Saturday, April 21, 2012

របៀប Jailbreak Untethered លើ A5 Device ជំនាន់ iOS 5.0.1 តាម RedSn0w 0.9.10b7

ពេលនេះ ក្រុម iPhone Dev Team ក្រោមការ សហការណ ជាមួយនឹង Pod2g ពួកគេ បាន ចេញ  RedSn0w 0.9.10b7 ដែលអាចធ្វើ Untethered Jailbreak លើ iPhone 4S , iPad2 ជំនាន់ 5.0.1 ។ នេះ ជា ដំណឹងមួយ ដ៏គួរអោយ រីករាយ បំផុត ព្រោះ អ្វី ? គឺ ដោយសារ តែ កាល ពី មុន យើង​ប្រើ កម្មវិធី Absinthe ដើម្បី ធ្វើ Untethered Jailbreak លើ A5 Device ជំនាន់ 5.0.1 ។ ប៉ុន្តែ នៅពេល នេះ យើង អាច ប្រើ កម្មវិធី Resn0w 0.9.10b7 ដើម្បី ធ្វើ Untethered Jailbreak លើ A5 Device  ផងដែរ ។ តែ លោកអ្នក ប្រហែល ជាយល់ ថា ហេតុអ្វី បាន ជា ត្រូវ សប្បាយចិត្ត ព្រោះ គ្មានអ្វី ប្លែកផង ដោយ សារ Untethered Jailbreak លើ A5 Device មាន យូរ ហើយនឹង? យើងខ្ងុំ ចង់ ប្រាបលោកអ្នកថា យើងខ្ងុំ សប្បាយចិត្ត ដោយ សារពេល នេះ យើង អាច និយាយ បាន ថា កម្មវិធី Resn0w ដែលជាកម្មវិធី កំពួល មួយ សំរាប់ Jailbreak គឺពេលនេះ អាចយក មកប្រើលើ ِA5 Device បាន ហើយ នេះជារឿងទី១
ហើយ ម្យ៉ាងទៀត នោះ កម្មវិធី Resn0w គឺ មានភ្ជាប់ នូវកម្មវិធី ជំនួយ ជាច្រើនទៀត ដែល អាចយក មក ប្រើបាន នៅ ពេលអនាគត់ សំរាប់ជា ប្រយោជនសំរាប់ Jailbreak ចំណែក ឯ Absinthe វិញ គ្រាន់តែ ជាកម្មវិធី មួយសំរាប់តែ Jailbreak ប៉ុណ្ណោះ មិនអាច យក ប្រើធ្វើ អ្វី បាន ទៀត នោះ ទេ ហើយ តាមពិតទៅ កម្មវិធី Absinthe គ្រាន់តែ ជាកម្មវិធី បណ្តោះអាសន្ត ដែលពួកគេ ផ្តល់អោយ យើង ប្រើប្រាស់ សិនតែ ប៉ុណ្ណោះ ។ ពេលនេះ យើង ចាប់ផ្តើម រៀន  Untethered Jailbreak លើ A5 Device ជំនាន់ 5.0.1 ទាំងអស់គ្នា ដូចខាងក្រោម

ជំហ៊ានទី 1: ដោនឡូដ RedSn0w 0.9.10b7 ហើយ នឹងពន្លាវា ព្រោះ File ដែលលោកអ្នក ដោនឡូដ វាមានជាលក្ខណៈ .zip ។

ជំហ៊ានទី 2: ភ្ជាប់ iOS 5.0.1 iPad 2 ឬ iPhone 4S របស់អ្នកទៅកាន់ កុំព្យូទ័រ តាម រយៈ USB cable.

ជំហ៊ានទី 3: បើកម្មវិធី RedSn0w 0.9.10b7 ( សំរាប់ កុំព្យូទ៍រ វីនដូ សូមបើក កម្មវិធី ជាលក្ខណៈ administrator mode. ដោយគ្រាន់តែ អ្នក ចុច ម៉ៅស្តាំ លើ ហើយ ជ្រើសរើស យក Run as Administrator..គឺរួចជាស្រេច ។ )


ជំហ៊ានទី 4: ពេលនេះ ចុច Jailbreakដើម្បី ចាប់ផ្តើម ដំណើរ ការ ។ ពេលនោះ លោកអ្នក នឹងបានឃើញ ផ្ទាំង ប្រាបអ្នក ដូចខាងក្រោម
  • Install Mobile Configuration
  • Prepare Jailbreak
  • Trigger Jailbreak

 ជំហ៊ានទី 5: បន្ទាប់មក លើ អេក្រង់  iPad ឬ iPhone 4S របស់អ្នក នឹងត្រូវបាន ទទួលសារ ថា ដំឡើង ‘Jailbreak Profile’. គឺ ដំឡើង VPN profile។ ដើម្បី ដំឡើង VPN profile សូមចុច ‘Install’ -> ‘Install Now’ -> ‘Next’ -> ‘Done’. During the process you will be prompted to enter the password. Be sure the VPN is on.





ជំហ៊ានទី៦ :ធ្វើតាមការណែនាំ បន្ទាប់ ទាំងនៅលើ អេក្រង់ iPad ឬ iPhone 4S របស់អ្នក និង នៅលើ កុំព្យូទ័រ។

នៅពេល ដែល iPad ឬ iPhone 4S របស់អ្នក របស់អ្នក រួចរាល់ នោះ វា នឹង បិទ ហើយ បើក ឡើង វិញ ដោយខ្លួន ឯង ។ ក្រោយ មក គឺ រួចរាល់ ហើយ ។

Tip ១: ដើម្បីជៀសវាងគាំង ត្រង់ Logo Apple ពេល បើក  iPad ឬ iPhone 4S របស់អ្នក នោះ សូមលោកអ្នក ចុច ប៊ូតុង ដំឡើង សំលេង របស់ អ្នក អោយជាប់ ពេល វា  iPad ឬ iPhone 4S របស់អ្នក បើក នោះ ការចុច​ បែបនេះ គឺ ធ្វើអោយ  iPad ឬ iPhone 4S របស់អ្នក រំលង នូវ កម្មវិធី ដែល ខូច ហើយ អនុញ្ញាត លោកអ្នក អោយ ចូលបើក  iPad ឬ iPhone 4S របស់អ្នក បាន ធម្មតា ពេល បើក បាន ហើយ លោកអ្នក អាច ចូលក្នុង Cydia ដើម្បី លុប កម្មវិធី ដែលលោកអ្នក យល់ថា ធ្វើ អោយ មាន បញ្ហា នេះ ។
Tip ២:  សូមបញ្ជាក់ថា កម្មវិធី RedSn0w 0.9.10b7 នេះ ជាដំបូង គឺ ប្រើ សំរាប់ តែ A5 Device រួមមាន iPhone 4S , iPad2 ប៉ុណ្ណោះ ចំណេកឯ A4 Device វិញ គឺ សូមប្រើ RedSn0w 0.9.10b6 វិញ ។

សរសេរ និង រៀបរាងដោយ អ៊ិកមិច 


No comments:

Post a Comment