ioskhmer : ទស្សនា វដ្តី Fortune កាលពី ម្សិលមិញ បានចេញ ផ្សាញ បញ្ជីរាយនាម ‘ក្រុមហ៊ុន ដែលគេ សរសើរ បំផុត លើលោក’ ហើយដូចនឹង ការរំពឹងទុក Apple គឺជា អ្នកឈរ លេខរៀង ទីមួយ។ ទស្សនាវដ្តីនេះ បានសរសេរថា “នេះ មិនអាច រាប់ថាជា ឆ្នាំល្អ បំផុតមួយទៀត សំរាប់ Apple នោះទេ ព្រោះ បើទោះជា Steve Jobs បានលា ចាកទៅហើយក្តី… ក្រោមការ ដឹកនាំ ថ្មីដោយ Tim Cook ឃើញថា Apple នៅតែបន្ត រីកចំរើនទៅមុខ”។ ក្រុមហ៊ុន មានទីតាំងនៅ Cupertino មួយនេះ បានរំលង ត្រីមាសដំបូង
យ៉ាងល្អ ហើយមានមូលធន់ ជាង $500 ពាន់លានដុល្លារ ដែលធ្វើអោយវា ក្លាយជា ក្រុមហ៊ុន ដែលមានបំផុតលើលោក។ ក្រុមហ៊ុនដទៃទៀត ដែលជាប់ក្នុងលំដាប់ 10 ដំបូង ក្នុងបញ្ជីនេះរួមមាន Google, Amazon, Coca-Cola, IBM, FedEx, Berkshire Hathaway, Starbucks, Procter & Gamble និង Southwest Airlines។ ហើយគួរបញ្ជាក់ថា នេះជាឆ្នាំទី 5 ហើយដែល Apple ឈរលេខរៀងទីមួយ ជាប់ៗគ្នា៕
No comments:
Post a Comment