អត្ថបទ ទាំងស្រុង ពី គេហទំព័រ ខ្មែរសារិកា
របាយការណ៍ ថ្មីមួយ ដែលទើប នឹងចេញ កាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍មុន
របស់ Verizon បានបង្ហាញថា ក្រុមហ៊ែក ឃើ Anonymous និងក្រុម ផ្សេងៗទៀត
បានអុក ឡុក យ៉ាងខ្លាំង កាលពីឆ្នាំ ២០១១ កន្លងទៅ។ ការស៊ើប អង្កេត
បានរក ឃើញថា ក្រុមហ៊ែកឃើ
គឺជាអ្នក ទទួលខុសត្រូវលើរាល់គ្រប់ទិន្នន័យដែលបានបាត់បង់ចំនួន
៥៨ភាគរយ កាលពីឆ្នាំមុននេះ។ តាមរយៈទិន្នន័យនេះ អាចឲ្យគេសន្និដ្ឋានបានថា ឆ្នាំ ២០១១
គឺជាឆ្នាំដែលជោគជ័យសម្រាប់ពួកក្រុមហ៊ែកឃើ។ ក្រុមហ៊ុន Verizon
ដែលបានតាមដានសកម្មភាពក្រុមហ៊ែកឃើតាំងតែពីឆ្នាំ ២០០៤ រហូតមក
បាននិយាយថា ឆ្នាំមុននេះ ពួកហ៊ែកឃើបានកើនឡើងយ៉ាងខ្លាំង
បើធៀបនឹងឆ្នាំមុនៗគឺខុសគ្នាឆ្ងាយណាស់។
គួរកត់សម្គាល់ផងដែរថា ការហ៊ែកតាមអនឡាញ បានចាប់ផ្ដើមដំបូង
កាលពីទសវត្សឆ្នាំ ១៩៩០ ប៉ុន្ដែនៅខណៈពេលនោះ
មិនមានបញ្ហាធ្ងន់ធ្ងរដូចបច្ចុប្បន្ននេះទេ
ពោលគឺគ្រាន់តែរំខានដល់អ្នកប្រើប្រាស់អ៊ីនធើណិត
ឬការធ្វើឲ្យខូចវែបសាយប៉ុណ្ណោះ។
កាលពីឆ្នាំ ២០១១ Verizon បានចាប់ផ្ដើមកត់សម្គាល់ឃើញថា
ពួកហ៊ែកឃើបានធ្វើសកម្មភាពខុសប្លែកពីមុន។
បន្ថែមលើវិធីសាស្រ្ដដែលពួកវាធ្លាប់ប្រើប្រាស់ ក្រុម Anonymous
និងក្រុមផ្សេងៗទៀត
បានចាប់ផ្ដើមលួចយកទិន្នន័យរបស់គោលដៅដែលពួកគេបានកំណត់។
ជាក់ស្ដែងមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នងវែបសាយមួយចំនួន
ត្រូវបានជួបបញ្ហាដោយសារស្នាដៃចង្រៃរបស់ពួក Hackers។
No comments:
Post a Comment