អត្ថបទទាំងស្រុងពី គេហទំព័រ CEN 
ភ្នំពេញ: ប្រជាពលរដ្ឋបឹងកក់ប្រមាណជាង១០០នាក់ 
បានហែរក្បួនចេញពីក្នុងភូមិ ទៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន 
សែន នៅក្បែរវិមានឯករាជ្យ ដើម្បីអោយ សម្តេច និងលោកជំទាវ 
ជួយអន្តរាគមន៍ដល់ពួកគាត់នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២។
នៅពេលដែលប្រជាពលរដ្ឋបានធ្វើដំណើរទៅដល់វត្តបទុមវត្តីត្រូវបាន
កំលាំងអាជ្ញាធរមានសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋានជានគរបាល 
និងមានកំលាំង សណ្តាប់ធ្នាប់ 
ខណ្ឌដូនពេញបានធ្វើការមកស្ទាក់ដំណើររបស់ប្រជាពលរដ្ឋដោយមិនអោយបន្តទៅ
ភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
បន្ទាប់ពីមានការហាមឃាត់មិនអោយបន្តដំណើរទៅមុខបាន 
ក្រុមប្រជាពលរដ្ឋបាននាំគ្នាលត់ជង្គង់ 
នៅកណ្តាលផ្លូវទីដែលនគរបាលឃាត់ ដើម្បី 
ធ្វើយ៉ាងណាអោយលិខិតរបស់ពួកគាត់បានទៅដល់ សម្តេចនាយករដ្ឋមន្ត្រី។ 
ពីព្រោះប្រជាពលរដ្ឋ បានដាក់លិខិតជាច្រើនដងមកហើយ 
មិនមានការឆ្លើយតបអ្វីនោះទេ។
ដោយមានការសម្របសម្រួលគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ 
ក្រុមប្រជាពលរដ្ឋក៏បាននាំគ្នាឈរនៅចញ្ចើមផ្លូវ ដើម្បីរៀបចំ 
លិខិតដាក់ជូន សមម្តេចនាយករដ្ឋមន្ត្រី 
តែមិនត្រូវបានមន្ត្រីខុទ្ទកាល័យទទួលយកទេ 
ដោយសារតែថ្ងៃអាទិត្យមិនមានអ្នកធ្វើការ។
ហេតុដូចនេះប្រជាពលរដ្ឋក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញដោយអះអាងថា 
នឹងមកដាក់លិខិតជូនសម្តេចម្តងទៀតនៅថ្ងៃទី១៩ ខែមីនាស្អែក អ្នកស្រី 
ទេព វណ្ណី បានអោយដឹងថា 
គោលបំណងដែលពួកគាត់នាំគ្នាមកភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី 
គឺដើម្បីសុំអោយសម្តេចជួយដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅ 
តំបន់បឹងកក់។
ទី១-សុំអោយប្រជាពលរដ្ឋដែលកាត់ចេញអោយមានសិទ្ធិរស់នៅក្នុងទំហំ
ដី១២.៤៤ហិកតាដែលសម្តេចបនប្រទានកម្មអោយប្រជាពលរដ្ឋ និងផ្តល់ប្លង់ 
កម្មសិទ្ធិ។ 
ទី២-សុំអោយសម្តេចនាយករដ្ឋមន្ត្រីជួយធ្វើប្រព័ន្ធលូដើម្បីអោយបាន
មុនរដូវវស្សា និងបោះព្រំប្រទល់ដី១២.៤៤ហិកតាដោយគ្មានឈ្មោះ 
ក្រុមហ៊ុន 
ឬឈ្មោះអ្នកណាមួយមានសិទ្ធិយកប្លង់ក្នុងដី១២.៤៤ហិកតាក្រៅពី
ប្រជាពលរដ្ឋដែលកំពុងតែរស់។ ទី៣-សុំអោយសម្តេច អន្តរាគមន៍ដែរ 
បញ្ហាប្រព័ន្ធតុលាការ និងមន្ត្រីសាលារាជធានីភ្នំពេញដែលបំពាន 
និងបង្កបញ្ហាចលាចលអត់ឈប់ឈរ។ 
ពីព្រោះសម្តេចបានផ្តល់ដី១២.៤៤ហិកតា 
អោយប្រជាពលរដ្ឋហើយនៅតែបង្កបញ្ហាឡើងដដែលៗ ដូចជាយកប្រព័ន្ធតុលាការ 
មកគាបសង្កត់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារដីធ្លី 
ហើយបំពានអនុសាសន៍សម្តេច និងអនុក្រឹត្យដែលបានផ្តល់ដីអោយប្រជាពលរដ្ឋ
 ហើយសុំអោយសម្តេចជួយធ្វើអន្តរាគមន៍។
សូមជម្រាបថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ដី ១២.៤៤ ហិកតា 
ជាប្រទានកម្មដល់ប្រជាពលរដ្ឋតំបន់បឹងកក់។ ប៉ុន្តែរហូតមកដល់ពេលនេះ 
នៅតែមានបញ្ហាតវ៉ាពីសំណាក់ប្រជាពលរដ្ឋ 
ដោយសារតែសាលារាជធានិភ្នំពេញមិនបានធ្វើការកំណត់ព្រំប្រទល់ដី១២.៤៤
ហិកតា អោយប្រជាពលរដ្ឋ បានដឹងថានៅកន្លែងណា 
និងបានកាត់ប្រជាពលរដ្ឋជិត១០០គ្រួសារចេញមិនអោយស្ថិតក្នុងដី១២.៤៤ 
ហិកតា រួមទាងបញ្ហាផ្សេងទៀត 
ដែលកត្តានេះហើយបានបង្កជាបញ្ហាមិនចេះចប់មិនចេះហើយ៕
 
.jpg)
No comments:
Post a Comment