អត្ថបទទាំងស្រុង បាន ពី គេហទំព័រ khmersarika

តាមរយះគេហទំព័រ Pcworld បានអោយដឹងថាក្រុមហ៊ុន Lenovo បានបញ្ចេញ 9.7-inch tablet ថ្មីរបស់ខ្លួនហើយដែលវាត្រូវគេដាក់ឈ្មោះថា IdeaTab S2109 ។ Tablet នេះមានកំរាស់ 8.9mm និងមានទំហំ Screen 1024 x 768 ហើយវាក៏មាន Camera មុខទំហំ 1.3-megapixel មាន quad speakers នៅខាងក្រោយ និងមាន micro-HDMI jack ហើយក៏មានរន្ធ microUSB និង microSD memory card ផងដែរ ។
ប្រភេទ CPU និងទំហំរបស់ memory storage មិនត្រូវបានគេបង្ហាញអោយដឹងនៅឡើយនោះទេប៉ុន្តែវាត្រូវគេដឹងថាដំណើរការដោយ Android, 4.0 រឺ Ice Cream Sandwich ។ ចំពោះប្រព័ន្ធដំណើរការរបស់វានេះមិនទាន់ពេញចិត្តរបស់អ្នកប្រើប្រាស់នៅឡើយនោះទេដោយសារតែអ្នកប្រើប្រាស់ចង់ប្រើ android 5.0 jelly bean ដែលជាប្រពន្ធដំណើរ
ការចុងក្រោយរបស់ Android ដែលគ្រោងនឹងចេញ ។
អ្វីដែលជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់លើ Tablet នេះគឺលើរូបរាង និងការកាន់ថ្មរបស់វាដែលតាមសេចក្តីរាយការណ៍វាមានសម្ថភាពកាន់ថ្មរហូតដល់ទៅ10 ម៉ោងឯណោះ ។ ចពោះការបរិច្ចេទចេញលក់ជាផ្លូវការ និងតម្លៃរបស់វានោះគឺមិនទាន់ត្រូវគេបង្ហា្ញអោយដឹងនោះទេ ។ ការវិវត្តន៍ចុងក្រោយខាង Tablet របស់ក្រុមហ៊ុន Lenovo ដែលជាក្រុមហ៊ុនយក្សនៅប្រទេសចិនគឺដើម្បីប្រកួតប្រជែងនៅលើទីផ្សារខាង Tablet ដែលពេលនេះក្រុមហ៊ុន Apple និង Samsung កំពុងតែឈានមុខទោះបីជាតម្លៃ និងសមត្ថភាពរបស់ Tablet ក្រុមហ៊ុនផ្សេងល្អជាងណាក៏ដោយក៏មិនអាចធ្វើការប្រកួតប្រជែងបាននោះទេ ។
No comments:
Post a Comment