តែមួយថ្ងៃប៉ុណ្ណោះ ក្រុម Notcom បានធ្វើការ អាប់ដេត កម្មវិធី TinyUmbrella ពី ជំនាន់ v5.10.12 ទៅកាន់ជំនាន់ v5.10.14 ដើម្បី ដោះស្រាយបញ្ហា មួយចំនួន នៅពេល ព្យាយាម រក្សាទុក BBTicket ឬ Baseband Signing Ticket សំរាប់ iPhone 4, iPhone 4S, និង iPhone 4 CDMA និង សំរាប់ ជំនាន់ v5.10.14 វាថែមទាំងអាច រក្សាទុក iPad baseband ។
រហូតដល់ពេលនេះ គ្មានក្រុមហែកឃើរ ណាម្នាក់ បាន បង្ហាញពី របៀប DownGrade នៅឡើយ ទេ សំរាប់ ជំនាន់ ៥ នោះ ព្រោះតែ Apple ពេលនេះ បាន បិទ ការ signed នេះ។ តែថ្មីៗនេះ ក្រុម Notcom ហាក់ដូចជា បាន រកឃើញ ពី របៀបរក្សាទុក APTicket ឬ BBTicket SHSH certificat ដែលអាចជួយ យើង ក្នុង ការ downgrading នូវ iPhone ឬ iPad baseband ជាពិសេស សំរាប់ អ្នក ដែលត្រូវការ ទម្លាក់ baseband ដើម្បី ធ្វើការ ដោនឡូដ ។ ការចេញ កម្មវិធី TinyUmbrella v5.10.14 វាជាសញ្ញាមួយ ដ៏ល្អ បញ្ជាក់ថា ការ downgrading មានសង្ឃឹម ហើយ ។ យើងសង្ឃឹមថា នឹងមាន ឆាប់ៗពី របៀប downgrading នូវ A5 Device iPhone 4S ,iPad2 ឆាប់ៗផងដែរ។
មុននឹងយើងខ្ងុំ និយាយអំពី របៀបរក្សាទុក BBTicket នោះ យើងខ្ងុំ ចង់ និយាយ ពន្យល់ថា អ្វី ជា BBTicket ទៅ?
ដើម្បី អោយងាយស្រួលយល់នោះ គឺ នៅពេលអ្នក ធ្វើការ Restore ឬ Update ក្នុង iTunes នោះ The baseband bootloaders ជំនាន់ 2.8 (សំរាប់ iPhone 4 iOS 4.1) និង ជំនាន់ 2.13 (bootloader សរាប់ iPhone 4 និង iPad 2 GSM ដើរលើ iOS 4.3-5.0) នឹងបង្កើត random number ( លេខណាមួយ ដោយ មិនប្រាកដ តាម តែ bootloaders វាបង្កើត ) ទៅ កាន់ iTunes ហើយ iTunes នឹងផ្ងើរវា ទៅ Apple servers ។ បន្ទាប់មក Apple ក៏ផ្ងើរ APTicket / BBTicket SHSH certificate ជាមួយលេខ នឹង Number (លេខ) ច្បាស់ លាស់ ណាមួយ ហើយ បើសិនជា លេខនោះ វាដូចគ្នា ទៅ នឹង លេខដែល bootloaders បង្កើត នោះ iTunes នឹងធ្វើការ បិត stitches នូវ blobs នោះ ទៅកាន់ firmware ហើយ ធ្វើការ Restore ឬអាប់ដេត ជូនលោកអ្នក តែ បើសិនជា អត់ទេ នោះ វានឹង មិនអាច ធ្វើបាន ឡើយ ។
របៀបរក្សាទុក BBTicket សំរាប់ iOS 5.1 ជាដំបូងសូមបញ្ជាក់ថា ជំនាន់ថ្មីនេះ គឺអាចរក្សាទុក BBTicket សំរាប់ iPhone4 iPad 3G និង ថ្មីៗ(4, 4s, 4 CDMA, iPad 3G, iPad 2 3G, iPad 2 CDMA, iPad 3 GSM, iPad 3 CDMA)សូមចុចលើ លីញ ខាងក្រោម តែសូមប្រាកដថា ក្នុង ជំហ៊ានទី ៥ សូមកុំធីកយក Request SHSH from Cydia ហើយ សូមប្រាកដ ថាធីកយក “Overwrite existing SHSH files on “Save SHSH” ត្រង់ធីកនេះ វានឹង លប់ SHSH របស់អ្នក ចាស់ បើសិនជាលោកអ្នក ធ្លាប់ បាន បង្កើត ឡើង កាលពីមុន។
អាប់ដេតថ្ងៃទី ១៣ មេសា ២០១២
---> ក្រោយពី លោកអ្នក ធ្វើតាមការណែនាំខាងលើ អ្នកនឹងបាន កូនសោរ SHSH ដែលភ្ជាប់មកជាមួយវា ស្រាប់នៅ BBTicket សំរាប់ iOS5.1 តែ បើអ្នក ចង់ រក្សាទុក លើ iOS 5 មុនៗដូចជា 5.0.1 ជាដើម នោះគឺ លោកអ្នក ត្រូវធីកយក Request SHSH from Cydia ព្រោះ មានតែ Cydia ទេ ដែលអាចផ្គត់ផ្គង់បាន សំរាប់ជំនាន់ 5.0.1 តែថ្វីត្បិត តែ បាន តែ វិធីនេះ គឺ យើងខ្ងុំ ពុំបាន សាកល្បង នៅឡើយ ទេ ហើយ វិធី រក្សា BBTicket សំរាប់ជំនាន់ 5.0.1 ដោយធីក យក Request SHSH from Cydia នោះ ក៏ ពុំត្រូវបាន ណែនាំ ដោយ ក្រុម Notcom ដែរ។ តែ នេះ គ្រាន់តែ ជាការសាកល្បង ប៉ុណ្ណោះ ។ ដូចនេះ លោកអ្នក ត្រូវចាំថា បើអាច គួររក្សាទុក SHSH របស់ខ្លួន ព្រោះ វាអាចមាន ប្រយោជន៍ នៅពេលអនាគត។
សូមចុចទីនេះ របៀបរក្សាទុក កូនសោរ SHSH ដោយប្រើប្រាស់ កម្មវិធី TinyUmbrella
ដើម្បី ដោនឡូដ TinyUmbrella ជំនាន់ v5.10.14 សូមដោនឡូដ តាមលីញ ដូចខាងក្រោម
សូមបញ្ជាក់ថា ពេលនេះ អ្នក ប្រហែលជាយល់ថា មិនមាន ផលប្រយោជន៍ តែ ប្រហែលជាពេល ក្រោយ អាច នឹង ប្រយោជន៍ សំរាប់អ្នក ព្រោះ របៀប DownGrade នឹងមានឆាប់ៗ នេះ ។
សូមសំណាងល្អ
រៀបរាង និងសរសេរដោយ អ៊ិកមិច
No comments:
Post a Comment