Friday, May 11, 2012

Jailbreak Untethered លើ iOS 5.1 បានហើយ !!!!!

ថ្ងៃនេះ ជាដំណឹងរីករាយ ពីក្រុម ហែកឃើរ Pod2g ។ យើង ខ្ងុំ ក៏សប្បាយ ចិត្ត បំផុត ដែរ នៅពេល ឃើញ វីដេអូនេះ ព្រោះ យោង លើ វីដេអូ នេះ ឃើញ ថា ពួកគេ បាន Jailbreak Untethered ដ៏ជោគជ័យ លើ iPad 3 iOS 5.1 ហើយ ។
ពួកគេ ថែមទាំង បញ្ជាក់ថា មិនត្រឹមតែ សំរាប់ iPad3 នោះទេ វា នៅ អាច យក មកធ្វើ លើ iPad 2, iPad 1G, iPhone 4, iPhone 3GS, iPod touch 4G និង iPod touch 3G. តែ គ្មាន សំរាប់ Apple TV3 (ATV 3) នោះទេ។

Pod2g បាន ប្រកាស ថា Jailbreak Untethered នឹង មាន ក្នុង អាទិត្យ នេះ ឬ ក៏តែ  ប៉ុន្មាន អាទិត្យ ខាងមុខ នេះ ហើយ ។ Pod2g បាន បន្ថែមថា ទិសដៅ របស់ពួកគេ បន្ទាប់គឺ Jailbreak Untethered iOS 5.1.1 ។

សូមបញ្ជាក់
-​ តើអ្វី ជា Jailbreak tethered ? បើសិនជា អ្នក Jailbreak tethered នោះ រាងរាល់អ្នក បិទ និង បើក iPhone/iPad របស់អ្នក នោះ អ្នក ត្រូវ ភ្ជាប់ទៅ កុំព្យូទ័រ ហើយ ទើបអាចធ្វើ បាន។

- ចំណែកឯ Jailbreak Untethered ជា ប្រភេទ Jailbreak ដែលអាច អោយលោកអ្នក បិទនិងបើក iPhone/ iPad ដោយ មិនចំាបាច់ ភ្ជាប់កុំព្យូទ័រ នោះ ទេ ហើយវា ក៏ជា ប្រភេទ ដែល ក្រុម ហែកឃើរ ព្យាយាម ធ្វើ អោយ បាន ដែរ តែ វាពិតជា ពិបាក ណាស់ មិន ងាយ ស្រួលក្នុង ការ Jailbreak Untethered លើ iOS របស់ Apple ពីមួយជំនាន់ទៅ មួយជំនាន់ឡើយ ។


 


សរសេរ ដោយ ក្រុមអ៊ិក មិច

No comments:

Post a Comment