Tuesday, May 1, 2012

(ឆ្កែកន្ទុយខ្វៀន នៅ តែ ខ្វៀន) មើលទៅ តុលាការ និង ដោះលែង ល្បងធំ ផ្កាយពីរ ប៊ុន សុខា​

កោះកុង: ​ប្រភពពី​មន្ត្រីប៉ូលិស​ខេត្តកោះកុង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៣០​មេសា ឆ្នាំ​២០១២ ថា ជនរងគ្រោះ​ចំនួន ៣ នាក់ ក្នុងចំណោម ៤ នាក់ ដែល​ត្រូវ​បក្ខពួក និង​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ពីរ ប៊ុន សុខា ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុនសែន ធ្វើ​ទារុណកម្ម ឲ្យ​មាន​របួស​នោះ បាន​ព្រម​ដក​ពាក្យបណ្តឹង បញ្ឈប់​ការ​ប្តឹងផ្តល់ ខណៈពេល​ភាគី​ជនរងគ្រោះ និង​ជនបង្ក បាន​ព្រមព្រៀង​ទទួល​សំណង​ជំងឺ​ចិត្ត ម្នាក់ ចំនួន ៣.០០០ ដុល្លារ ទៅ ៥.០០០ ដុល្លារ​។​

​ជនរងគ្រោះ​ទី​១ ឈ្មោះ សាំង ផៃ​រ៉ាត់ ភេទ​ប្រុស បានទទួល​សំណង​ចំនួន ៣.០០០ ដុល្លារ ទី​២ ឈ្មោះ នង សា​ដែន បានទទួល​ប្រាក់​ចំនួន ៣.០០០ ដុល្លារ និង​ទី​៣​ឈ្មោះ អៀម កុសល បានទទួល​ប្រាក់​ចំនួន ៥.០០០ ដុល្លារ​។

​ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត កំពុងតែ​សម្រុះសម្រួល​ឲ្យ​ទទួលយក​សំណង ឈ្មោះ ផាត់ សុខា ជា​សន្តិសុខ​សណ្ឋាគារ​កោះកុង​ស៊ី​ធី​។​

ប្រភពព័តិមាន ពី គេហទំព័រ  CEN

No comments:

Post a Comment