1)Activation : នៅពេល លោកអ្នក ទិញទូរ ស័ព្ទដំបូង ហើយ បើក ប្រើវា ឬ ក្រោយ លោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយ សារតែវា បើកមិន ចេញ ឬ គាំងនោះ លោកអ្នក នឹង អាចប្រើទូរស័ព្ទបាន សំរាប់ តែ ហៅទៅលេខសង្គ្រោះបន្ទាន់ តែប៉ុណ្ណោះ (911, 112…) ហើយ នៅលើ ផ្ទាំង iPhone របស់ លោកអ្នក នឹងបង្ហាញ រូបឡូហ្គូ iTune និង រូបខ្សែ USB… នេះ មានន័យ ថា iPhone របស់លោក អ្នក មិនទាន់
ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយ លោកអ្នក ភ្ជាប់ iPhone ទៅកាន់ កុំព្យូទ័រ រួច បើកកម្មវិធី iTune។ មានវីធី ម៉្យាងទៀត ដែលអាច Activate ដោយមិន បាច់ប្រើ iTune គឺប្រើវិធី Hacktivation តែវិធីនេះ តំរូវ អោយលោកអ្នក ត្រូវ Jailbreak ទូរស័ព្ទ ជាមុនសិន (តែចាប់ ពី Apple ចេញ ជំនាន់ 5.0.1 គឺ ពុំចាំ បាច់ ទាល់តែ ភ្ជាប់ iTunes ទើបអាច បើក នោះ ទេ) ។
2)Jailbreak
ទូរស័ព្ទរបស់ លោកអ្នក ត្រូវបាន Apple កំណត់មិន អោយដំឡើង កម្មវិធី ឬកែកុន អ្វីទាក់ទងនឹង ប្រព័ន្ធនោះទេ ហើយលោកអ្នក អាចដំឡើងបានតែកម្មវិធីដែលដោនឡូដពី App Store របស់ Apple តែប៉ុណ្ណោះ។ ដើម្បី អាចដំឡើង កម្មវិធីដែលដោនឡូដពីវ៉ិបសាយ ឬប្រភពផ្សេងក្រៅពី App Store បាន លុះត្រាតែ លោកអ្នក ធ្វើការ Jailbreak iPhone របស់លោកអ្នកជាមុនសិន។ Jailbreak ប្រៀបដូចរំដោះទូរស័ព្ទយើង ចេញពីការឃុំឃាំងរបស់ Apple ដូច្នោះដែរ។ ក្រោយពេល លោកអ្នក Jailbreak ទូរស័ព្ទរបស់លោកអ្នកហើយ លោកអ្នក អាចធ្វើអ្វី បានច្រើន ជាមួយទូរស័ព្ទ របស់លោក អ្នកដូចជា ដោះកូដ, ដំឡើងភាសាខ្មែរ និងបញ្ចូល Theme ជាដើម។ អាច Jailbreak បាន ឬមិនបាន ត្រូវមើលទៅលើស៊េរី iOS ថាតើវា Version ប៉ុន្មាន (ដើម្បីឆែកមើល OS version សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Version ) ។ ការ Jailbreak មាន បី ប្រភេទ
- Tethered Jailbreak ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវប្រើកម្មវិធី ដែល Jailbreak ណែនាំ អោយ ដើម្បី បិទ និងបើក បើ លោកអ្នក មិន ប្រើកម្មវិធី នោះ ទេ លោកអ្នក នឹង ត្រូវ Jailbreak ម្តងទៀត។ ដូចនេះ ការ Jailbreak ប្រភេទ នេះ បើសិន ជាលោកអ្នក បិទ ទួរស័ព្ទ លោកអ្នក ដោយ មិន ប្រើកម្មវិធី នោះ អាច នឹងធ្វើ អោយ ទួរសព្ទ គាំង ដូចនេះ ទាមទារ អោយ លោកអ្នក ត្រូវធ្វើ Restore និង Jailbreak ម្តងទៀត។
- Semitether Jailbreak ជាប្រភេទ ទី ២ ដែលវា ល្អ ជាង Tether Jailbreak ត្រង់ ថា ពេល លោកអ្នក បិទ ទួរសព្ទ ដោយ មិនប្រើកម្មវិធី ដែលណែនំាដោយ ក្រុម Jailbreak ទេនោះ លោកអ្នក នៅ តែ អាច បើក ទួរស័ព្ទ របស់អ្នក បាន តែ កម្មវិធី ដែល អ្នក ដំឡើង ក្នុង Cydia និង កម្មវិធី Crack ប្រហែល ៩៩ ភាគរយ នឹង ត្រូវបាត់បង់ ដូចនេះ តម្រូវ អោយ អ្នក ត្រូវ បញ្ចូល ម្តង ទៀត ឬ អាច នឹង ត្រូវ Jailbreak ម្តងទៀត។ វិធី នេះ ទី ២ នេះ ភាគ ច្រើន ត្រូវ បាន ប្រើ នៅ ពេល អ្នក មិន បាន នៅ ជិត កុំព្យូទ័រ ហើយ ទួរសព្ទ អ្នក ត្រូវការ បិទ ដូចនេះ លោកអ្នក អាច បើក វិញ បាន ដោយ មិន ជាប់គាំង ដូច វីធី ទី ១ នោះ ទេ។
- Untethered Jailbreak វិធី ទី ៣ នេះ ទើបជា វិធី ដែលគេ គ្រប់គ្នា ចង់បាន ហើយ ក៏ ជាវិធី ដែល ក្រុម Jailbreak ព្យាយាម ធ្វើ អោយ បាន ប្រើប្រាស់ យ៉ាងខ្លាំងផងដែរគឺ ពេលលោកអ្នក Jailbreak ដោយ វិធី ទី ៣ នេះ ហើយគឺទួរសព្ទអ្នក ស្ថិតក្នុងសភាព Jailbreak រហូត ហើយអាចបិទ-បើកទូរស័ព្ទបានដោយស៊េរី។
3)Unlock
Unlock ឬដោះកូដ មានន័យថា ធ្វើអោយទូរស័ព្ទអាចប្រើបាន ជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន។ ទូរស័ព្ទដែល ត្រូវការដោះកូដ ច្រើនតែជា ទូរស័ព្ទដែល គេទិញមកពីក្រៅប្រទេស ហើយជាប់ កុងត្រា ជាមួយ ក្រុមហ៊ុន ទូរស័ព្ទ ដូចជា ទូរស័ព្ទដែលទិញពីអាមេរិក ហើយជាប់កុងត្រា ជាមួយក្រុមហ៊ុន បណ្តាញទូរស័ព្ទ AT&T ជាដើម។ ទូរស័ព្ទដែលជាប់កូដ មិនអាចប្រើ ជាមួយ ប្រព័ន្ធ ទូរស័ព្ទ ដទៃទៀតបានឡើយ លុះត្រាតែ ធ្វើការដោះកូដជាមុនសិន។ សំរាប់ iPhone បច្ចុប្បន្ន មានពីរស៊េរីគឺ ពួកជាប់កូដ និងពួកមិនជាប់កូដ ឬហៅថា ពួក Original Unlock។ ពួកមិនជាប់កូដ អាចប្រើ បានជាមួយស៊ីមកាត ប្រព័ន្ធណាក៏បាន ហើយអាច Update Firmware ឬ OS ដោយស៊េរី ដោយមិន ខ្លាចជាប់កូដនោះទេ។ ចំណែកពួកជាប់កូដវិញ ត្រូវដោះកូដតាមរយៈកម្មវិធី Ultrasnow ហើយពេល Update Firmware ឬ OS ស៊េរីថ្មីៗ នឹងត្រូវជាប់កូដវិញជាមិនខាន។ អាចដោះកូដបាន ឬមិនបាន ត្រូវមើលលើ Baseband ឬ Modem Firmware របស់វា។ មុននឹងដោះកូដបាន លុះត្រាតែ Jailbreak ជាមុនសិន។
ដើម្បីឆែកមើល Baseband ឫ Modem Firmware សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Modem Firmware
4)Baseband ឬ Modem Firmware
Baseband គឺជាផ្នែកមួយ នៃទូរស័ព្ទដែល គ្រប់គ្រងមុខងារ ដែលទាក់ទងនឹងអង់តែន និងការចាប់សេវា ហើយ ជាអ្នកកំណត់ថាតើ ទូរស័ព្ទ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាខ្លះ។ Baseband ស្ថិតនៅដោយឡែកពីផ្នែក OS ឬប្រព័ន្ធប្រតិបត្តិការ ហើយមាន ស៊េរីរបស់វា ផ្ទាល់ខ្លូនដូចជាៈ 3.10.01, 4.01.13 ជាដើម។ ការដំឡើង ឬ Update OS ឬ Restore តាមរយៈ iTune នឹងធ្វើអោយ Baseband ឡើងទៅស៊េរីថ្មីដែរ។
5)អ្វីទៅ Cydia?
Cydia គឺជាទីបណ្តុំ នៃបណ្តា កម្មវិធីទាំងឡាយ រួមមាន កម្មវិធីកែកុន ប្រព័ន្ធ, Theme, សម្លេងរោទ៍, កម្មវិធី Jailbreak និងកម្មវិធី ដោះកូដជាដើម ដែលសរសេរឡើង ដោយអ្នកសរសេរ កម្មវិធីផ្សេងៗ ហើយដែល កម្មវិធី ទាំងនេះ ភាគច្រើន មិនអនុញ្ញាតិអោយដាក់នៅលើ App Store នោះទេ។
6)Restore iPhone
ការ Restore គឺអាច ធ្វើបានតាមរយៈ កម្មវិធី iTune ប៉ុណ្ណោះ។ ក្រោយការ Restore ទូរស័ព្ទរបស់ លោកអ្នក ស្ថិតក្នុង ស្ថានភាព ដូចទើបនឹងទិញ ថ្មីដូច្នោះដែរ គឺស្អាតថេង មិនមានកម្មវិធី ឬឯកសារ អ្វីទាំងអស់។ ដូចនេះ ត្រូវធ្វើការ Jailbreak រួច Unlock ម្តងទៀត។ លោកអ្នក អាច Restore ទៅកាន់ស៊េរី OS បច្ចុប្បន្ន និង BaseBand បច្ចុប្បន្នតែប៉ុណ្ណោះ មិនអាច Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបានឡើយ ហើយក៏មិនអាចទំលាក់ Baseband version បានដែរ។ ហេតុអ្វីទៅ? នេះ ជាការកំរិតរបស់ Apple ហើយបើគាត់សំរេចថាម៉េច គឺអញ្ចឹងហើយ… មិនអាចតវ៉ាបានទេ។ តែមានវិធី អាចអោយលោកអ្នក Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបាន លុះត្រាតែ លោកអ្នក បាន save កូនសោរ SHSH សំរាប់ version ដែលលោកអ្នក ចង់ Restore ទៅនោះ ជាមុនសិន។ ហើយម្តងទៀត គ្មានវិធីអ្វី អាចទំលាក់ Baseband បាននៅឡើយទេ នាពេលនេះ។
7)កូនសោរ SHSH
កូនសោរ SHSH គឺជាឯកសារមួយ ដែលលោកអ្នក ត្រូវការក្នុងការ Restore ទៅកាន់ Firmware ឫ OS version ចាស់ៗ។ បច្ចុប្បន្ន មានវិធី 2 ដែលអាចអោយលោកអ្នក អាចរក្សាកូនសោរនេះគឺ ប្រើកម្មវិធី iSHSHit នៅលើ iPhone និង TinyUmbrella នៅលើកុំព្យូទ័រ៕
អត្ថបទពី ioskhmer កែសម្រួលដោយ អ៊ិកមិច
No comments:
Post a Comment