Thursday, March 22, 2012

តើ Untethered Jailbreak សំរាប់ iOS 5.1 ដល់ណាហើយ?


ជាដំបូង សូមរំលឹកថា កាលពីថ្ងៃសុក្រ ទី ១៦ មិនា ជាថ្ងៃដែល The New iPad (iPad3) បាន ចេញលក់នោះ មាន Hacker ចំនួន ៤ នាក់ បាន ប្រើប្រាស់ វិធី ផ្សេងគ្នា ដើម្បី ធ្វើ Untethered Jailbreak លើ The New iPad នេះ។ ពួកគេ ទាំង ៤នោះ រួមមាន
  1. ក្រុម iPhone Dev Team ដែលមាន MuscleNerd ជាមេក្រុម
  2. លោក Stefan Esser (aka @i0n1c)
  3. លោក Grant Paul (aka @chpwn) 
  4. លោក Paul Griffin 
ថ្មីៗនេះ លោក Stefan Esser​​ ដែលត្រូវ បានគេស្គាល់ឈ្មោះ ក្នុង  Twitter ថា​ i0n1c គឺ គាត់បាន សរសរ ក្នុង Twitter របស់គាត់ ថា គឺនឹងមិនបញ្ចេញ កូដ របស់គាត់ ជាសាធារណៈ ដើម្បី អោយអ្នក ប្រើប្រាស់ ផេ្សៗ យកទៅ Untethered Jailbreak លើ The New iPad ជំនាន់ 5.1 ឡើយ ។


តែ បើយើង គឹ គិតមកវិញ តាំងពីដើមមក លោក Stefan Esser​​ ក៏ មិនមែនជាអ្នក ផ្តល់ កម្មវិធី អោយ យើង ធ្វើ Untethered Jailbreak ដែរ។ ព្រោះ ក្រុម  iPhone Dev Team ទៅវីញទេ ដែលជា ម្ចាស់ កម្មវីធី Redsn0w ហើយក៏ជាអ្នក ដែលចេញ កម្មវិធី Redsn0w ដើម្បី អាចអោយ យើង Untethered Jailbreak លើ ِA4 Device ជំនាន់ 5.0.1 រួមមាន iPhone4,iPad1,iPod Touch 4G/3G ជាដើម ។ ហើយ ក្រោយ មក ក្រុម Dream Team ដែលមានសមាជិក រួមមាន Pod2G ,  iPhone Dev Team , Chronic Deav Team , Saurik , Planetbeing ពួកគេបានរួមគ្នា បំបែក Code A5Deive ចុងក្រោយ ពួកគេ ក៏បាន ចេញ កម្មវីធី សំរាប់ Untethered Jailbreak លើ A5 Device ជំនាន់ 5.0 , 5.0.1 iPhone4S និង 5.0.1 iPad2 ដោយ ប្រើប្រាស់ កម្មវិធី Absinthe ។ ដូចនេះ ទោះបី  Stefan Esser​ គាត់ មិនចេញ នៅកូដ នោះ ក៏ពុំមាន បញ្ហា អ្វី ដែរ ព្រោះ ពុំមាន មានតែ រូបគាត់នោះ ដែរ ដែល Untethered Jailbreak លើ The New iPad បាននោះ ហើយ យើង ក៏មិនអាច បង្ខំ គាត់ អោយ បញ្ចេញ កូដ ទាំងនោះ ដែរ។


យើងនៅ តែ សង្ឃឹម លើ កុ្រម Dream Team ថា ពួកគេ នឹង បញ្ចេញ Untethered Jailbreak លើគ្រប់ iDevice ជំនាន់ iOS 5.1 ទាំងអស់ គឺ ទាំង A4 Device ( iPhone4, iPhone3GS, iPad1, iPod Touch 4G/3G ), A5 Device ( iPhone4S ,iPad2) និង A5X Device ( The New iPad ) ឆាប់ៗនេះ។


No comments:

Post a Comment