អាប់ដេតថ្មី នៅថ្ងៃទី 27 កុម្ភៈ ២០១២
អត្ថបទមុននឹង យើងខ្ងុំ បាននិយាយ អំពីរបៀប Jailbreak iPhone4S 5.0 និង 5.0.1 ជាមួយកម្មវិធី Absinthe ដោយលោកអ្នក អាចចុចទីនេះ របៀប Jailbreak iPhone 4S 5.0.1។ ពេលនេះ យើងខ្ងុំ សូម និយាយអំពីរបៀប Jailbreak iPad 2 5.0.1 ជាមួយកម្មវិធី Absinthe វិញម្តង ។
របៀប Jailbreak iPad 2 មានដូចខាងក្រោម ៖
- iPad 2 របស់លោកអ្នកត្រូវតែ iOS 5.0.1 ។ ចំពោះអ្នកដែលមិនទាន់ អាប់ដេត ទៅ iOS 5.0.1 នោះ អាចអាប់ដេត ដោយផ្ទាល់តាម iTune ឬក៏តាមរយៈដោនឡូដ ចុចទីនេះដើម្បីដោនឡូដ Firmware iPad 2 WiFi 5.0.1 ឬ iPad2 GSM ឬ iPad2 CDMA ក្រោយមក សូមចុចបើក iTune ហើយចុច Alt+restore រួចទៅរក Firmware ដែលលោកអ្នកទើបតែបានដោនឡូដរួច ( សូមបញ្ជាក់មុននឹង អាប់ដេត ត្រូវ Back up ជាមុនសិន )។ បើលោកអ្នក ពុំច្បាស់ពី របៀប អាប់ដេត តាមរយៈ Restore ក្នុង iTunes សូមចុចទីនេះ តើអ្នកចេះ Jailbreak ទេ? សូមឆ្លើយថា ចេះ ។ ក្រោយពេលអានអត្ថបទនេះ ហើយ ( iOS 5.0.1 ) ហើយ អានជំហ៊ានទី ២។
- ដោនឡូដ Absinthe សំរាប់ Mac OS X [លីញទី១] បើមិនដំណើរការសូម បើក [លីញទី 2]
ដោនឡូដ Absinthe សំរាប់ Windows [លីញទី១ 1] បើមិនដំណើរការសូម បើក [លីញទី 2] ឬ ឬ ចូលទៅកាន់ ទំព័រដោនឡូដ របស់ អ៊ិកមិច - សូមកុំភ្លេចបិតលេខសំងាត់របស់ iDevice របស់លោកអ្នកជាមុនសិន ដោយចូលទៅកាន់ setting-->General ហើយកំណត់ Passcode Lock និង Restrictions ទៅ off ទាំងពីរ
- ភ្ជាប់ iPad 2 ទៅកាន់ កុំព្យូទ័រ ដោយខ្សែ USB ហើយ បើកកមុ្មវិធី Absinthe រូចរងចាំបន្តិច រហូត កម្មវិធី ស្គាល់ iPad2 ក្រោយមកសូម ចុចលើ ពាក្យ Jailbreak
ពេលនឹងវានឹងចាប់ផ្តើមដំណើរការ Jailbreak ដែលអាចនឹងមានរយៈពេលយូរបន្តិចវានឹង ធ្វើការ បិទ iPhone របស់អ្នក ហើយ បើកឡើងវិញដោយ ខ្លួនឯង សូមអ្នក កុំអាល ផ្តាច់ ខ្សែ Cable USB ជាមួយនឹងកុំព្យូទ័រអ្នកអោយសោះ រងចាំរហូតដល់វារួចរាល់ Reboot ( កម្មវិធី នឹងបិទ ហើយ បើក iPad 2 ដោយខ្លួនឯង ) - ពេលវា Reboot រួចរាល់ហើយនោះ លោកអ្នកនឹង ឃើញ Absinthe icon សូមចុចបើកវា ( iPad 2 ត្រូវភ្ជាប់អ៊ីនធើណិត ) ប៉ុន្តែ មុននឹងចុចបើក Absinthe icon តាមបទពិសោធន៍ យើងខ្ងុំ បានធ្វើ គឺ ត្រូវចូលទៅ Settings > General > Network > VPN > ON ពេលនឹងវានឹងចាប់ផ្តើម Respring ។ វានឹង ចាប់ផ្តើម ដោនឡូដ Cydia ទៅក្នុង iPhone របស់អ្នក ហើយ ធ្វើការ Reboot ដោយខ្លួនឯង ( វាអាចដោនឡូដ Cydia ទៅក្នុង iPad2 របស់អ្នក បានលុះត្រា តែ iPad2 មានអ៊ីនធើណិត )។
- រួចរាល់
- ដំណោះស្រាយទី១ ក្នុងពេល ដែលវាមានបញ្ហា បែបនេះ screen នៃ iDevice របស់អ្នក ពិត ជា នៅ ជាប់ផ្ទាំង ខ្មៅ មិនអាចបើកបាន ដោយ វិធី បើក ធម្មតា ដូចរាល់ដង នោះទេ ព្រោះ iDevice កំពុង ជាប់ ក្នុងស្ថានភាព DFU Mode ដូចនេះ លោកអ្នក ត្រូវ ដោះ វាចេញ ពី DFU Mode វិញ ។ សូមលោកអ្នក ចុច ប៊ូតុង sleep និង ប៊ូតុង Home អោយជាប់ ជាមួយគ្នា រហូត នៅលើ Screen នៃ iDevice លោត ចេញ រូប logo នៃ Apple គឺ រូប ផ្លែប៉ោម រួចទើប លែង ដៃវិញ ក្រោយមក ប្រហែល ជា ១ ទៅ ២ នាទី iDevice របស់អ្នក នឹង ចាកចេញ ពី DFU Mode ហើយ បើក ធម្មតា វិញ ហើយ ។ សូមបញ្ជាក់ក្នុង ដំណោះស្រាយទី ១ នេះ បើលោកអ្នក ធ្វើហើយ វា បើកធម្មតា វិញ នោះ ដូចនេះ លោកអ្នក ពុំចាំបាច់ ធ្វើ Restore iDevice នោះទេ គឺ លោកអ្នក អាចធ្វើ ជំហ៊ានទី ៤ ម្តងទៀត ។
- ដំណោះស្រាយទី ២ ត្រូវធ្វើ Jailbreak ម្តងទៀត។
- ដំណោះ ស្រាយទី ៣ត្រូវ Restore និង Jailbreak ម្តងទៀត។
បើសិនជាពុំមានបញ្ហាអ្វីទេនោះ Absinthe នឹងចាប់ផ្តើម Jailbreak iDevice របស់អ្នក។ ហើយ វានឹង Reboot (បិទ និងបើក ) ដោយខ្លួនឯង ។ ដូចនេះ លោកអ្នក ត្រូវរងចាំ រហូត ដល់ វាដំណើរ ការរួចរាល់ ប្រហែល ជា ៥ ទៅ 10 នាទី ប៉ុណ្ណោះ ។
ក្រោយពី Jailbreak រួចរាល់ សូមអនុវត្តន៍័ ដូចខាងក្រោម
- ត្រូវប្រាកដថា iDevice របស់លោកអ្នក ភ្ជាប់ ទៅនឹង អ៊ីនធើណិត
- បើកកម្មវិធី Cydia ( ពេលបើក Cydia ដំបូងវា នឹងតម្រូវអោយ លោកអ្នក ជ្រើសរើស User , developer , Hacker សូមចុច ជ្រើសយក User ហើយចុច Done ហើយរងចាំបន្តិច វានឹងរៀបចំអាប់ដេត Cydia ជាលើកដំបូង ) ហើយចុច Manage រួចហើយ ចុច Source
- បន្ទាប់ពីចុច Source វានឹងចេញដូចរូបខាងក្រោម (ផ្នែកខាងឆ្វេង ) សូមចុច Edit ពេលចុច Edit ហើយ វានឹង ចេញដូចរូបខាងស្តាំ
- សូមចុច លើ ប៊ូតុង Add នៅខាងលើ ហើយបំពេញ អាស័យដ្ខាន http://cydia.hackulo.us/ រួចហើយ ចុចប៊ូតុង Add Source បើវាសួរបញ្ជាក់ សូមជ្រើសយក Add anyway បើអត់ទេ វានឹង ចាប់ផ្តើម បញ្ចូលអាស័យដ្ឋាននេះ ចូលទៅក្នុង Source
- បន្ទាប់ពី ដំឡើង រួចហើយនោះ សូមបើក Source ដែលលោកអ្នកទើបតែបញ្ចូល រួច ទាញចុះ មកក្រោម រក AppSync for iOS 5.0+ ហើយដំឡើង install រួច confirm ។ នៅក្នុងរូបភាព មានសញ្ញា គ្រីស ដោយសារតែយើង ខ្ងុំបានដំឡើង រួចរាល់ ។
No comments:
Post a Comment