លោកអ្នកត្រូវដឹង ថា ពេលដែល លោកអ្នក បាន Jailbreak ហើយ កម្មវិធី ដែលអាច ដំឡើង នៅ លើ iDevice រួមមាន iPad, iPhone , iPod Touch គឺ មាន ពីរ ប្រភេទ ។ ប្រភេទ ទី ១ កម្មវិធី .ipa ជាកម្មវិធី ដែលត្រូវបាន គេ Crack ចេញ ពី app Store របស់ Apple ដូចនេះ កម្មវិធីដែល ដាក់លក់ ក្នុង App Store លោកអ្នក អាចស្វែងរក វា តាមរយៈគេហទំព័រ មួយចំនួន ដែលផ្តល់ ipa crack នេះ ជូនលោកអ្នក ហើយ លោកអ្នក អាចដំឡើង វា បាន ដោយ គ្រាន់តែ ដោនឡូដ រួចហើយ Sync តាម iTunes ឬដោនឡូដ តាម Installous ហើយ ដំឡើង ។ និង ប្រភេទី ២ កម្មវិធី .deb ជាកម្មវធី
ដែលត្រូវបានគេ crack ចេញ ពី Cydia ព្រោះថា ក្នុង Cydia ក៏មានកម្មវិធី ដែលដាក់លក់ ផងដែរ ដូចនេះ កម្មវិធី ដែល Crack ចេញ ពី Cydia គឺ ជាប្រភេទ file deb ហើយ របៀប ដំឡើង file ប្រភេទនេះ គឺ ខុស ពី ការដំឡើង file ipa ។
ដូចនេះ យើងខ្ងុំ សូមលើក យក ពី វិធី សាស្រ្តងាយៗ ដើម្បី ដំឡើង File deb ទៅក្នុង iDevice របស់លោកអ្នក ។ សូមអនុវត្ត ដូចខាងក្រោម (សូមបញ្ជាក់ថា វិធី ខាងក្រោម តម្រូវ អោយមាន កម្មវិធី iFile ។ ចំណែក ឯ របៀប ដំឡើង ដោយ ពុំ ត្រូវការ iFile នឹង មាន នូវ ក្នុង អត្ថបទ ក្រោយ ) ៖
- ចាំបាច់ iDevice របស់លោកអ្នក ត្រូវតែធ្លាប់ jailbreak រួចរាល់
- កុំព្យូទ័រត្រូវមានកម្មវិធី iTunes និង quicktime។ ដោនឡូដ iTunes និង ដោនឡូដ QuickTime
- ដោនឡូដកម្មវិធី iExplorer សំរាប់ប្រភេទ កុំព្យូទ័ររបស់លោកអ្នក ចុចទីនេះ
- ភ្ជាប់ iDevice ទៅកាន់ កុំព្យូទ័រ ហើយ បើកកម្មវិធី iExplorer ។
- រួចទាញ file deb ដាក់ចូលទៅក្នុង iDevice របស់អ្នក។ ឧបមាថា យើងដាក់ file deb នៅក្នុង var --> root ពេលនោះ អ្នកនឹងបានឃើញ ២ folder គឺ Library និង Media ដូចនេះ លោកអ្នក គ្រាន់តែ ទាញ File deb ដាក់ទៅ ក្រោម Folder ទាំង ពីរ នេះ ។
- បើក កម្មវិធី iFile នៅក្នុង iDevice របស់លោកអ្នក ហើយ ចូលទៅរក File deb ដែលលោកអ្នក បាន ទុក តាមរយៈកម្មវិធី iExplorer អំបាញ់មិញ គឺ សូមចូលទៅកាន់ var --> root ពេលនោះ អ្នក នឹង បានឃើញ file deb នោះ សូមចុច ពីលើ file deb ហើយ ជ្រើសយក installer ។
- បើចាំបាច់ សូម Reboot ( ករណី កម្មវិធី ខ្លះ តម្រូវ អោយ Reboot ទើបអាចប្រើប្រាស់ បាន )
- រួចរាល់
បញ្ហាទី ១ សំរាប់អ្នក ដែលពុំមាន កម្មវិធី iFile ។ នោះ គឺពុំមាន បញ្ហា ឡើយលោកអ្នកគ្រាន់ តែ ចូលទៅកាន់ cydia សូមបន្ថែម http://cydia.xsellize.com ទៅក្នុង source cydia របស់អ្នក
ហើយស្វែងរក iFile រួចដំឡើង ជាការស្រេច ។
រី ឯបញ្ហា ទី ២ ក្នុង ចំណុចទី ៥ ខាងលើ បើសិនជាលោកអ្នក ពុំអាចទាញ file deb ចូលទៅក្នុង iDevice របស់លោកអ្នកទេ គឺមកពី មូលហេតុ ពីរ
មូលហេតុទី ១ គឺ iDevice របស់អ្នក ពុំដែល បាន Sync កម្មវិធី ជាមួយ iTunes ក្នុង កុំព្យូទ័រ កន្លង មក។ បញ្ហានេះ តែង កើត មាន នៅ ពេល ដែលលោកអ្នក ប្រើប្រាស់ កម្មវិធី iExplorer នៅក្នុង កុំព្យូទ័រ អ្នកដទៃ។
មូលហេតុទី ២ គឺ iDevice របស់អ្នក អាចនឹង ត្រូវការ ដំឡើងកម្មវិធី openSSH ជាមុនសិន ។ លោកអ្នក គ្រាន់តែ ចូលទៅកាន៉ Cydai --> search ហើយ សូម សរសេរ openSSH
រួចដំឡើង ជាការស្រេច។
សំរាប់បញ្ហាទី ២ បើសិនជាលោកអ្នក នៅតែ ពុំអាចទាញ file ចូលទៅក្នុង iDevice របស់លោកអ្នក នោះ សូម លោកអ្នក ប្រើប្រាស់ កម្មវិធី ifunbox ជំនួសកម្មវិធី iExplorer វិញ ដោយអនុវត្ត ដូចខាងក្រោម
- ដោនឡូដកម្មវិធី ifunbox ចុចទីនេះ ដើម្បីដោនឡូដ ឬ ក៏ចូលទៅកាន់ គេហទំព័រ ifunbox ដើម្បីដោនឡូដ ឬក៏ចូលទៅកាន់ ទំព័រដោនឡូដ Exmic Group សំរាប់ ប្រព័ន្ធ iOS
- ភ្ជាប់ iDevice លោកអ្នក ទៅកុំព្យូទ័រ តាមខ្សែ USB បិទកម្មវិធី iTunes ហើយបើកកម្មវិធី ifunbox
- ចុចលើ Raw File System ( សូមមើលសញ្ញាព្រួញក្នុង រូប )
- ចុចពីរដង លើ var ( សូមមើលសញ្ញាព្រួញក្នុង រូប )
- ចុចពីរដង លើ Root ( សូមមើលសញ្ញាព្រួញក្នុង រូប )
- រួចហើយ ចុចលើ Copy from PC ( សូមមើលសញ្ញាព្រួញក្នុង រូប )
- សូមទៅកាន់ Deb File ដែលលោកអ្នក ចង់ដាក់ចូលទៅក្នុង iDevice រួចហើយ ចុច open ( សូមមើលសញ្ញាព្រួញក្នុង រូប )
- បើក កម្មវិធី iFile នៅក្នុង iDevice របស់លោកអ្នក ហើយ ចូលទៅរក File deb ដែលលោកអ្នក បាន ទុក អំបាញ់មិញ គឺ សូមចូលទៅកាន់ var --> root ពេលនោះ អ្នក នឹង បានឃើញ file deb នោះ សូមចុច ពីលើ file deb ហើយ ជ្រើសយក installer ។
បើមានចម្ងល់ អាច comment ដូចខាងក្រោម
រៀបរៀង និង សរសេរដោយ អ៊ិកមិច
តើអ្នកចេះ Jailbreak ទេ? សូមឆ្លើយថា ចេះ ។ ក្រោយពេលអានអត្ថបទនេះ ហើយ ( iOS 5.0.1 )
របៀប Jailbreak iPad 2 ជាមួយនឹង Absinthe Windows, Mac
របៀប Jailbreak iPhone 4S Windows, Mac
របៀប Jailbrak iPhone 4S, iPad2 linux
No comments:
Post a Comment