Wednesday, February 15, 2012

តើ Apple កំពុង ប្រយុទ្ធ ជាមួយនឹង Siri ដែលដើរ លើ iDevice ក្រៅ ពី iPhone 4S មែនទេ?

លោកអ្នក បានដឹង ហើយ ថ្មីនេះ មានកុ្រម អ្នក ឯកទេសកម្មវិធី មួយក្រុម បាន ផ្តល់ អោយ លោកអ្នក នូវ លទ្ធភាព ក្នុង ការដំឡើង Siri  លើ iDevice ក្រៅ ពី iPhone 4S  ដូចជា iPhone 4, iPad 1, iPad2 ហើយ របៀប ដំឡើង នេះ ទៀត សោត យើងខ្ងុំ ក៏ធ្លាប់ បានចុះ ផ្សាយ ផងដែរ របៀបដំឡើង siri លើ A4 iDevice តាម siriport។ លោកអ្នក មានឆ្ងល់ថា ហេតុអ្វី បាន ជា iPhone 4 , iPad1 , iPad 2 និង ផ្សេងៗ ទៀត ក្រៅពី iPhone 4S អាច ប្រើប្រាស់ Siri បាន ព្រោះ ថា Developer ទាំងនោះ បាន ប្រើប្រាស់ អន្តរការី ឬ អាច និយាយ អោយ ងាយយល់នោះ គឺ អ្នក កណ្តាល រវាង
យើង នឹង Server Apple ដូចនេះ ពេល យើង ចុច បើក Siri នោះ Siri នឹង ទាក់ទង ទៅ អន្តរការី  ហើយ អន្តរការី នោះ នឹងទាក់ទង ទៅ កាន់ Server Apple ។   ប៉ុន្តែ ទើប តែថ្មី នេះ យោង តាម Tweeter នៃ ព័តិមាន ក្រៅ ផ្លូវការ មួយ ចំនួន បាន​ និយាយថា Apple បាន កំពុង នឹង រៀបចំ ផ្លាស់ប្តូរ នូវ SetActivationToken ទៅកាន់ Server Apple ដែលការផ្លាស់ប្តូរនេះ នឹង ធ្វើអោយ លោកអ្នក ដែលប្រើប្រាស់ Siri លើ iDevice ក្រៅ ពី iPhone 4S នឹងជួបបញ្ហា ។ សូមមើល វីដែអូ ដូចខាងក្រោម (ឬ ចុចទីនេះ ទស្សនា ក្នុង Youtube )តើ លោកអ្នក ដែលបានដំឡើង Siri នោះ តើ ជួបដូចនេះ ដែរទេ?


ដំណោះ ស្រាយ ជាបណ្តោះ អាសន្ត នោះ គឺ សូមបើកកម្មវិធី iFile ហើយចូលទៅកាន់ var/mobile/Library/Preferences/ ហើយលុប com.apple.assistant.plist ចេញ ហើយ ចូលទៅកាន់ Setting នឹងបិទ Siri  ក្រោយ មក បិទ និង បើក iDevice លោកអ្នក ។​ ក្រោយ ពី បើក iDevice សូមចូលទៅកាន់ Setting ហើយ បើក Siri វិញ  ហើយ ព្យាយាម ភ្ជាប់ Siri ម្តងទៀត ។ ពេល នេះ យើង ខ្ងុំ ពុំទាន់អាច រក មធ្យោបាយ ដោះ ស្រាយ​ណាមួយ ជូន លោកអ្នក ជាផ្លូវការ នូវឡើយ ទេ ហើយ ដំណោះស្រាយ ខាងលើ គ្រាន់តែ យក ចេញ ពី អ្នក ប្រើប្រាស់​ មួយ ចំនួន សរសេរ ក្នុង Tweeter ប៉ុណ្ណោះ ហើយ ពួកគេអះ អាងថា ក្រោយ ពេលធ្វើដូចនោះ ហើយ គឺ Siri នឹងដើរល្អឡើងវិញ។


No comments:

Post a Comment