Tuesday, June 5, 2012

របៀប Jailbreak Untethered លើ iOS 5.1.1 ដោយ RedSn0w 0.9.12.b1

ដូចតាម ការ សន្យា ពេលនេះ ក្រុម iPhone Dev Team បាន ចេញ កម្មវិធី RedSn0w 0.9.12.b1 ដែលអាច ធ្វើការ Jailbreak Untethered លើ iOS 5.1.1 ។
កម្មវីធី  RedSn0w 0.9.12.b1  នេះ អាចដំណើរការ ចាប់ពី iOS 4.1 ទៅ 5.1.1​ លើ iDevice ដូចខាងក្រោម
  • iPhone 4S, iPhone 4 (GSM + CDMA) និង iPhone 3GS     
  • iPod touch 4G និង iPod touch 3G    
  •  iPad 3, iPad 2 និង iPad 1G: គ្រប់ models (WiFi, GSM, CDMA)     
  • Apple TV2

មុននឹងចាប់ផ្តើម ធ្វើ​ការ បញ្ហាញ ពី របៀប ក្នុង ការ ប្រើ កម្មវិធី RedSn0w 0.9.12.b1 យើង ខ្ងុំ សូមបញ្ជាក់ថា
  1. សំរាប់ A5 Device ( iPhone 4S, iPad 2 ) និង A5x Device ( the new iPad or iPad3 ) គឺ អាច Jailbreak បាន ដោយ ពុំចាំ បាច់ ធ្វើ អោយ iPhone / iPad របស់ខ្លួន ទៅ ក្នុង DFU Mode នោះទេ ។ 
  2. សំរាប់ A4 Device ( iPhone 4 , iPad1 ) មានជម្រើស ពីរគឺ ទី ១ អាច Jailbreak បាន ដោយ ពុំចាំ បាច់ ធ្វើ អោយ iPhone / iPad របស់ខ្លួន ទៅ ក្នុង DFU Modeឬ ក៏ ធ្វើ អោយ ចូលក្នុង DFU Mode តាម របៀប ចាស់ពីមុន ។ ហេតុអ្វី បានជា ត្រូវធ្វើ DFU Mode តាម របៀបចាស់ ? តាម ការណែនាំ គឺ បើសិនជា iPhone និង iPad របស់អ្នក មាន ផ្ទុកនូវ ឯកសារ ច្រើន ឬ បទចម្រៀង វីឌេអូ នោះ ការ ធ្វើ DFU Mode វាជា ជម្រើស ល្អ ប្រសើរ ជាង ។ 
  3. យើងខ្ងុំ សូមប្រើពាក្យ iDevice ក្នុង ការណែនាំ ខាងក្រោម សំដៅជា ទូ ទៅ លើ​ គ្រប់ទាំងអស់ ទាំង A4 Device , A5 Device និង A5x Device ។ 
របៀប Jailbreak Untethered លើ iOS 5.1.1 ដោយមិនចាំបាច់ DFU Mode
  1. វិធីនេះ អាច ប្រើបាន គ្រប់ iDevice ទាំងអស់ 
  2. សូមប្រាកដថា iDevice លោកអ្នក ដើរលើ iOS 5.1.1 
  3. ដោនឡូដ RedSn0w 0.9.12.b1 ដោយ ចុច ទីនេះ ដើម្បី ដោនឡូដ
  4. បន្ទាប់ពី ដោនឡូដ រួច សូម បើកកម្មវិធី RedSn0w 0.9.12.b1 រួចចុច Jailbreak  
  5. សូមរងចំា ហើយ អ្នកនឹង បាន ឃើញ device restores បន្ទាប់មក វា នឹង  resprings, ចុងក្រោយ លោកអ្នក នឹងបាន ឃើញ កម្មវីធី Cydia នៅលើអេក្រង់ ។
  6. បើកកម្មវិធី Cydia វា នឹង ចាប់ផ្តើម លោត កម្មវីធី ជា ដំបូង ។
  7. រួចរាល់ សូមសំណាង ល្អ ។ 
  8. សូម ទស្សនា វីដេអូ ជា មុនសឹន មុន នឹង ធ្វើ Jailbreak ។





របៀប Jailbreak Untethered លើ iOS 5.1.1 ដោយ ធ្វើ DFU Mode លើ A4 Device ប៉ុណ្ណោះ
  1. ធ្វើតាម របៀបខាងលើ ពី ចំណុចទី មួយដល់ ចំណុច ទី បី
  2. សូមដាក់ A4 iDevice លោកអ្នក ទៅ ក្នុ្ងង DFU Mode ដោយ លោកអ្នក អាច ទស្សនា វីដេអូ ដូចខាងក្រោម ដើម្បី អោយ កាន់តែ ច្បាស់ ។ ឬ លោកអ្នក អាច ប្រើកម្មវិធី iReb ក៏បាន ដើម្បី ធ្វើ អោយ iDevice លោកអ្នក ទៅ ក្នុង DFU Mode ។ កម្មវីធី iReb អាច រកបាន ដោយ ចុចទី នេះ ។ 
  3. បើកកម្មវិធី RedSn0w 0.9.12.b1 
  4. ពេលអ្នកភ្ជាប់ iDevice លោកអ្នកនោះ លោកអ្នក នឹង បានឃើញ លើ ផ្ទាំងកម្មវិធី បង្ហាញ ប្រាប ថា ពេលនេះ លោកអ្នក បាន ដាក់ចូល ទៅក្នុង DFU Mode ហើយ តាមរួបខាងក្រោម
  5. រួចចុច Jailbreak  
  6. សូមប្រាកដថា “Install Cydia” បាន ជ្រើសរើស
  7. សូមរង ចាំ រហូត រួចរាល់ លោកអ្នក នឹងបាន ឃើញ កម្មវីធី Cydia នៅលើអេក្រង់
  8.  បើកកម្មវិធី Cydia វា នឹង ចាប់ផ្តើម លោត កម្មវីធី ជា ដំបូង ។
  9. រួចរាល់ សូមសំណាង ល្អ ។ 
  10. សូម ទស្សនា វីដេអូ ជា មុនសឹន មុន នឹង ធ្វើ Jailbreak ។





សរសេរ និង រៀបរាង ដោយ អ៊ិកមិក 
* សូមចុចលើ លីញនេះ ហើយ អាន ជំហ៊ានទី ១ ដើម្បី មើលពី របៀប ឆែកមើល ថាតើ iDevice លោកអ្នក ដើរលើ ជំនាន់ណាមួយ ។ បើសិនជា មិនទាន់អាប់ដេតទៅ iOS 5.1.1 ទៅ សូមធ្វើតាម ការណែ នាំ ក្នុង​ជំហ៊ានទី ២ ។ សូមបញ្ជាក់ថា ដោយសារ តែ អេបផល  មិនទាន់ ចេញ ជំនាន់ iOS ណាលើ iOS 5.1.1 ទៀតនោះ ដូចនេះ អ្នក អាច អាបដេត បានដោយ ងាយ តាម ជំហ៊ានទី ២ តែ បើ អេបផល ចេញ ជំនាន់លើ 5.1.1 នោះ លោកអ្នក ត្រូវ​ ប្រើ កូនសោរ SHSH ទើប អាច អាប់ដេត ទៅ iOS 5.1.1 បាន ។
* សូមចុចទី នេះ ដើម្បី មើល ជំហ៊ានទី ៥  អានអ្វី ដែលត្រូវ ធ្វើ ក្រោយពី បាន jailbreak ។


No comments:

Post a Comment