Wednesday, April 4, 2012

រីករាយ ថ្ងៃខួបកំណើត iPad

យើងទាំងអស់គ្នា ភ្លេច រីករាយ ថ្ងៃ កំណើត iPad។ តើអ្នក ដឹងទេ តើ iPad ចេញលក់ ដំបូង នៅថ្ងៃ ណាដែរ? iPad ចេញលក់ដំបូង នៅ ថ្ងៃទី ៣ មេសា ២០១០ បន្ទាប់ពី លោក Steve Job បានធ្វើ បទបង្ហាញ ពី របប គំហើញ ថ្មី របស់លោក នៅថ្ងៃទី ២៧ មករា ២០១០ ។ ការរកឃើញ iPad នេះ បាន ធ្វើ អោយ កក្រើក ពិភព Tablet ទាំងអស់ ដែលនាំ អោយ ក្រុមហ៊ុន មួយចំនួន ដូចជា Samsung , Rim នាំ គ្នា ចេញ Tablet របស់ខ្លួន តែ ទីបំផុត ទៅ នៅ តែ មិនអាចយក ឈ្នះ ក្រុមហ៊ុន Apple បាន ពិព្រោះ សព្វថ្ងៃ iPad គ្រប់គ្រងទីផ្សារ Tablet ជាង ៦០ ភាគរយ ទៅ ហើយ។ តែគួររំលឹក ដែរថា iPad អាចទទួលបាន នូវការ ពេញ និយម និងល្បី យ៉ាងនេះ ក៏ដោយសារ​តែ iPhone ដែរ ពិព្រោះ ដោយសារតែ គេ ឃើញ នូវ សមត្ថភាព ដ៏ អស្ចារ្យ របស់ iPhone ទើបធ្វើអោយ ​មនុស្ស ជាច្រើន ចាប់អារម្តណ៌ កាន់តែខ្លាំងទៅលើ iPad ។ ក្រោយពី លោក Steve Job ទទួលមរណៈភាព ធ្លាប់មាន ការវាយតម្លៃថា ក្រុមហ៊ុន Apple និងមានបញ្ហា តែផ្ទុយទៅវិញ ក្រុមហ៊ុន នេះ បែជា កាន់តែខ្លាំងទៅវិញ គឺ បើនិយាយអំពី The new iPad ដែលទើបតែចេញ លក់ថ្មីៗនេះ គឺ លក់ដាច់អស់ ៣​លានគ្រឿង ក្នុង រយៈពេល ៣​ថ្ងៃ ប៉ុណ្ណោះ ហើយ ក្រុមហ៊ុនរំពឺងទុកថា នឹងលក់អស់ ៥៥ លានគ្រឿង ក្នុង ឆ្នាំនេះ។
ទោះបី ជាយឺតបន្តិច តែ សូមនិយាយ ថា រីករាយថ្ងៃ ខួបកំណ់ត iPad ។

No comments:

Post a Comment