Sabay : យោងតាម គេហទំព័រសាលារាជធានីភ្នំពេញចេញផ្សាយព្រឹកមិញនេះ
បានឲ្យដឹងថា រាជធានីភ្នំពេញគ្រោងកសាងផ្លូវក្រោមដីមួយខ្សែ។

គំរូប្លង់ផ្លូវក្រោមដី ដែលធ្វើបទបង្ហាញដោយក្រុមហ៊ុនអនិកជន OCIC
ខ្លឹមសារអត្ថបទនោះ បានឲ្យដឹងថា
ផ្លូវក្រោមដីមួយខ្សែរនោះ
គ្រោងនឹងសាងសង់ក្នុងប្រវែងបណ្ដោយ ២៧២ ម៉ែត្រ ទទឹង ១៤ម៉ែត្រ
តភ្ជាប់ពី ផ្លូវសហព័ន្ធរុស្ស៊ីកាត់ ផ្លូវព្រះមុនីវង្ស មក
ផ្លូវក្រមួនស និងផ្លូវព្រះអង្គឌួង (ជាប់វិមានកាណាឌីយ៉ា) ហើយ
ផ្លូវក្រោមដីនេះ ត្រូវបានបែងចែកជា ៤គន្លងផ្លូវ គឺ ២ទៅ ២មក
ដែលអាចអនុញ្ញាតឱ្យរថយន្តកម្ពស់ ៣,៥ម៉ែត្រឆ្លងកាត់បានទៀតផង។
យោងទៅតាមប្រភពដដែល បានឲ្យដឹងទៀថា ចំណុចដែលត្រូវកសាងនោះ អាចនៅត្រង់ចំណុចណាមួយ លើផ្លូវព្រះមុនីវង្ស ក្បែរព្រះសក្យមុនីចេតិយ ឬជិតអគារកាណាឌីយ៉ា។
ចំពោះការសាងសង់ គឺចំណាយពេល ៦ខែចែកជាពីរដំណាក់កាល
ដែលគ្រោងនឹងចំណាយទឹកប្រាក់ ២លានដុល្លារអាមេរិក។
គម្រោងនេះនឹងត្រូវកសាងឡើងដោយក្រុមហ៊ុនអាណិកជន OCIC
ដែលជាក្រុមហ៊ុនស្ថាបនាកោះពេជ្រ
ប៉ុន្តែក្នុងបទបង្ហាញរបស់ក្រុមហ៊ុនក្នុងកិច្ចប្រជុំប្រចាំខែ
របស់សាលាក្រុង កាលពីថ្ងៃទី ២១ កន្លងទៅនេះ បង្ហាញថា
ការសិក្សា មិនទាន់ច្បាស់លាស់ និងល្អិតល្អន់នៅឡើយ
ចំពោះលំហូរចរាចរ និងសោភ័ណភាព
ដូច្នេះសាលារាជធានីភ្នំពេញបានឲ្យក្រុមហ៊ុនសិក្សាឡើងវិញម្ដងទៀត
ជាមួយមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ
និងគ្រោងជួបប្រជុំគ្នាលើកក្រោយ។ បន្ទាប់ពីមានការឯកភាព
ទើបធ្វើជាគោលការណ៍រួមស្នើសុំសេចក្ដីសម្រេចពីរាជរដ្ឋាភិបាល៕
No comments:
Post a Comment