នៅថ្ងៃនេះ ក្រុម ហែកឃើរ Pod2g បាន ប្រកាសប្រាបថា ពួកគេ បាន រកឃើញ គ្រប់ ចន្លោះប្រហោង របស់ iOS5.1 ដើម្បី ធ្វើ Untethered Jailbreak លើ A5 Device រូបមាន iPhone4S , iPad2 និង A5X The new iPad (iPad3) ។ ពួកគេ បានបន្ថែមថា ពួកគេ កំពុង ព្យាយាមជៀស វាង  ASLR ។ តើអ្វី ជា ASLR? ASLR ត្រូវ បាន Apple បង្កើតឡើង តាំងពី iOS 4.3 មកម្លេះ ដើម្បី បង្កើត ទិន្នន័យ Random ( មិនព្រាងទុក ) នៅ លើ អង្គចងចាំ ( RAM ) ក្នុង គោលបំណង ការពារ នូវការ ហែក ណាមួយ ចូលទៅក្នុង ប្រព័ន្ធ ដំណើរ ការ នៃ iOS ។ សូមបញ្ជាក់ថា ក្រុម Pod2g ជាក្រុម ដែលនៅពីក្រោយខ្នង ក្នុង ការ Untethered Jailbreak A5 Device រូបមាន iPad2 , iPhone 4S ជំនាន់ iOS 5.0 / 5.0.1 ។ គ្រាន់តែ Pod2g បានប្រកាសភ្លាម ក៏មាន ប្រតិកម្ម ពី i0n1c ដែលជាអ្នករកឃើញ Untethered Jailbreak 5.1 លើ iPad3 តែមិនព្រម បញ្ចេញ កម្មវិធី អោយអ្នក ប្រើប្រាស់ ជាសាធារណៈនោះ បាន និយាយទៅកាន់ Pod2g ថា សកម្មភាព របស់ Pod2g គឺ ជាសកម្មភាព ដែលខ្ជះខ្ជាយ ពេលវេលាប៉ុណ្ណោះ ។ តែ សំរាប់ Pod2g បាន គិត ថា ការ ស្រាវជ្រាវអំពី Jailbreak មិនមែន ជាការខ្ជះខ្ជាយពេលវេលានោះទេ ហើយ Pod2g ក៏បានអំពាវនា អោយ អ្នក ប្រើប្រាស់ ទាំងអស់ សូមកុំស្តីបន្ទោស i0n1c ដែលមិនព្រម បញេ្ចញកូដ ជាសាធារណៈអី ព្រោះថា វាជាសិទ្ធិ របស់គាត់ ក្នុង ការ បញ្ចេញជាសាធារណៈ ឬអត់នោះ ហើយ យើងខ្ងុំ សូមបញ្ជាក់ថា Pod2g ជាក្រុម ដែលសកម្មបំផុត ក្នុង Jailbreak ហើយ ក៏ជាក្រុម ដែល មិនដែលនិយាយពី រឿង លុយ ឬ ការ បរិច្ចាក អ្វី សំរាប់ពួកគេ ម្តងណាឡើយ ។
ងាក មិននិយាយអំពី iOS 5.1 វិញ  ដែលយើង គួរ ពិចារណា ដែលនោះ គឺ ពេលនេះ ក្រុមហ៊ុន Apple បាន កំពុង នឹង ត្រៀម ចេញ iOS 5.1.1 ឬ iOS 5.2 តែ ម្តង ដូចនេះ បើសិនជា Pod2g បាន ចេញ Untethered Jailbreak លើ iOS 5.1 ក្នុង ពេល ដែល Apple បានចេញ iOS 5.1.1 ឬ iOS 5.2 នោះ បានន័យថា អ្នកដែល បាន អាប់ដេត ប្រើប្រាស់ លើ iOS 5.1 នោះ គឺ នឹង អាច ប្រើប្រាស់ iOS 5.1 ដែលមាន Untethered Jailbreak តែ សម្រាប់អ្នក ដែលកំពុង ប្រើ iOS 5.0.1 ពុំទាន់បាន អាប់ដេតនោះ នឹងមិនអាច បាន ប្រើ  iOS 5.1 ដែលមាន Untethered Jailbreak នោះទេ ព្រោះ ថា បើពួកគេ អាប់ដេត តាម iTunes ពួកគេ នឹង ត្រូវ បាន Apple អាប់ដេត ទៅ ជំនាន់ថ្មី ជ iOS 5.1.1 ឬ iOS 5.2 ជាមិនខានឡើយ តែ បើពួកគេ ដោន ឡូដ Firmware 5.1 ដើម្បី មកធ្វើ Restore តាម iTunes ក៏មិនបានទៀត ព្រោះថា Apple បានបិត មិនអោយ Restore ទៅជំនាន់ មុនណា មួយ នៃជំនាន់ថ្មីឡើយ ។
 សេចក្តី ណែនាំ ពី យើងខ្ងុំ សូមលោកអ្នក ប្រើ TinyUmbrella ជំនាន់ ចុងក្រោយបំផុត ដែលពេលនេះ គឺ ជំនាន់ 5.10.14 ដើម្បី ធ្វើការ រក្សាទុក នូវ SHSH និង APTicket ព្រោះពេលនេះ ជំនាន់ថ្មីនេះ បាន ភ្ជាប់ APTicket ទៅក្នុង SHSH ហើយ ពេលលោកអ្នក Save នោះ លោកអ្នក នឹងបាន SHSH សំរាប់ iOS 5.1 ទុក ប្រើប្រាស់ សំរាប់ Upgrade ពី ជំនាន់ iOS 5.0.1 ទៅ កាន់ ជំនាន់ 5.1 បើសិនជា  Apple បានចេញ iOS 5.1.1 ឬ iOS 5.2 មែននោះ។
 រហូតដល់ពេល នេះ គ្រាន់តែ មានការណែនាំអោយ រក្សាទុក SHSH ប៉ុណ្ណោះ ពុំទាន់ មាន ការ ចេញ នូវ កម្មវិធី ឬរបៀប ប្រើប្រាស់ SHSH សំរាប់  iPhone4S , iPad2 នៅឡើយទេ។ 
 


No comments:
Post a Comment