ដើម្បី Jailbreak iPhone 4S , iPad2 លើកុំព្យូទ័រ Linux ត្រូវអនុវត្ត ដូចខាងក្រោម
- ដំឡើង libimobiledevice package ( ក្នុង ករណី ដែលលោកអ្នក មិនទាន់បានដំឡើង libimobiledevice package ) ត្រូវធ្វើដូចខាងក្រោម ចូលទៅ terminal សរសេរ sudo add-apt-repository ppa:pmcenery/ppa ហើយ ចុច ទទួលរាល់ការព្រមានទាំងឡាយ ពី system ហើយដំឡើង ។ រួចហើយសរសេរ sudo apt-get update ។ រួចហើយចូលទៅកាន់ Ubuntu software center ហើយ ស្វែងរក libimobiledevice និងដំឡើង បន្ទាប់មកវានឹងទាមទារ អោយអ្នក reboot សុំធ្វើតាមវា។
- ដោនឡូដ Absinthe Version 0.3 និងពន្លាវា ហើយ ភ្ជាប់ iDevice របស់អ្នកទៅកាន់កុំព្យូទ័រ
- បើ កុំព្យូទ័រ របស់អ្នក 32bit សូមចុច absinthe.x86 ហើយបើ 64bit សូមចុច absinthe.x86_64
- សូមប្រាកដថា iDevice របស់អ្នកបានបើក ហើយ ពេលនោះ កម្មវិធី វានឹងចាប់ផ្តើម Detect រក iDevice របស់អ្នក ។ ពេលវារកឃើញហើយ លោកអ្នក គ្រាន់តែចុច Jailbreak ។ សូមរងចាំបន្តិច ពេលរួចរាល់ វានឹង Reboot រួចលោកអ្នក នឹងបានឃើញ Absinthe icon នៅលើ iDevice ។
- សូមចុចបើក Absinthe icon ដើម្បី បញ្ចប់ Jailbreak (លោកអ្នកត្រូវមានភ្ជាប់អ៊ីនធើណិត ) ពេលរួចរាល់ វានឹង Reboot ហើយលោកអ្នក នឹង ឃើញ Cydia icon។
- សូមសំណាងល្អ!!!
ដំណោះស្រាយ ពេល Jailbreak មាន បញ្ហា ឬដោយ កំហុសអចេតនា សូមអនុវត្តន៍ដូចខាងក្រោម
- ដំណោះស្រាយទី១ ក្នុងពេល ដែលវាមានបញ្ហា បែបនេះ screen នៃ iDevice របស់អ្នក ពិត ជា នៅ ជាប់ផ្ទាំង ខ្មៅ មិនអាចបើកបាន ដោយ វិធី បើក ធម្មតា ដូចរាល់ដង នោះទេ ព្រោះ iDevice កំពុង ជាប់ ក្នុងស្ថានភាព DFU Mode ដូចនេះ លោកអ្នក ត្រូវ ដោះ វាចេញ ពី DFU Mode វិញ ។ សូមលោកអ្នក ចុច ប៊ូតុង sleep និង ប៊ូតុង Home អោយជាប់ ជាមួយគ្នា រហូត នៅលើ Screen នៃ iDevice លោត ចេញ រូប logo នៃ Apple គឺ រូប ផ្លែប៉ោម រួចទើប លែង ដៃវិញ ក្រោយមក ប្រហែល ជា ១ ទៅ ២ នាទី iDevice របស់អ្នក នឹង ចាកចេញ ពី DFU Mode ហើយ បើក ធម្មតា វិញ ហើយ ។ សូមបញ្ជាក់ក្នុង ដំណោះស្រាយទី ១ នេះ បើលោកអ្នក ធ្វើហើយ វា បើកធម្មតា វិញ នោះ ដូចនេះ លោកអ្នក ពុំចាំបាច់ ធ្វើ Restore iDevice នោះទេ គឺ លោកអ្នក អាចធ្វើ ជំហ៊ានទី ៤ ម្តងទៀត ។
- ដំណោះ ស្រាយទី ២ ត្រូវ Restore និង Jailbreak ម្តងទៀត។
បើសិនជាពុំមានបញ្ហាអ្វីទេនោះ Absinthe នឹងចាប់ផ្តើម Jailbreak iDevice របស់អ្នក។ ហើយ វានឹង Reboot (បិទ និងបើក ) ដោយខ្លួនឯង ។ ដូចនេះ លោកអ្នក ត្រូវរងចាំ រហូត ដល់ វាដំណើរ ការរួចរាល់ ប្រហែល ជា ៥ ទៅ 10 នាទី ប៉ុណ្ណោះ ។
ក្រោយពី Jailbreak រួចរាល់ សូមអនុវត្តន៍័ ដូចខាងក្រោម
- ត្រូវប្រាកដថា iDevice របស់លោកអ្នក ភ្ជាប់ ទៅនឹង អ៊ីនធើណិត
- បើកកម្មវិធី Cydia ( ពេលបើក Cydia ដំបូងវា នឹងតម្រូវអោយ លោកអ្នក ជ្រើសរើស User , developer , Hacker សូមចុច ជ្រើសយក User ហើយចុច Done ហើយរងចាំបន្តិច វានឹងរៀបចំអាប់ដេត Cydia ជាលើកដំបូង ) ហើយចុច Manage រួចហើយ ចុច Source
- បន្ទាប់ពីចុច Source វានឹងចេញដូចរូបខាងក្រោម (ផ្នែកខាងឆ្វេង ) សូមចុច Edit ពេលចុច Edit ហើយ វានឹង ចេញដូចរូបខាងស្តាំ
- សូមចុច លើ ប៊ូតុង Add នៅខាងលើ ហើយបំពេញ អាស័យដ្ខាន http://cydia.hackulo.us/ រួចហើយ ចុចប៊ូតុង Add Source បើវាសួរបញ្ជាក់ សូមជ្រើសយក Add anyway បើអត់ទេ វានឹង ចាប់ផ្តើម បញ្ចូលអាស័យដ្ឋាននេះ ចូលទៅក្នុង Source
- បន្ទាប់ពី ដំឡើង រួចហើយនោះ សូមបើក Source ដែលលោកអ្នកទើបតែបញ្ចូល រួច ទាញចុះ មកក្រោម រក AppSync for iOS 5.0+ ហើយដំឡើង install រួច confirm ។ នៅក្នុងរូបភាព មានសញ្ញា គ្រីស ដោយសារតែយើង ខ្ងុំបានដំឡើង រួចរាល់ ។
No comments:
Post a Comment