Friday, March 16, 2012

Hacker i0n1c កំពុងសាកល្បង Untethered Jailbreak សំរាប់ iPad 2 លើ iOS 5.1

តើពេលនេះ iPad2 ដែលដើរលើ ជំនាន់ 5.1 អាច jailbreak Untethered បានហើយមែនទេ? នេះជាសំនួរ ដែលត្រូវបាន គេ សួរទៅកាន់ លោក Stefan Esser ( ត្រូវបាន គេស្គាល់ថា i0n1c ) ដែលជាមនុស្ស ដ៏​សំខាន់ ម្នាក់ ក្នុង ផ្នែក Jailbreak បន្ទាប់ពី គាត់ បាន បង្ហោះ រូបភាព ក្នុង Twitter របស់គាត់ នូវ រូបភាព iPad2 ដើរលើ iOS 5.1 ដែល បាន Jailbreak រួចរាល់ ។ កាលពី ប៉ុន្មាន ថ្ងៃមុន នេះ Stefan Esser ក៏បាន សរសេរថា លោកបាន បំបែក កូដ iOS 5.1 ដែលនាំ អោយ លោកមានសមត្ថភាព អាច Jailbreak (​ អាច ជា Jailbreak Untetherd ) លើ The  New iPad (iPad 3 ) ដែលនឹង ចេញ លក់ខាងមុខនេះ។ ពឹងទៅ លើកូដ ដែលគាត់ បានរកឃើញ ដើម្បី បំបែកនូវ A5Device ដើរលើ iOS 5.1
គេជឿជាក់ថា កូដនេះ ក៏នឹងអាច ប្រើប្រាស់ ដើម្បី Jailbreak លើ iPhone 4S, iPad2 ផងដែរ។ សំណួរសួរជា ច្រើន សួរថា តើពេល ណា ទើប អាច ដាក់អោយ Jailbreak បាន ? ពេលនេះ ពុំទាន់ដឹង នៅឡើយ ទេ គាត់គ្រាន់តែ ឆ្លើយថា នឹងចេញ ស្របពេលជា មួយគ្នា គឺ ចេញ កម្មវិធី Jailbreak សំរាប់ ទាំង iPhone 4S, iPad2 និង The New iPad ( iPad3) ។

No comments:

Post a Comment