អត្ថបទទាំងស្រុងពី គេហទំព័រ ioskhmer.com
លោក Raymond Soneira របស់ វ៉ិបសាយ ជំនាញ ខាងរូបភាព និង អេក្រង់ 
DisplayMate.com បាន ចេញ មក ពន្យល់ មូលហេតុ ដែល ធ្វើអោយ អេក្រង់ របស់ iPad 
ថ្មី រាងក្តៅ បន្តិចជាង មុន នៅ ពេល ប្រើ:
1. ប្រើអំពូល LED លើសមុនពីរដង: ដោយសារតែ វា មានទំហំបង្ហាញរូបភាព 
ធំជាងមុនពីរដង ដូចនេះ វាត្រូវ ប្រើអំពូល LED តូចៗ ច្រើនជាងមុនពីរដង 
ដើម្បីបំភ្លឺ ភិចសែលមួយៗ
2. ថ្មធំជាងមុន: ដោយសារ តែ iPad ខ្លាំងជាងមុន ហ្មត់ជាងមុន ដូចនេះ 
វាត្រូវការថាមពលច្រើនជាងមុន ពីថ្មរបស់វា ដែលធ្វើអោយ មានកំដៅច្រើន ចេញពីថ្ម
3. បន្ទៈឈីប LTE: បន្ទៈឈីប 4G LTE របស់ Qualcomm អាចអោយអ្នក ដោនឡូដ 
និងបើកអ៊ីនធើណែត បានលឿនជាងមុន ហើយក៏ធ្វើអោយ ក្តៅជាងមុនដែរ ព្រោះទិន្នន័យ 
ត្រូវបញ្ជូន និង ដំឡើង ច្រើន និងលឿនជាងមុន
4. បន្ទៈឈីប A5X: ហើយអ្នកដែលធ្វើអោយ មានកំដៅខ្លាំងជាងគេ នោះគឺ អង្គគណនា 
Dual Core និងអង្គក្រាហ្វិកថ្មី ដែលមានរហូតដល់ទៅ 4 Core ដែលមានតួនាទី 
បង្ហាញរូបភាព និងហ្គេម ក្នុងភាពហ្មត់ និងទំហំរូបភាព ធំជាងមុន
Raymond បានបន្តទៀតថា អ្នកគួរ តែកោតសរសើរ Apple ព្រោះបើទោះជា 
មានការត្រូវការប្រើថាមពលច្រើនជាងមុនក៏ដោយ តែពួកគេ នៅតែអាច 
រក្សាកំដៅអោយនៅរង្វង់ 10-15 F អង្សា ក្តៅជាង iPad 2 មុន តែបន្តិចប៉ុណ្ណោះ៕
 

No comments:
Post a Comment