកអ្នក បិទ ទួរស័ព្ទ លោកអ្នក ដោយ មិន ប្រើកម្មវិធី នោះ អាច នឹងធ្វើ អោយ ទួរសព្ទ គាំង ដូចនេះ ទាមទារ អោយ លោកអ្នក ត្រូវធ្វើ Restore និង Jailbreak ម្តងទៀត។ Semitether Jailbreakវា ល្អ ជាង Tether Jailbreak ត្រង់ ថា ពេល លោកអ្នក បិទ ទួរសព្ទ ដោយ មិនប្រើកម្មវិធី ដែលណែនំាដោយ ក្រុម Jailbreak ទេនោះ លោកអ្នក នៅ តែ អាច បើក ទួរស័ព្ទ របស់អ្នក បាន តែ កម្មវិធី ដែល អ្នក ដំឡើង ក្នុង Cydia និង កម្មវិធី Crack ប្រហែល ៩៩ ភាគរយ នឹង ត្រូវបាត់បង់ ដូចនេះ តម្រូវ អោយ អ្នក ត្រូវ បញ្ចូល ម្តង ទៀត ឬ អាច នឹង ត្រូវ Jailbreak ម្តងទៀត។ វិធី នេះ ភាគ ច្រើន ត្រូវ បាន ប្រើ នៅ ពេល អ្នក មិន បាន នៅ ជិត កុំព្យូទ័រ ហើយ ទួរសព្ទ អ្នក ត្រូវការ បិទ ដូចនេះ លោកអ្នក អាច បើក វិញ បាន ដោយ មិន ជាប់គាំង នោះ ទេ។
--------->    សំរាប់អ្នក ប្រើប្រាស់  A5 Device រួមមាន iPhone 4S, iPad2 ។ iPhone Dev Team បានព្រមាន ខ្លាំង ទៅ លើអ្នក ប្រើប្រាស់ A5 Device នេះ។ ព្រោះ ថា បើសិនជា លោកអ្នក បានអាប់ដេត ទៅ ជំនាន់ 5.1 នោះ លោកអ្នក នឹង បាត់បង់ Jailbreak សំរាប់ 5.0.1 ជារៀងរហូត ព្រោះ ថា លោកអ្នក មិនអាច ធ្វើការ ទម្លាក់ ( Downgrade ) ពី ជំនាន់ 5.1 ទៅ ជំនាន់ 5.0.1 នោះ ទេ។ ហើយ រហូត មកដល់ ពេលនេះ ក៏ ពុំទាន់ មាន ការអះអាង ពី ការ Jailbreak សំរាប់ iPad2 , iPhone 4S ជំនាន់ 5.1 ដែរ។ ដូចនេះ បើលោកអ្នក បានអាប់ដេត ទៅ ជំនាន់​ 5.1 មែន នោះ លោកអ្នក នឹងលែង បានស្គាល់ Jailbreak Untethered សំរាប់ 5.0.1 ទៀតហើយ ។

--------->   សេចក្តីណែនាំ ពី អ៊ិកមិច  ចាប់ពី ពេលនេះ តទៅ លោកអ្នក មិនអាច ធ្វើការ Restore ដោយ ផ្ទាល់ ទៅ កាន់ អ៊ីធើណិត ទៀតនោះទេ ព្រោះ ថា បើលោកអ្នក Restore តាមអ៊ីធើណិត នោះ លោកអ្នក នឹង បាន ជំនាន់ 5.1 ជាមិនខានឡើយ ។ ដូចនេះ លោកអ្នក ទាំងអស់ គួរ មាន ឯកសារ Firmware iPSW សំរាប់ ខ្លួន ដោយ លោកអ្នក អាច ចូលទៅ ដោនឡូដ ពី ទំព័រ Download Section ចុចទីនេះ ។ ហើយ ធ្វើការ  Restore តាម iTunes ដោយ ចុច Shift + Restore ( សំរាប់ Windows ) និង Alt+ Restore ( សំរាប់ Mac ) ។

No comments:

Post a Comment