Friday, February 17, 2012

របៀបដំឡើង ipa លើ iDevice ផ្ទាល់ ដោយពុំត្រូវការ កុំព្យូទ័រ ឬ iTunes

ថ្ងៃនេះ យើងខ្ងុំ នឹង និយាយអំពី របៀបដំឡើង កម្មវិធី លើ iDevice លោកអ្នក រួមមាន iPhone 4S, iPhone 4, iPad, iPad2, iPod Touch ពោលគឺ គ្រប់ iDevice ទាំងអស់ ។​ហើយ វិធី នេះ នឹង អាចអោយ អ្នក បើក គេហទំព័រ ណាមួយ ដែលផ្តល់ កម្មវិធី Crack ipa ហើយ លោកអ្នក អាចដោនឡូដ នឹង ដំឡើង លើ iDevice លោកអ្នក តែម្តង។
ដើម្បី ដំឡើង ipa លើ iDevice ផ្ទាល់  សូមអនុវត្តន៍ដូចខាងក្រោម

  1. iDevice លោកអ្នកត្រូវបានធ្វើ Jailbreak រួចរាល់។
  2. ដោនឡូដកម្មវិធី  Download All Pro  សូមចូលទៅកាន់ទីនេះ  ដោនឡូដ Download All Pro Version: 1.2 បើលោកអ្នក ពុំ អាចដោន ឡូដ ក្នុង ករណី លីញ ពុំដំណើរការ លោកអ្នក ក៏អាចស្វែង រក កម្មវីធី នេះ​ ក្នុង http://apptrackr.org/ បានផងដែរ។ តែយើងខ្ងុំ បាន ពិនិត្យរួចហើយ គឺលីញ​ ដំណើរ ការ និង អាចដោនឡូដ បានលឿន ផងដែរ។
  3. បន្ទាប់ពី ដោនឡូដ​ ហើយ សូមដំឡើង វា ដោយ គ្រាន់តែ Sync តាម iTunes ធម្មតា 
  4. បើក កម្មវិធី Download All ដែលនៅ លើ អេក្រង់ iDevice លោកអ្នក 
  5. បើកគេហទំព័រ ណាមួយដែលលោកអ្នក ចង់ ដោនឡូដ ipa ឧទាហរណ៌ apps.su
  6. ជ្រើសរើស កម្មវិធី ណាមួយដែលលោកអ្នកចង់ ដំឡើង ចុច បើក លីញនោះ ដើម្បី ដោនឡូដ សូមធ្វើតាម វា ដូចជាវាយ លេខកូដ ឬផ្សេងៗ រហូត​បានលីញដោនឡូដ។
  7. នៅពេល ក្រោយ មក នឹង មានលីញ មួយសំរាប់ដោនឡូដ សូមចុច លើ លីញនោះ អោយជាប់ នោះ កម្មវិធី Download All Pro  នឹង លេច ផ្ទាំង ចេញ មក សូមជ្រើស យក Download ។ ក្រោយ មក សូមចុច លើ Downloads ខាងក្រោម នោះ អ្នក នឹង ឃើញ ឈ្មោះ ipa នោះ កំពុង ត្រូវដោនឡូដ ។ សូមរង ចាំ រហូតដល់រួចរាល់ ។
  8. ក្រោយពេលរួចរាល់ សូមបើកកម្មវិធី iFile (បើលោកអ្នក ពុំមាន កម្មវិធី iFile ទេ សូមដំឡើង Source " http://cydia.xsellize.com " ទៅក្នុង Cydia ហើយ ដំឡើង iFile ) ។ 
  9. សូមចូលទៅកាន់ var / mobile /Applications /30092c....... F2AE (សូមមើលរួប)
    ចុច Documents អ្នកនឹង ឃើញ កម្មវិធី ipa នោះ
    ដូចនេះ អ្នក ត្រូវ ថតចំលងវា ទៅ កាន់ installous ដោយគ្រាន់តែ ចុច Edit នៅខាងលើ ហើយចុចសញ្ញា នៅខាងក្រោម ផ្នែកខាងស្តាំ  ហើយ ជ្រើស យក copy ឬ cut អាស្រ័យលើអ្នក ។ 
  10. សូមចូលទៅកាន់ var/mobile/Documents/installous/
    ចុច download ហើយ ទម្លាក់ កម្មវិធី ipa នោះ នៅ ក្នុង download ដើម្បី ទម្លាក់ កម្មវិធី លោកអ្នក គ្រាន់តែ ចុច Edit ហើយ ចុច សញ្ញានៅ ខាងក្រោមគេ ផ្នែកខាងស្តាំ ហើយ ជ្រើស យក paste ជាការស្រេច ។ ពេលនេះ កម្មវិធី នេះ នឹងត្រូវបាន នៅក្នុង កម្មវិធី installous
  11. សូមទៅកាន់ Home Screen លោកអ្នកវិញ ហើយ បើកកម្មវិធី Installous ចុច ត្រង់ Downloads អ្នកនឹង ឃើញ កម្មវិធី នោះ សូមចុច ដំឡើង ធម្មតា ។
  12. ពេលនេះ លោកអ្នក បានដំឡើង រួចរាល់ហើយ កម្មវិធី មួយដោយពុំត្រូវការ កុំព្យូទ័រ។ 
  13. ហើយនៅពេល លោកអ្នក ភ្ជាប់ iDevice លោកអ្នកទៅ កាន់iTunes ក្នុង កុំព្យូទ័រ នោះ ។ ដោយសារតែលោកអ្នក ដំឡើង កម្មវិធី តាម installous ដូចនេះកម្មវិធី នោះ ពុំមាន ក្នុង Apps របស់ iTunes ទេ ។ អញ្ចឹងហើយ  ពេលអ្នក ចុច Sync  កម្មវិធី នោះ គឺ iTunes នឹង បញ្ជាក់ថា លោកអ្នក បានដំឡើង កម្មវិធី ដែលពុំមាន ក្នុង app របស់ iTunes វានឹងចេញ សារដូចខាងក្រោម សូមចុច យក Remove
    ក្រោយ មកវានឹង តម្រូវអោយអ្នក Transfer សូមចុច Transfer ហើយ បើវា តម្រូវ អោយ លោកអ្នក វាយ បញ្ចូល ឈ្មោះ គណនី និង លេខសំងាត់នោះ សូមធ្វើតាម វា​ ក្នុង ករណីវាតម្រូវ អោយអ្នកវាយ ឈ្មោះ គណនី និង លេខសំងាត់ ចំាបាច់ កុំព្យូទ័រ អ្នក​មានអ៊ីនធើណិត  បើអត់ទេ គឺ រួចរាល់ ។
  14. សូមសំណាងល្អ!!!!

រៀបរៀង និង សរសេរដោយ អ៊ិកមិច

តើអ្នកចេះ Jailbreak ទេ? សូមឆ្លើយថា ចេះ​ ។ ក្រោយពេលអានអត្ថបទនេះ ហើយ ( iOS 5.0.1 )

 របៀប Jailbreak iPad 2 ជាមួយនឹង Absinthe Windows, Mac

របៀប Jailbreak iPhone 4S Windows, Mac

របៀប Jailbrak iPhone 4S, iPad2 linux



No comments:

Post a Comment