អាប់ដេតថ្មី ថ្ងៃទី ២៧ កុម្ភៈ ២០១២
លោកអ្នក ដែលប្រើប្រាស់ A5 device ពិតជារំភើប នៅពេល បានលឺដំណឹង នេះ ជាពិសេស យើង សូម សរសើរ ដល់ក្រុម ហែកឃើរ pod2G ដែលពួកគេ ទើបតែផ្តល់ កម្មវិធី Jailbreak A4 Device មិនទាន់បាន ប៉ុន្មានផង ពួកគេ ក៏បាន ព្យាយាម រហូតបានសំរេច នូវការ Jailbreak iPhone 4S និង iPad2 ដែលដើរ លើ ទាំង iOS 5 និង iOS 5.0.1 ដែលនេះ ជាកិច្ចខិតខំប្រឹងប្រែង របស់ សមាជិកក្រុម Dream Team ទាំងអស់ ។
របៀប Jailbreak iPhone 4S
- iPhone 4S ត្រូវតែ iOS 5.0.1 ឬ iOS 5 បើសិនជាលោកអ្នក ពុំទាន់ធើ្វ ការអាប់ដេត ទេ គឺ ត្រូវអាប់ដេត ដោយ ផ្ទាល់តាមរយ iTune ឬក៏ដោនឡូដ Firmware សំរាប់ អាប់ដេត Download iPhone 4S 5.0 (9A334), 5.0.1 (9A405) ឬ 5.0.1 (9A406). ពេលដោនឡូដរួចរាល់ សូមចូលទៅកាន់ iTune ហើយ ចុច shift+restore សំរាប់ windows និង ចុច Alt+restore សំរាប់ Mac រួចទៅរក Firmware ដែលលោកអ្នកទើបតែបានដោនឡូដ ។ បញ្ជាក់ មុននឹងធ្វើការអាប់ដេត ត្រូវ Back up ឯកសារ របស់លោកអ្នកជាមុនសិន។ បើលោកអ្នក ពុំច្បាស់ពី របៀប អាប់ដេត តាមរយៈ Restore ក្នុង iTunes សូមចុចទីនេះ តើអ្នកចេះ Jailbreak ទេ? សូមឆ្លើយថា ចេះ ។ ក្រោយពេលអានអត្ថបទនេះ ហើយ ( iOS 5.0.1 ) ហើយ អានជំហ៊ានទី ២។
- ដោនឡូដ Absinthe សំរាប់ Mac OS X [លីញទី១] បើមិនដំណើរការសូម បើក [លីញទី 2]
ដោនឡូដ Absinthe សំរាប់ Windows [លីញទី១ 1] បើមិនដំណើរការសូម បើក [លីញទី 2] ឬ ឬ ចូលទៅកាន់ ទំព័រដោនឡូដ របស់ អ៊ិកមិច - សូមកុំភ្លេចបិតលេខសំងាត់របស់ iDevice របស់លោកអ្នកជាមុនសិន ដោយចូលទៅកាន់ setting-->General ហើយកំណត់ Passcode Lock និង Restrictions ទៅ off ទាំងពីរ
- ភ្ជាប់ iPhone 4S ទៅកាន់ កុំព្យូទ័រ ដោយខ្សែ USB ហើយ បើកកមុ្មវិធី Absinthe រូច រងចាំបន្តិច រហូត កម្មវិធី ស្គាល់ iPhone 4S ក្រោយមកសូមចុចលើ ពាក្យ Jailbreak
ពេលនឹងវានឹងចាប់ផ្តើមដំណើរការ Jailbreak ដែលអាចនឹងមានរយៈពេលយូរបន្តិចវានឹង ធ្វើការ បិទ iPhone របស់អ្នក ហើយ បើកឡើងវិញដោយ ខ្លួនឯង សូមអ្នក កុំអាល ផ្តាច់ ខ្សែ Cable USB ជាមួយនឹងកុំព្យូទ័រអ្នកអោយសោះ រងចាំរហូតដល់វារួចរាល់ Reboot ( កម្មវិធី នឹងបិទ ហើយ បើក iPhone 4S ដោយខ្លួនឯង )
- ពេលវា Reboot រួចរាល់ហើយនោះ លោកអ្នកនឹង ឃើញ Absinthe icon សូមចុចបើកវា ( iPhone 4S ត្រូវភ្ជាប់អ៊ីនធើណិត ) ប៉ុន្តែ មុននឹងចុចបើក Absinthe icon តាមបទពិសោធន៍ យើងខ្ងុំ បានធ្វើ គឺ ត្រូវចូលទៅ Settings > General > Network > VPN > ON ពេលនឹងវានឹងចាប់ផ្តើម Respring ។
វានឹង ចាប់ផ្តើម ដោនឡូដ Cydia ទៅក្នុង iPhone របស់អ្នក ហើយ ធ្វើការ Reboot ដោយខ្លួនឯង ( វាអាចដោនឡូដ Cydia ទៅក្នុង iPad2 របស់អ្នក បានលុះត្រា តែ iPad2 មានអ៊ីនធើណិត )។ - រួចរាល់
-->ក្រោយពេលJailbreak iPhone 4S និង iPad 2 ជាមួយ Absinthe ហើយ Camera Roll Error គឺមានន័យថា Jailbreak ពុំបានពេញលេញ ដូចនេះ ត្រូវ Jailbreak ម្តងទៀត។
ដំណោះស្រាយ ពេល Jailbreak មាន បញ្ហា ឬដោយ កំហុសអចេតនា សូមអនុវត្តន៍ នូវដំណោះស្រាយ ណាមួយ ដូចខាងក្រោម- ដំណោះស្រាយទី១ ក្នុងពេល ដែលវាមានបញ្ហា បែបនេះ screen នៃ iDevice របស់អ្នក ពិត ជា នៅ ជាប់ផ្ទាំង ខ្មៅ មិនអាចបើកបាន ដោយ វិធី បើក ធម្មតា ដូចរាល់ដង នោះទេ ព្រោះ iDevice កំពុង ជាប់ ក្នុងស្ថានភាព DFU Mode ដូចនេះ លោកអ្នក ត្រូវ ដោះ វាចេញ ពី DFU Mode វិញ ។ សូមលោកអ្នក ចុច ប៊ូតុង sleep និង ប៊ូតុង Home អោយជាប់ ជាមួយគ្នា រហូត នៅលើ Screen នៃ iDevice លោត ចេញ រូប logo នៃ Apple គឺ រូប ផ្លែប៉ោម រួចទើប លែង ដៃវិញ ក្រោយមក ប្រហែល ជា ១ ទៅ ២ នាទី iDevice របស់អ្នក នឹង ចាកចេញ ពី DFU Mode ហើយ បើក ធម្មតា វិញ ហើយ ។ សូមបញ្ជាក់ក្នុង ដំណោះស្រាយទី ១ នេះ បើលោកអ្នក ធ្វើហើយ វា បើកធម្មតា វិញ នោះ ដូចនេះ លោកអ្នក ពុំចាំបាច់ ធ្វើ Restore iDevice នោះទេ គឺ លោកអ្នក អាចធ្វើ ជំហ៊ានទី ៤ ម្តងទៀត ។
- ដំណោះស្រាយទី ២ ត្រូវធ្វើ Jailbreak ម្តងទៀត។
- ដំណោះ ស្រាយទី ៣ត្រូវ Restore និង Jailbreak ម្តងទៀត។
បើសិនជាពុំមានបញ្ហាអ្វីទេនោះ Absinthe នឹងចាប់ផ្តើម Jailbreak iDevice របស់អ្នក។ ហើយ វានឹង Reboot (បិទ និងបើក ) ដោយខ្លួនឯង ។ ដូចនេះ លោកអ្នក ត្រូវរងចាំ រហូត ដល់ វាដំណើរ ការរួចរាល់ ប្រហែល ជា ៥ ទៅ 10 នាទី ប៉ុណ្ណោះ ។
ក្រោយពី Jailbreak រួចរាល់ សូមអនុវត្តន៍័ ដូចខាងក្រោម
- ត្រូវប្រាកដថា iDevice របស់លោកអ្នក ភ្ជាប់ ទៅនឹង អ៊ីនធើណិត
- បើកកម្មវិធី Cydia ( ពេលបើក Cydia ដំបូងវា នឹងតម្រូវអោយ លោកអ្នក ជ្រើសរើស User , developer , Hacker សូមចុច ជ្រើសយក User ហើយចុច Done ហើយរងចាំបន្តិច វានឹងរៀបចំអាប់ដេត Cydia ជាលើកដំបូង ) ហើយចុច Manage រួចហើយ ចុច Source
- បន្ទាប់ពីចុច Source វានឹងចេញដូចរូបខាងក្រោម (ផ្នែកខាងឆ្វេង ) សូមចុច Edit ពេលចុច Edit ហើយ វានឹង ចេញដូចរូបខាងស្តាំ
- សូមចុច លើ ប៊ូតុង Add នៅខាងលើ ហើយបំពេញ អាស័យដ្ខាន http://cydia.hackulo.us/ រួចហើយ ចុចប៊ូតុង Add Source បើវាសួរបញ្ជាក់ សូមជ្រើសយក Add anyway បើអត់ទេ វានឹង ចាប់ផ្តើម បញ្ចូលអាស័យដ្ឋាននេះ ចូលទៅក្នុង Source
- បន្ទាប់ពី ដំឡើង រួចហើយនោះ សូមបើក Source ដែលលោកអ្នកទើបតែបញ្ចូល រួច ទាញចុះ មកក្រោម រក AppSync for iOS 5.0+ ហើយដំឡើង install រួច confirm ។ នៅក្នុងរូបភាព មានសញ្ញា គ្រីស ដោយសារតែយើង ខ្ងុំបានដំឡើង រួចរាល់ ។








No comments:
Post a Comment