Thursday, April 5, 2012

US ពិសោធន៍ឃើញថា សណ្ដែកសៀងជា មូលហេតុមួយនៃ មហារីកសុដន

អត្ថបទពី គេហទំព័រ Camnews
អ្នកវិទ្យាសាស្រ្ត របស់ សាកលវិទ្យាល័យ Georgetown  រដ្ឋ Washington សហរដ្ឋ អាមេរិកបាន ប្រាប់ អោយដឹងកាល ពីដើមសប្ដាហ៍ នេះថាការ បរិភោគ សណ្ដែក សៀង អាចបង្ករ អោយកើតជំងឺ មហារីក សុដន ឬអាចមាន ដុំសាច់ដុះ ក្នុងសុដនរបស់នារី ជាពិសេស គឺអាចមាន អទិភាពកើត  ខ្ពស់សម្រាប់ មនុស្សស្រី ដែលកំពុង តែចាប់ពេញវ័យ។ តាមការ ពិសោធន៍សិក្សា ទៅលើកណ្ដុរ ដែលគេបាន ដាក់សណ្ដែក សៀងអោយវា ស៊ីគេអាច សង្កេត ឃើញថាសត្វកណ្ដុរ ទាំងនោះអាចត្រូវ
ជាមួយនឹងថ្នាំមហារីក សុដនដែលគេ កំពុងនិយម ក្នុង ការប្រើ ប្រាស់ពីសំណាក់ពេទ្យ ដូចជាថ្នាំ Tamoxiten ដោយមិនមាន បញ្ហាជា ហើយគេពិសោធន៍ ឃើញមាន ការដុះដុំ សាច់មហារីកដូចគ្នា នឹងដុំសាច់ មហារីកសុដនរបស់មនុស្ស ជាពិសេសគឺ កណ្ដុរដែលកំពុង តែពេញវ័យ។ ការពិសោធន៍នេះ បានបង្ហាញពី មូលហេតុដែលថ្នាំ Tamoxinten នេះលែងមានប្រសិទ្ធភាព ចំពោះ នារីមួយចំនួនដែលមានជំងឺមហារីកសុដន គឺព្រោះតែការបរិភោគសណ្ដែកសៀងនេះឯង។

No comments:

Post a Comment