Camnews : ក្រុមហ៊ុន Apple ប្រហែល ជានឹង មិនចាំបាច់ ធ្វើការបញ្ចុះ តំលៃដាក់ លក់ទូរស័ព្ទ iPhone របស់ ខ្លួនអោយ មានកំរិតមួយ ទាបនោះ ឡើយ ក្នុងនោះលទ្ធភាព ជាច្រើន នៃតំលៃរបស់ iPhone 5 ក៏នឹងមាន តំលៃមួយខ្ពស់ បំផុតហួស ពីអ្វីដែល បាន ព្យាករណ៍ នាពេល កន្លងមក ទៀតផង។ អ្នក ជំនាញ ផ្នែកខាង វិភាគ Richard Gardner របស់ Citigroup បានលើក ឡើងនូវ លទ្ធផលវិភាគ
របស់ខ្លួន ដូច្នេះ គឺនៅបន្ទាប់ ពីបានធ្វើជំនួប កិច្ចប្រជុំមួយ ជាមួយ CEO របស់ Apple លោក Tim
Cook និងអគ្គនាយក ផ្នែក ហិរញ្ញវត្ថុ លោក Peter Oppenheimer របស់
Apple កាលពីថ្ងៃទី៣ ខែ
កុម្ភៈកន្លងមក។ ក្នុងកិច្ច ជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា គ្នា លើប្រធានបទ ជាច្រើន ហើយក្នុងនោះ ប្រធានបទ គួរអោយ កត់សំគាល់ បំផុត គឺបញ្ហា ស្តីអំពីទីផ្សារ ទូរស័ព្ទ smartphone។ នេះ
បើយោងតាម ការលើ ឡើង របស់ Gardner ។
ពេលដែលបានសួរនូវសំនួរស្តីអំពីតំលៃលក់ជាមធ្យមនិងប្រាក់ចំណេញដែលទទួលបានពីទូរ
ស័ព្ទ iPhone,លោក Oppenheimer បានបង្ហាញអោយដឹងថា Apple នឹងនៅតែបន្តធ្វើការផ្តោត
ការយកចិត្តទុកដាក់យ៉ាងសំខាន់តែលើរាល់ផលិតផលប្រណិតៗប៉ុណ្ណោះ ហើយលោកមាន
ជំនឿជាក់ថាអតិថិជនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់យ៉ាងច្រើនដើម្បីអាច
បានកាន់កាប់នូវរាល់ឧបករណ៍ប្រណិតៗទាំងអស់នោះ។
អកប្បកិរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររបស់ Apple បានធ្វើការឆ្លុះបង្ហាញអោយឃើញ
យ៉ាងច្បាស់ថាក្រុមហ៊ុន Apple នឹងមិនចាំបាច់ត្រូវធ្វើការបញ្ចុះតំលៃលក់នៃផលិតផលទូរស័ព្ទ
smartphone របស់ខ្លួននោះទេ។ ហើយជាការជំនួសមកវិញ Apple នឹងធ្វើការបំពាក់បន្ថែមនូវ
មុខងារជាច្រើនលើបណ្តាផលិតផលទាំងឡាយរបស់ខ្លួន។
នៅក្នុងកិច្ចជំនួបនោះ លោក Tim Cook ក៏បានធ្វើការរំលឹកឡើងវិញផងដែរអំពីជំនឿជាក់
របស់លោកដោយបានលើកឡើងថារាល់គំនិតច្នៃប្រឌិតរបស់ Apple ជាមួយនឹងប្រព័ន្ធប្រតិ
បត្តិការ iOS នឹងជួយធ្វើអោយឧបករណ៍ Tablet អាចនាំមុខផលិតផល PC លើបរិមាណនៃ
ការប្រើប្រាស់នាពេលអនាគតទៀតផង។ Apple ក៏បានលើកឡើងដែរថាក្រុមអ្នកអភិវឌ្ឍន៍
អាចរកប្រាក់ចំណូលបានចំនួនជាង ៤ពាន់លានដុល្លាអាមេរិកគិតមកដល់ដំណាក់កាល
បច្ចុប្បន្ននេះ និងជាង ៧០០លានដុល្លាអាមេរិកត្រឹមតែក្នុងត្រីមាសទី៣ ឆ្នាំ ២០១១ កន្លងមក
ដោយផ្អែកលើ iOS នេះ។
ចំពោះផលិតផលឧបករណ៍ tablet Windows 8 ប្រើប្រាស់ chip ARM ដែលនឹងត្រៀមបង្ហាញ
វត្តមាននៅលើទីផ្សារនៅពាក់កណ្តាលឆ្នាំ ២០១២ នេះ,លោក Gardner បានធ្វើការស្ទាបស្ទង់
មតិរបស់លោក Tim Cook ស្តីអំពីការឋិតថេររបស់កំណែ MacBook Air មួយដែលប្រើប្រាស់
chip ARM ។ ប៉ុន្តែប្រហែលជាលទ្ធភាពនោះមិនបានស្ថិតនៅក្នុងខួរក្បាលរបស់ថ្នាក់ដឹកនាំ
របស់ Apple នោះឡើយ។
លោក Gardner បានធ្វើសេចក្តីសន្និដ្ឋានជារួមមួយអោយដឹងថា៖" តាមគំនិតរបស់ខ្ញុំ Apple
យល់ឃើញថា iPad អាចធ្វើការឆ្លើយតបបាន រឺនឹងឆ្លើយតបបានក្នុងពេលឆាប់ៗនៅពេល
ខាងមុខនេះ នូវរាល់តំរូវការរបស់អតិថិជនទាំងឡាយណាដែលមានចំណាប់អារម្មណ៍លើ
ឧបករណ៍ Tablet "៕
No comments:
Post a Comment