ថ្មីៗនេះ typ0s2d10 បានបានណែនាំ កម្មវិធ iPhoto501Fix ដើម្បី អោយ កម្មវិធី iPhoto អាចដំឡើង លើ A4 Device មួយចំនួន ដូចជា iPhone 4, iPad 1G, iPod touch 4G ដើរលើ ជំនាន់ 5.0.1 ។ សូមធ្វើដូចខាងក្រោម
- ដោនឡូដ កម្មវិធី ដោនឡូដ iPhoto IPA ចុចទីនេះ
- សូមដំឡើង កម្មវធី iPhoto លើ iDevice លោកអ្នក ( លោកអ្នក អាចប្រើកម្មវិធី 91PcSuit ដោយដំបូង បំលែងជា ប្រភេទ PXL សិន រួចសឹមដំឡើង អត្ថបទលម្អិតនិយាយ ពី របៀបដំឡើង តាម 91PcSuit នឹងមាន នៅពេលក្រោយ តែបើតាម អ្នកប្រើប្រាស់ មួយចំនួន ពួកគេ បានដំឡើង ដោយ ប្រើប្រាស់ Installous ដូចនេះ លោកអ្នក ក៏ អាចដំឡើង ដោយថតចំលង កម្មវិធី iPhoto នេះ ទៅក្នុង Installous តាម iFile សូមចុចទីនេះ ដើម្បី អានបន្ថែមពី របៀបប្រើប្រាស់ iFile) បន្ទាប់មក
- បើកកម្មវិធី Cydia
- ស្វែងរក កម្មវិធី iPhoto501Fix ដែលបានផ្តល់ជូន ដោយ ឥតគិតថ្លៃ ក្នុង Repo BigBoss ( សូមបញ្ជាក់ថា typ0s2d10 បានសរសេរ ក្នុង twitter គាត់ថា iPhoto501Fix 1.0 នឹងមានក្នុង Cydia ឆាប់ៗ តែលោកអ្នក ក៏អាចដោនឡូដ ដោយ ផ្ទាល់ តាមលីញនេះ ចុចទីនេះ ហើយ តម្លើង ជាលក្ខណៈ file deb ក៏បានដែរ )។
- រួចសូមដំឡើង
- បើសិនជា ដំឡើង ហើយ នៅតែ Crash ទៀតនេះ ។ Crash កន្លែងនេះ គឺ មានន័យ ថា កម្មវិធី តម្រូវ អោយ លោកអ្នក បិទ iDevice របស់អ្នក នឹង ចុច បើកវិញ ( Restart ) នោះ សូមចុច លីញ ទី នេះ ដើម្បី តាមដានពី ការអាប់ដេត កម្មវិធី តាម រយៈ Tweeter របស់ពួកគេ ឬ លោកអ្នក អាច មើល ការ អាប់ដេត ក្នុង Cydia ជាប្រចាំ សម្រាប់ការ អាប់ដេតថ្មី កម្មវិធីនេះ។
- កម្មវិធី
iPhoto501Fix នេះ នឹងពុំមាន រូប iCon នៅលើអេក្រង់ អោយ អ្នកកែប្រែអ្វីនោះទេ តែ វា
គ្រាន់តែ ជា Tweak ដែលសម្រាប់ដោះ ស្រាយ កុំអោយ iPhoto មានបញ្ហាប៉ុណ្ណោះ។
- រួចរាល់
រូបភាពខាងក្រោម ជារូបភាព ដែល អ៊ិកមិច បានដំឡើង iPhoto លើ iPhon4 ជំនាន់ 5.0.1 ។
សរសេរ និងរៀបរាងដោយ អ៊ិកមិច
ប្រភពពី CydiaBlog
No comments:
Post a Comment