Wednesday, May 9, 2012

Redsn0w 0.9.11b1 ដែលនឹងចេញនៅ ពេលខាងមុខ នេះ អាច Restore A5 Device និង A5X device

ថ្ងៃនេះ ក្រុមហែកឃើរ បាន ប្រកាសពី Redsn0w 0.9.11b1 ដែលជា ជំនាន់ ដែល មាន សមត្ថភាព អស្ចារ្យ អាច ធ្វើការ Restore A5 Device ដូចជា iPhone 4S , iPad2 និង A5X device iPad3 ទៅ ជំនាន់ ចាស់ បាន ឧទាហរណ៍ ពី ជំនាន់ 5.1 --> 5.0.1 ឬ ពី ជំនាន់ 5.1.1 --> 5.1 ក្នុង ករណី ដែលយើង បាន រក្សាទុក កូនសោរ .shsh ។ ហើយ ការ​Restore នេះ ធ្វើឡើយ ដោយ ពុំត្រូវ ការ កម្មវិធី iTunes ឡើយ គឺ ក្រុម ហែកឃើរ នឹងបន្ថែម មុខងារ មួយទៀត ក្នុង កម្មវិធី Redsn0w គឺ Restore ។ ដូចនេះ វា​ជាដំណឹង ល្អ មួយ ព្រោះ បើសិនជា ពួកគេ ចេញ នូវ កម្មវិធី នោះ មែន យើង​ទាំងអស់ គ្នា នឹង ប្រាកដ ជា លែង ខ្លាច ក្នុង ការ សាកល្បង កម្មវិធី ទៀត ហើយ ព្រោះ បោះទោះ បី ជា គាំង ឬ យើង ច្រឡំ អាប់ដេត នោះ ក៏ យើង អាច ទម្លាក់ ជំនាន់ បាន វិញ ដែរ ។




សរសេរ ដោយ អ៊ិកមិក

No comments:

Post a Comment