Tuesday, June 5, 2012

តើយើងគួរ Jailbreak Untethered iOS 5.1.1 ដោយ ប្រើកម្មវិធី អ្វី ?

តើយើងគួរ Jailbreak Untethered iOS 5.1.1 ដោយ ប្រើកម្មវិធី អ្វី ? 
នេះជាអ្វី ដែល អ្នក ប្រើប្រាស់ មួយចំនួន ដែលទើប ស្វែងយល់ពី Jailbreak  កំពុងឆ្ងល់ ។ រហួត ដល់ពេលនេះ មាន វីធី ចំនួន ប្រាំ ហើយ ដែល យើង អាច jailbreak បាន នោះគឺ Absinthe, RedSn0w, CLI, PwnageTool, និង Sn0wBreeze ( បើយើង រាប់បញ្ចូលទាំង Rocky Racoon Cydia package នោះ គឺ ៦ វិធី ) ។

ជាដំបូង សំរាប់អ្នក ទើបឈានដំបូង ក្នុង វិស័យ Jailbreak យើងខ្ងុំ សូមបែងចែក កម្មវិធី ដូចខាងក្រោម
កម្មវិធី ដែលអាច ដំណើរការលើ Mac មាន : Absinthe, RedSn0w, PwnageTool, CLI
កម្មវិធី ដែលអាច ដំណើរការលើ Windows​ មាន :​ Absinthe, RedSn0w, Sn0wBreeze, CLI
កម្មវិធី ដែលអាច ដំណើរការលើ Linux មាន :​ Absinthe, CLI





ពេលនេះ យើង ចាប់ផ្តើមវិភាគ លក្ខណៈពិសេស មួយចំនួន របស់កម្មវីធី ប៉ុណ្ណោះ


  • បើសិនជាលោកអ្នក មាន iPad3 ហើយ នឹង កុំព្យូទ័រ Windows នោះ លោកអ្នក ត្រូវ ប្រើកម្មវិធី Absinthe, RedSn0w, ឬ CLI  ជាជម្រើសរបស់អ្នក តែ បើសិនជា អ្នក មាន កុំព្យូទ័រ Linux អ្នក គ្មាន ជម្រើសអ្វី ក្រៅពី ប្រើ CLI និង Absinthe ជាជម្រើសរបស់អ្នក ។
  •  យើង ងាក មក វិភាគ ករណី ផ្សេងទៀតវិញ  បើសិនជា អ្នក ចង់ រក្សា  baseband firmware វិញ ដូច្នេះ វា គួរ ត្រូវការ ប្រើកម្មវិធី  PwnageTool ឬ Sn0wbreeze ប៉ុន្តែ រហូត ដល់ពេលនេះ ពុំទាន់ដើរ លើ A5 devices នៅឡើយទេ។
  • ក្នុងករណី អ្នក ចង់ restore SAM unlock activation tickets  ឬ ផ្ងើរ SHSH blobs ទៅកាន់ Cydia ឬ ដាក់ iDevice លោកអ្នក ទៅក្នុង PwnedDFU mode ឬ ក្នុង ករណី អ្នក មាន ឯកសារ ច្រើន លើ  A4 Device   ដូចនេះ អ្នក នូវត្រូវ Jailbreak តាម រយៈ DFU-mode ដូចនេះ មាន RedSn0w  ប៉ុណ្ណោះ ដែលអាច ធ្វើបាន ។
  • ក្នុង ករណី អ្នក គ្រាន់ តែ ចង់ jailbreak  ប៉ុណ្ណោះ នោះ គឺ  Absinthe  ជា កម្មវិធី ដែលល្អ បំផុត សម្រាប់អ្នក ព្រោះ វា មិនស្មុគ្រស្មាញ ងាយស្រួលប្រើ តែ បើអ្នក ចង់បាន ជម្រើសច្រើន ឬ ការ កែកុនអ្វី នោះ អ្នកត្រូវការ RedSn0w ។



សរសេរ និង រៀបរាង ដោយ អ៊ិក មិច


No comments:

Post a Comment