lookingtoday : ថ្មីម្តងទៀត Apple បាននិយាយថា
កំពុងតែទទួល ផែនការរួច រាល់ហើយ ក្នុងការបង្កើតនូវ iPadស៊េរីថ្មី របស់ខ្លួន អេក្រង់ទំហំ ៧ អ៊ីញ សម្រាប់ ដាក់ បង្ហាញ
ក្នុងពេលខាងមុខ នេះ បើទោះបី ជាតាំងពីដើមក លោក Steve Jobs
បានផ្តល់ នូវអនុសាសន៍ថា ការដាក់អេក្រង់ទំហំ ៧អ៊ីញនេះ
មិនអាច អនុវត្តបានឡើយ។ ប៉ុន្តែម្តង ទៀតនេះ
ប្រភពព័ត៌មាន ចចាមអារ៉ាម មកពីក្រុម អ្នកវិភាគ Technology Business Research
លោក Ezra Gottheli បាននិយាយថា " Apple មានទីតាំងនៅទីក្រុង Cupertino
កំពុតែរៀបផែនការបង្កើត tablet ប្រភេទនេះ ឆាប់ៗនេះហើយ។ ឥឡូវនេះ
យើងច្បាស់ណាស់ថា វាពិតជាប្រឆាំង
ទៅនឹងគោលការណ៍ សំខាន់របស់ក្រុមហ៊ុន Apple ផ្ទាល់ ហើយពួកយើងពិតជាពិបាកនឹងជឿថា Apple បានផ្លាស់ប្តូរគោលគំនិត ស្តីពីការបង្កើតនូវប្រភេទ tablet ទំហំតូចជាងមុនរបស់ខ្លួន ឆាប់យ៉ាងនេះនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ វាអាចទៅរួចទៅហើយ " ។
ទៅនឹងគោលការណ៍ សំខាន់របស់ក្រុមហ៊ុន Apple ផ្ទាល់ ហើយពួកយើងពិតជាពិបាកនឹងជឿថា Apple បានផ្លាស់ប្តូរគោលគំនិត ស្តីពីការបង្កើតនូវប្រភេទ tablet ទំហំតូចជាងមុនរបស់ខ្លួន ឆាប់យ៉ាងនេះនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ វាអាចទៅរួចទៅហើយ " ។
លោក Gottheli បញ្ជាក់យ៉ាងច្បាស់ថា
Tablet ទំហំ៧អ៊ីញ នឹងមិនមកដល់ដំណាលគ្នាជាមួយ ស៊េរី iPad អេក្រង
៩,៧អ៊ីញជំនាន់ទី៣ នោះទេ ហើយវាប្រហែលជា បង្ហាញខ្លួន នៅពេលក្រោយ។
លោក Gottheil បានបន្តថា ខ្ញុំជឿជាក់ថា
រឿងទាំងនោះ វាមាននៅក្នុងផែនការរួចរាល់ហើយ បើទោះបីជាគោលគំនិត
របស់លោក Jobs គិតថា Tablet អេក្រង់៧អ៊ីញ មានទំហំតូច
ខ្លាំងយ៉ាងណាក៏ដោយ។ ជាការពិតទៅវាជារឿងល្អមួយ
សម្រាប់អ្នកប្រើប្រាស់មួយចំនួន ទោះបីជាយ៉ាងណា
ពួកគេនៅតែរក្សាតម្លៃប្រហាក់ប្រហែលគ្នាទៅនឹងប្រភេទ Tablet
ដែលមានពីមុនៗទាំងអស់ដែរតើ ។ តើលោកអ្នកគិតថា រឿងនេះ អាចទៅរួចឬទេ ? ៕
No comments:
Post a Comment