Thursday, February 16, 2012

សូមអរគុណចំណាត់ការដ៏ល្អមួយ របស់ រដ្ឋាភិបាល សំរាប់ ទិវានៃក្តីស្រលាញ់ ឆ្នាំនេះ!!

RFI : ទិវា​នៃ​ ក្តី​ស្រឡាញ់​Valentine’s Day ​ឬ​ Saint-Valentin​ ថ្ងៃ​ទី​១៤​ កុម្ភៈ​ ដែល​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​អង្គារ​ ម្សិលមិញ​ ហាក់​មាន ​សភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ​នៅ​ពេល​ល្ងាច​ និង​ ពេល​យប់​ តាមរយៈ​ការ​ជួប ជុំ​គ្នា​ ដើរ​កម្សា ន្ត​ឬ​ពិសាអាហារ​ពេល​ល្ងាច​ជា មួយ​គ្នា​ជា ​លក្ខណៈ ​គ្រួសារ ​ឬ​ក្នុង​នាម​គូ សង្សារ។ ​ប៉ុន្តែ​ នៅ​ពេល​ព្រឹក ​រហូត​ដល់​រសៀល ​យុវវ័យ​ជាពិសេស ​សិស្ស​សាលា​ ហាក់​ព្យាយាម​ លាក់លៀម​សកម្មភាព ​របស់​ខ្លួន​ មិន​សូវ ​ចំហ​ដូច ​ឆ្នាំ​មុនៗ ​ពេក។ ​ការ​លាក់​បាំង​នេះ​ បាន​កើត​ឡើង​ បន្ទាប់​ពី​ ក្រសួង​មាន ​សមត្ថកិច្ច​ សារ ព័ត៌មាន​ និង​រួម​ ទាំង​ នាយក​រដ្ឋមន្ត្រី​ផង ​បាន​នាំគ្នា​អប់រំ​ និង​ចាត់វិធាន ការ​ចាំបាច់​ នានា​ដើម្បី​ទប់ ​ស្កាត់ភាព​ ភ្លើតភ្លើន​របស់​យុវវ័យ។ ថ្ងៃ​ទី​១៤​កុម្ភៈ​ឆ្នាំ​នេះ ​សកម្មភាព​នៃ​ការ​ទប់ស្កាត់​ភាព​ភ្លើតភ្លើន​របស់​យុវវ័យ​ខ្មែរ​ហាក់​មាន​ភាព ​ផុល​ផុស​ជាង​ពេល​ណាៗ​ទាំងអស់។ ​សាលារៀន​ជាច្រើន​បាន​រៀបចំ​កម្មវិធី​នៅ​ចំ​ថ្ងៃ​ទី​១៤​កុម្ភៈ​នេះ​ដើម្បី​ ផ្តល់​សារ​អប់រំ​ដល់​សិស្ស​កុំឲ្យ​ឈ្លក់​វង្វេង​នឹង​ភាព​ស្រើបស្រាល​ខុស​ ទំនង។
ថ្ងៃ​ទី​១៤​កុម្ភៈ​ឆ្នាំ​នេះ ​សកម្មភាព​នៃ​ការ​ទប់ស្កាត់​ភាព​ភ្លើតភ្លើន​របស់​យុវវ័យ​ខ្មែរ​ហាក់​មាន​ភាព ​ផុល​ផុស​ជាង​ពេល​ណាៗ​ទាំងអស់។ ​សាលារៀន​ជាច្រើន​បាន​រៀបចំ​កម្មវិធី​នៅ​ចំ​ថ្ងៃ​ទី​១៤​កុម្ភៈ​នេះ​ដើម្បី​ ផ្តល់​សារ​អប់រំ​ដល់​សិស្ស​កុំឲ្យ​ឈ្លក់​វង្វេង​នឹង​ភាព​ស្រើបស្រាល​ខុស​ ទំនង។ ​ការ​ដាក់លក់​ផ្កា​នៅ​ក្បែរ​សាលា​ត្រូវ​បាន​ហាមឃាត់។​ នៅ​ខេត្ត​ខ្លះ​ ផ្កា​សម្រាប់​ជូន​អំណោយ​ត្រូវ​បាន​គេហាម​មិន​ឲ្យ​លក់​តែ​ម្តង​កាល​ពី​ថ្ងៃ​ ម្សិលមិញ។
នៅ​តាម​កញ្ចក់​ទូរទស្សន៍ ​ក្រសួង​កិច្ចការ​នារី​បាន​រៀបចំ​ស្ប៉ត​អប់រំ​ស្តីពី​ទិវា​នៃ​ក្តីស្រឡាញ់​ ដើម្បី​កុំឲ្យ​យុវវ័យ​យល់​ខុស។ ​សារព័ត៌មាន​ជាច្រើន​ក៏​បាន​នាំគ្នា​និយាយ​ពី​បញ្ហា​នេះ​ដោយ​បង្ហាញ​ឧទាហរណ៍ ​ជាច្រើន​ដែល​ជាគ្រោះថ្នាក់​សម្រាប់​យុវវ័យ​ខ្មែរ។ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ក៏បាន​អំពាវនាវ​ជា​សាធារណៈ​កុំឲ្យ​យុវវ័យ​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើជា​ថ្ងៃ​ នាំគ្នា​ឡើង​ផ្ទះ​សំណាក់។​ អាជ្ញាធរ​ដែនដី​ក៏​បាន​រឹតបន្តឹង​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​នៅ​តាម​ផ្ទះសំណាក់​ និង​សណ្ឋាគារ​នានា​ដើម្បី​បង្ការ​កុំឲ្យ​ក្មេងៗ​ដែល​មិនទាន់​គ្រប់​អាយុ​ជួល ​បន្ទប់​ស្នាក់នៅ។ ​ឪពុក​ម្តាយ​ជាច្រើន​ក៏​ហាក់​បាន​ព្យាយាម​ឃុំគ្រង​កូនៗ​ក្នុង​ថ្ងៃ​នោះ​ដែរ​ ពោលគឺ​ទាំងអស់​គ្នា​ហាក់​បាន​ចូល​រួម​យ៉ាង សកម្ម​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​កំពុង​បង្ហាញ​ឡើង​យ៉ាង​ច្បាស់​នៅ​ ចំពោះ​មុខ​យើង។

ទាំង​នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​សកម្មភាព​តម្រង់​ទិស​សង្គម​ ដែល​ទោះ​តិច​ឬ​ច្រើន​វា​ច្បាស់​ជា​មាន​លទ្ធផល​ជា​មិនខាន។ ​ជាក់ស្តែង​ ទិវា​នៃ​ក្តី​ស្រឡាញ់ឬ​ Valentine’s Dayឆ្នាំ​នេះ ​ត្រូវ​គេ​សង្កេត​ឃើញ​ជាទូទៅ​ថា​មិន​សូវ​មាន​សកម្មភាព​ជ្រួលជ្រើម​ អនាធិបតេយ្យ​ដូច​កាល​ពី​ឆ្នាំ​មុនៗ​ពេក​ទេ។ ​នេះ​ស​បញ្ជាក់​ថា ​យុវវ័យ​ជាច្រើន​បាន​ទទួល​សារ​អប់រំ​ ហើយ​មាន​ភាព​ប្រយ័ត្ន​ប្រយែង​ជាងមុន​បើទោះបី​ជា​ទិវា​នេះ​នៅ​តែ​ជា​ការ​ពេញ​ និយម​យ៉ាង​ខ្លាំង​របស់​យុវវ័យ​ខ្មែរ​ក៏​ដោយ​។

ជាការ​ពិត​ គេ​មិន​អាច​លុប​បំបាត់​សកម្មភាព​នេះ​ទាំង​ស្រុង​បាន​ទេ​ពីព្រោះ​ជា​សិទ្ធិ​ សេរីភាព​របស់​មនុស្ស។ ​ប៉ុន្តែ ​គេ​គួរ​តម្រង់​ទិស​យុវវ័យ​កុំឲ្យ​រអិល​ផ្លាត​ធ្លាក់​ក្នុង​គ្រោះថ្នាក់។​ អ្វី​ដែល​គេ​សង្កេត​ឃើញ​ជាទូទៅ​កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ​គឺ​ ចាប់ពី​ពេល​ព្រឹក​ដល់​ពេល​រសៀល​ សកម្មភាព​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​បន្តិច​មែន​ ប៉ុន្តែ ​នៅ​ពេល​ល្ងាច​ និង​ពេល​យប់​ ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ ​មាន​សភាព​ណែន​ណាន់​តាន់តាប់​ខុស​ពី​ធម្មតា។ ​ភោជនីយដ្ឋាន​នានា​ពោរពេញ​ដោយ​មនុស្ស​ដែល​អ្នក​ខ្លះ​ជួប​ជុំពិសា​អាហារ​ រួមគ្នា​ជា​លក្ខណៈ​គ្រួសារ​ និង​ខ្លះ​ទៀត​ជា​លក្ខណៈ​គូសង្សារ។ ​ទិដ្ឋភាព​នេះ​បង្ហាញ​ថា​ ទិវា​ Valentine’s Day ​នៅតែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ មិន​ត្រឹម​តែ​សម្រាប់​យុវវ័យ​ប៉ុណ្ណោះ​ទេ ​តែ​ក៏​មាន​ដែរ​ក្នុង​ចំណោម​មនុស្ស​ទូទៅ។ ​ម្យ៉ាងទៀត​ ការ​ជួបជុំ​គ្នា ​និង​ការ​ដើរកម្សាន្ត​ពិសា​អាហារ​រួមគ្នា​យ៉ាង​ច្រើន​កាលពី​ល្ងាច​ថ្ងៃ​ អង្គារ​ក៏​បាន​បង្ហាញ​ដែរ​ថា ​ឪពុកម្តាយ ​ឬអាណាព្យាបាល​របស់​យុវវ័យ​មួយចំនួន​ហាក់​បាន​ព្យាយាម​ឃុំគ្រង​កូន​ចៅ​របស់​ ខ្លួន​តាមរយៈ​ការ​ចាកចេញ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​កុំឲ្យ​ពួកគេ​ ចេញ​ទៅ​ប្រព្រឹត្ត​អ្វី​មិនគប្បី​ខុស​ពី​គន្លង​ប្រពៃណី​សង្គម។

ប៉ុន្តែ ​នៅតែ​មាន​ឪពុក​ម្តាយ​ជាច្រើន​ទៀត​បណ្តោយ​កូន​ឲ្យ​ចេញ​ក្រៅ​ម្នាក់​ឯង​ក្នុង ​ថ្ងៃ ​Valentine’s Day ​កាលពី​យប់​ថ្ងៃ​ម្សិលមិញ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​នៅ​តែ​មាន​ឱកាស​នាំគ្នា​ នែបនិត្យ​ស្នេហា​នៅ​តាម​ទីស្ងាត់​កំបាំង​មួយចំនួន ​ក៏ដូចជា​នៅ​តាម​ផ្ទះសំណាក់​ ឬ​សណ្ឋាគារ​ជាច្រើន​ដែរ។​ ការបណ្តែត​បណ្តោយ​ដោយ​សំអាង​លើ​ការងារ​រវល់​របស់​ខ្លួន​ជា​កំហុស​ដែល​ឪពុក​ ម្តាយ ​ឬអាណាព្យាបាល​ទាំងឡាយ​គូរ​គិតគូរ​ឡើង​វិញ។

យ៉ាងណា​ក៏ដោយ​ វិធានការ​ចម្រុះ​នៅ​មុន​ពេល​ និង​អំឡុង​ពេល​បុណ្យ​ Valentine’s Day ​នេះ​ជា​សញ្ញា​ល្អ​មួយ​ដែល​គួរតែ​ដក​បទពិសោធន៍​និង​បន្ត​ធ្វើ​ឲ្យ​ដូច​ភ្លៀង ​រលឹម។​ ជាទូទៅ ​យុវវ័យ​ងាយ​ណាស់​នឹង​ទទួល​ភាព​ស្រើប​ស្រាល​ ប្រៀប​ដូច​ជា​សត្វ​មមាច​មិន​ស្គាល់​ភ្លើង​យ៉ាង​ដូច្នេះ​ដែរ។ ដូច្នេះ ​មនុស្ស​ចាស់​ និង​សង្គម​ទាំងមូល​ត្រូវតែ​ចូល​រួម​ដើម្បី​តម្រង់​ទិស​ពួកគេ​ឲ្យ​បាន​ល្អ។ ​ការបណ្តែត​បណ្តោយ​គឺជា​គ្រោះថ្នាក់​មួយ​ដែល​ពិបាក​នឹង​ស្តារ៕