ថ្ងៃនេះ មាន ព័តិមាន ដ៏គួរអោយចាប់ អារម្តណ៍ និយាយពី រដ្ឋាភិបាល អូស្ត្រាលី គ្រោងប្តឹង ក្រុមហ៊ុន Apple ពីការផ្សាយ ធ្វើអោយ មានការភ័ន្តច្រឡំ អំពី ប្រព័ន្ធ 4G លើ The New iPad ។ ទាំងអ្នក ទាំងយើងខ្ងុំ គឺ បានយល់ច្រឡំ ថា ប្រព័ន្ធ 4G នេះ នឹងអាចដំណើរ ការទូទាំងពិភពលោក តែតាមពិត វាមិនមែនទេ ព្រោះ 4G នេះ គឺ ប្រើបាន តែ នៅក្នុង ប្រទេស អាមេរិក និង ការណាដា ប៉ុណ្ណោះ ពោល គឺ ដោយភ្ជាប់សេវា ជាមួយក្រុមហ៊ុន AT&T និង Verizon ក្នុង សហរដ្ឋអាមេរិក ហើយ ប្រសិនបើ The New iPad ក្នុង ប្រទេស ផ្សេងពី អាមេរិក និង ការណាដា គឺ ពួកគេ នៅតែ ប្រើ ប្រព័ន្ធ 3G ដដែលទេ។
ក្រុម Australian Competition and Consumer Commission (ACCC) ដែល ប្រកាសថានឹងរៀបចំ ប្តឹងក្រុមហ៊ុន Apple បន្ទាប់ពី ពួកគេ យល់ថា ក្រុមហ៊ុន Apple ពុំបានធ្វើការ
ផ្សព្វផ្សាយ អោយបាន ច្បាស់ ពី The New iPad របស់ខ្លួន ហើយ ពេលអ្នក ប្រើប្រាស់ ក្នុង ប្រទេសអូស្រ្តាលី បានទិញ The New iPad ពួកគេ គឺ មិនអាច ភ្ជាប់ ប្រព័ន្ធ 4G នោះទេ។ ក្រុម ACCC បាន បន្ថែមថា ការប្តឹងនេះ គឺ ដើម្បី ទាមទារ សំណង ជំងឺចិត្ត ដល់ អ្នក ប្រើប្រាស់ ដែលបាន ទិញ The New iPad ហើយមាន ការខកចិត្ត ដោយសារ តែ Apple ផ្សាយមិនច្បាស់អំពី ប្រព័ន្ធ 4G របស់ខ្លួន។
ងាកមកមើល ការផ្សាយ ពាណិជ្ជកម្ម របស់ ក្រុមហ៊ុន Apple អំពី The New iPad ម្តងទៀត បើយើង អាន ដោយយក ចិត្តទុក ដាក់ ខ្លំាងបន្តិច នោះ យើងនឹង ដឹង ថា តាមពិត Apple ក៏បាន ប្រាបដែរ ថា The New iPad នេះ អាច ដើរ លើ ប្រព័ន្ធ 4G តែក្នុង អាមេរិក និងកាណាដាប៉ុណ្ណោះ។
"
The iPad with Wi-Fi + 4G model can roam worldwide on fast GSM/UMTS
networks, including HSPA, HSPA+, and DC-HSDPA. When you travel
internationally, you can use a micro-SIM card from a local carrier. You
can also connect to the 4G LTE networks of AT&T in the U.S. and
Bell, Rogers, and Telus in Canada.
"
No comments:
Post a Comment