Saturday, February 18, 2012

បន្ថយការ ធ្វើអោយ ខូច Home Button ដោយសារ Siri ជាមួយកម្មវិធី SiriLaunch

សំរាប់លោកអ្នក ដែលប្រើប្រាស់ iPhone 4S ហើយចូលចិត្ត បើកកម្មវិធី Siri ហើយក៏ សម្រាប់អ្នក ដែល ប្រើប្រាស់ iPhone 4 , iPad1,iPad2 , iPod Touch ដែលបានដំឡើង Siri ប្រើប្រាស់ លោកអ្នក ប្រាកដ ជា រីករាយ នឹង កម្មវិធី ជំនួយការ Siri នេះ យ៉ាងខ្លាំង តែ លោកអ្នក មានដែល គិតបារម្តណ៍ ដែរទេ ពេល លោកអ្នក ចុច បើក Siri ម្តងៗ លោកអ្នក ត្រូវ ចុច Home Button អោយជាប់ ។ ដូចនេះ បើអ្នក ប្រើវា យូរៗ ម្តងគឺ ពុំ មានបញ្ហា ឡើយ ចុះ បើអ្នក ឧស្សាហ៍ប្រើនោះ គឺនឹង អាចធ្វើ អោយ Home Button ឆាប់ខូច ខ្លះ ហើយ និង ម្យ៉ាងទៀត ពេលខ្លះចុច  Home Button មិនបានល្អ វាបែរ ជាចេញ កម្មវិធី អ្វី ផ្សេង វិញ ក៏មានដែរ។

ពេលនេះ លោកអ្នក នឹង អស់ កង្វល់ ហើយ ព្រោះ ថ្ងៃនេះ លោក  Jude Jean-Pierre បាន ចេញ កម្មវិធី មួយ ឈ្មោះ SiriLaunch ដែលកម្មវិធី នេះ អាចអោយ Siri មាននៅលើ Notification Center (សូមមើលរូប )
ដូចនេះលោកអ្នក អាចបើកSiri ដោយគ្រាន់តែចុច លើរូបសញ្ញា Siri នៅលើ Notification Center នោះ ប៉ុណ្ណោះ ។


កម្មវិធី នេះ ត្រូវបានផ្តល់ជូនដោយ ឥតគិតថ្លៃ លើ Repo BigBoss ដោយ គ្រាន់តែ អ្នកចូលទៅកាន់ Cydia --> Manage --> Source --> BigBoss ហើយស្វែងរក កម្មវិធី SiriLaunch នេះតែ បើលោកអ្នក ពុំ មាន អ៊ីនធើណិត លើ iDevice លោកអ្នក ក៏អាចដោនឡូដ ជា លក្ខណៈ File Deb សូមចុចទីនេះ  ហើយ របៀបដំឡើង File Deb គឺ សូមចុចទីនេះ របៀបដំឡើង file deb ទៅក្នុង iDevice (ត្រូវការ iFile)

អាប់ដេតថ្ងៃទី ១៩ កុម្ភៈ ពេលនេះ Sirilaunch ពុំទាន់អាច ដើរ បានល្អនៅ ល្អ iPad នៅឡើយទេ ។ ការអាប់ដេត នឹង មានក្នុង ពេល ឆាប់ៗ សំរាប់ iPad ។

រៀបរៀង និងសរសេរដោយ អ៊ិកមិច


No comments:

Post a Comment