Tuesday, March 13, 2012

ភាពខុសគ្នា iPad 2 នឹង The new iPad


អត្ថបទទាំងស្រុងពី គេហទំព័រ  phnompenhdaily
ខាងក្រោមនេះគឺជាចំណុចខុសគ្នា ជាមូលដ្ឋានរបស់ iPad ២០១២ ៖
- អេក្រង់មានកម្រិតរីសូលូសឹនខ្ពស់ ជាងមុន(ខ្ពស់ជាងថេប្លែតនាពេលបច្ចុប្បន្ន)
- តំណភ្ជាប់ LTE/4G
- ឈីប A5X dual core  មានល្បឿនលឿនទ្វេដងធៀបនឹង iPad 2
- កាមេរ៉ា ៥មេហ្គាភិសេល ថតវីដេអូ Full HD និងមានលទ្ធភាពទប់ទល់នឹងរំញ័រ
- កម្មវិធីថ្មីមួយចំនួនដូចជា iPhoto (៥ដុល្លារ) កំណែរបស់ Garageband និង iMovie(១០ដុល្លារដូចគ្នា)
- iPad 3 គឺជាផលិតផលជំនាន់ថ្មី និងថ្លែថ្នូរជា iPad 2
ប្រសិនអោយតម្លៃខ្ពស់ទៅលើភាពខុសគ្នាខាងលើ
រួមនឹងការមិនយកចិត្តទុកដាក់នឹងតម្លៃលក់របស់វា iPad 3 គឺជាជម្រើសរបស់អ្នក។ ប៉ុន្ដែ
ជាមួយនឹងអ្នកដែលមានប្រាក់តិចតួច iPad 2 គឺជាជម្រើសល្អជាងថេប្លែតផ្សេងៗក្នុងទីផ្សារ ៖
- អ្នកប្រាកដជាមិនចូលចិត្ដលើកឧបករណ៍ធំបែបនេះដើម្បីថតរូប ឬថតវីដេអូ
- iPad 3 មានល្បឿនលឿនជាង ប៉ុន្ដែល្បឿនរបស់ iPad 2 ក៏អាចអោយអ្នកពេញចិត្ត
- ជំនួសអោយកម្មវិធី iPhoto និង iMovie iPad 2 ក៏មានកម្មវិធីជាច្រើនប្រហាក់ប្រហែលនេះផងដែរ
- រូបរាងរបស់ iPad 2 និង iPad 3 មិនខុសគ្នា
- តម្លៃរបស់ iPad 2 ទាបជាង iPad 3
និយាយរួម ចំណុចខ្លាំងបំផុតរបស់ iPad 3 បើធៀបនឹង iPad 2 និង គូប្រជែងផ្សេងទៀតគឺ អេក្រង់ Retina។ទំព័រ PC Mag បាននិយាយថា
គ្រាន់តែអេក្រង់ ក៏ស័ក្ដិសមដើម្បីអោយអ្នកទិញចំណាយថែម ១០០ដុល្លារក្នុងការទិញយក iPad 3។
2.048 x 1.536 pixel គឺជាកម្រិតរីសូលូសឹនដែលយើងតែងឃើញនៅលើអេក្រង់កុំព្យូទ័រ ២៤អ៊ិន្ឈ៍។ Apple បានបកស្រាយក្នុងវីដេអូផ្សាយពាណិជ្ចកម្ម
ថា “នៅពេលព្យាយាមកៀបភិសេលអោយឡើងដល់ ៤ដងក្នុងទំហំតែមួយ សញ្ញា និងពណ៌របស់វានឹងត្រូវខុសពីធម្មជាតិ។ ដើម្បីដោះស្រាយ
បញ្ហានេះ យើងត្រូវដំឡើងភិសេលនៅលើស្រទាប់ផ្សេងមួយទៀត ព្រមទាំងបំបែកវាចេញពីប្រព័ន្ធសញ្ញាទិន្នន័យ”។ យោងតាមការស្វែងយល់
របស់ DisplaySearch ដើម្បីធានាបាននូវកម្រិតពន្លឺ ផ្ទាំងអេក្រង់ក៏ត្រូវបានបំពាក់ដោយភ្លើង LED ច្រើនជាងពីរដងធៀបនឹង iPad 2 ។
វិធីនេះក៏ធ្វើអោយក្រុមហ៊ុនផលិតអេក្រង់អោយ Appl ដូចជា Samsung ឬ LG Display ជួបនឹងការលំបាក និងសម្ពាធច្រើន ប្រការនេះបណ្ដាល
អោយអ្នកតាមដានបារម្ភថា តើ Apple អាចនឹងឆ្លើយតបបានទៅនឹងគុណភាពរបស់ iPad 3 ក្នុងពេលខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ តាមការស្ទង់មតិមួយចំនួនបានអោយដឹងថា អ្នកប្រើប្រាស់ប្រមាណជា ៧០% ជ្រើសរើស iPad 3 និងមានតែ៤,៤%ប៉ុណ្ណោះដែលចូលចិត្តកំណែចាស់៕

No comments:

Post a Comment