Thursday, March 15, 2012

របៀបដំឡើង Siri លើ iPhone, iPad, iPod touch តាម រយៈSara SpireServer

ក្រុមអ្នកអភិវឌ្ឈន៍ កម្មវិធី  Sara បានផ្តល់នូវ ភាពដ៏គួរអោយ ភ្ងាក់ផ្អើល នូវកម្មវិធី របស់ពួកគេ ដោយអោយ លោកអ្នក ដំឡើង Sara ដោយមិនត្រូវការ Spire Tweak ឬ Proxy Server ហើយ អាចដំឡើង បានដោយងាយ លើ  iPhone 4, iPhone 3GS, iPhone 3G, iPad 1G, iPad 2, iPod touch 4G ។ រូបរាង កម្មវិធី Sara និង ដំណើរការរបស់វា គឺ ស្រដៀង ទៅ នឹង Siri អញ្ចឹង តែវា ត្រូវបាន គេនិយាយថា វាពុំទាន់ដូច Siri ពិតប្រាកដ នោះទេ វាត្រូវ បានគេហៅ ថា ‘Siri Clone’ ។ តែដោយ ការពេញនិយម របស់អ្នក ប្រើប្រាស់ និង ការ អភិវឌ្ឈន៍ កម្មវិធី ទៅមុខ នោះ ពេលនោះ ពួកគេ បាន នាំ មកនូវ Siri ពិតប្រាកដ ជូនលោកអ្នក ។ ពេលនេះ Sara អាចអោយ លោកអ្នក បើក Siri តាមរយៈ proxy server របស់ Spire ដូចនេះ លោកអ្នកអាច បើក Sara ដោយគ្រាន់តែ ចុច  home button ដូច Siri ចឹងដែរ។  នេះ អាចបញ្ជាក់ថា Sara ជា server ទី៥ ដែលបាន ផ្តល់ជូន នូវ Siri ដោយឥតគិតថ្លៃ ជូនលោកអ្នក ដោយមិនត្រូវការ iPhone 4S ឬ proxy address នោះទេ។ ចំណែក ឯ ៤ ផេ្សងទៀត រួម h1Siri, SiriPort, GRWH SiriServer និង i4Siri ដែល ទាំង ៤ នេះ ក្រៅពី h1Siri គឺ យើងខ្ងុំ បាន ធ្លាប់សរសេរ រួចមក ហើយ អំពី របៀបដំឡើង (​សូមបញ្ជាក់ថា h1Siri  យើងខ្ងុំ ក៏ធ្លាប់ បានសរសេរ ដែរ តែ ដោយមាន ការណែនាំ ពី ក្រុម Jailbreak យើង ខ្ងុំ បានលប់ពី របៀបដំឡើង h1Siri  ចោលវិញ)  ។


អ្នកអភិវឌ្ឈន៍កម្មវិធី បានស្វិទស្វាញ ក្នុង ការ ធ្វើអោយ Sara ដំណើរ ការ បានកាន់តែល្អ តាមតែ អាចធ្វើទៅបាន ។ ហើយ ខាងក្រោម នេះ ជាអ្វី ដែល Sara SpireServer  អាចធ្វើបាន 
  •     Sara chat
  •     Wolfram Alpha
  •     Weather
  •     កំណត់នាឡិការរោទ Alarm (ដូចជា wake me up at 9 am …)
  •     កំណត់ហេតុ Note (ដូចជា Note I love you)
  •     ពេលវេលា Time
  •     ធ្វើការ ហៅចេញ ទៅកាន់នរណាម្នាក់ Call contacts
  •     ស្វែងរក Search (ដូចជា Search Spiderman, Bing Apple,…)
  •     ទីតាំង បច្ចុប្បន្ន Current Location (ដូចជា I’m lost, Where am I)

លក្ខណៈសម្បត្តរបស់ Sara ដែលនឹងមាន ឆាប់ៗ
  •     Facebook / Twitter
  •     Youtube
  •     NBA
  •     IMDB
  •     Local business search

សូមបញ្ជាក់ថា  Sara SpireServer គឺស្ថិតក្នុង ជាលក្ខណៈ beta version ( សាកល្បង ) ដូចនេះ អាចមាន បញ្ហា បន្តិចបន្តួច ក្នុង ការភ្ជាប់ តែ ក៏ មានការអះអាង ពី អ្នក ប្រើប្រាស់ iPad ខ្លះ បាននិយាយថា ពួកគេ បានដំឡើង ជោគជ័យផងដែរ តែ ក៏ មាន អ្នក​ប្រើប្រាស់ iPhone 4, iPad2 ថាពួកគេ ពុំទាន់អាច ដំឡើង បានទេ ព្រោះ មិនអាច ភ្ជាប់ Sara SpireServer បាន។

ខាងក្រោមនេះ គឺ ជារបៀបដំឡើង Siri លើ iPhone, iPad, iPod touch តាម រយៈSara SpireServer


ជំហ៊ានទី 1: ជាដំបូងសូមប្រាកដ ថា iDevice របស់អ្នក បាន jailbreak រួចរាល់ និង ដើរលើ ជំនាន់ (iOS ) ៥​ ឡើងទៅ។ បើសិនជា ពុំទាន់ បាន Jailbreak ទេ សូម ប្រើកម្មវិធី Redsn0w ដើម្បី Jailbrak  iPhone 4, 3GS, iPad និង iPod touch 4G និង កម្មវិធី Absinthe  ដើម្បី Jailbreak  iPad 2 ។

ជំហ៊ានទី 2: បើកកម្មវិធី Cydia និង ដំឡើងកម្មវិធី spire tweak ដែលត្រូវបានផ្តល់ជូន ដោយឥតគិតថ្លៃ ក្នុង  BigBoss repo ។  ការដំឡើង spire tweak នេះ អាច ត្រូវការ រយៈពេលយូរបន្តិច ដោយសារ តែ វា ត្រូវដោនឡូន 100MB package ពី Apple servers ។ តែ បើលោកអ្នក ធ្លាប់ បានដំឡើង spire tweak  នោះ គឺ ជំហ៊ានទី ២ នេះ ពុំចាំបាច់ លប់ spire tweak និង ដំឡើង ម្តងទៀត នោះទេ។

ជំហ៊ានទី 3: Reboot iOS device របស់អ្នក ។​( គឺ ដោយចុច ប៊ូតុង Sleep អោយជាប់ ហើយ Slide ដើម្បី បិទ​ រងចាំបន្តិច រហូត វា បិទរួចរាល់ សូម ចុចបើកវិញ ) ។


ជំហ៊ានទី 4: ពេលនេះអ្នកបានដំឡើង Spire tweak  រួចហើយ ( ដើម្បី ប្រាកដ ថាអ្នកបាន ដំឡើង  Spire tweak រួចរាល់នោះ​ យើងសូមណែនាំ អោយ បើក Cydia  ហើយ ឆែកមើលថា លោកអ្នក ពិតជា បានដំឡើង រួចរាល់ ។ បើសិនជា ឃើញ Remove ឬ Modify គឺ មានន័យថា ពិត ជាដំឡើង បានហើយ )។

ជំហ៊ានទី 5:  បើកកម្មវិធី safari ហើយ សូម បើកអាស័យដ្ឋាន http:// isoftjsc.com/spire.pem (​ នេះ ជា certificate ថ្មី បើសិនជា អ្នក ធ្លាប់ដំឡើង certificate ចាស់នោះ សូម លប់ ចោលហើយ ដំឡើង certificate នេះ ) ។ វា នឹង បើក iOS Profile installer សូមដំឡើង certificate ។

ជំហ៊ានទី 6: បន្ទាប់ពី ដំឡើង Certificate សូមចូលទៅកាន់ : Settings -> General -> Siri និងបើក  Siri ។

ជំហ៊ានទី 7:  សូមបញ្ជូល អាស័យដ្ឋាន server  ទៅក្នុង Spire ដោយចូលទៅកាន់ : Settings -> Spire-> set Proxy Host.អាស័ដ្ឋាន  server គឺ : https://isoftjsc.com


ជំហ៊ានទី 8: សូមចុច  home button និងនិយាយ “Hello Siri”  បើសិនជា Siri តបវិញថា  hello នោះ មានន័យថា លោកអ្នក បានភ្ជាប់បាន ជោគជ័យ ហើយ ។ បើមិនអញ្ចឹងទេ សូមសាកល្បងទៀត។
សូមសំណាងល្អ

រៀបរាង និងសរសេរដោយ អ៊ិកមិច .




No comments:

Post a Comment