Sunday, February 26, 2012

ដោះស្រាយ iCon ព័ណស ដោយ ប្រើប្រាស់ Springtomize 2

បញ្ហា iCon ព័ណស វាពុំមែនជាបញ្ហាធំ ដែលត្រូវ តែដោះ ស្រាយ នោះទេ តែ​ វា ជាការ រំខាន មួយ ដែល យើង គ្រប់គ្នា ចង់ ដោះ ស្រាយ អោយ បាន ហើយ ក៏  មិនចង់ ឃើញ កម្មវិធី នៅ លើ iDevice យើង មានព័ណ ស ដូចនោះ ដែរ។ ហើយ វិធី ដោះ ស្រាយ ក៏ មាន​ ជាបន្តបន្ទាប់ ដូចជា ចូលទៅ Cydia ហើយ ដំឡើង កម្មវិធី ណាមួយ នៅ ក្នុង Cydia ឬក៏ ការ ធ្វើ Respring ជាដើម។
ហើយ ថ្ងៃនេះ យើងខ្ងុំ នឹងនិយាយអំពី របៀប ដោះស្រាយ បញ្ហា ទាក់ទិន នឹង iCon ព័ណស លើ iDevice លោកអ្នក ដោយ ប្រើប្រាស់ កម្មវិធី Springtomize 2។  ហើយ កម្មវិធី Springtomize 2 អាចប្រើប្រាស់បានលើ iDevice ទាំងអស់ រួមមាន iPhone 4, iPhone4S , iPad1, iPad2, iPod Touch ជំនាន់ 5 ឡើងទៅ ។
  ដើម្បី ដោះស្រាយបញ្ហា iCon ព័ណស  សូមអនុវត្តន៍ដូចខាងក្រោម

  1. ជាដំបូងសូមបើក កម្មវិធី Springtomize 2 ដោយចូលទៅកាន់ Setting --> Springtomize 2
  2. ធ្វើការ ផ្លាស់ប្តូរអ្វី មួយ ក៏បាន ហើយ លោកអ្នក នឹង ឃើញ ខាងលើ គឺ មាន ពាក្យ Reload សូមចុច យក Reload ហើយ វានឹង អោយ លោកអ្នក ជ្រើសយក Reload Setting ឬក៏ Respring ។ 
  3. សូមជ្រើសយក  Reload Setting ពេលនោះ វានឹងចាប់ផ្តើម Reload Setting លោកអ្នក​នឹងឃើញ “Cleaning Caches” និង “Rendering Icons”។ 
  4. តែបើសិនជា ដំណើរការ Reload Setting ហើយ នៅតែ​មានបញ្ហា iCon ព័ណស ទៀត នោះ សូម លោកអ្នក ធ្វើចំណុចទី២ ម្តងទៀត ហើយ ដោយ ជ្រើស Respring វិញ ម្តង។
  5. រួចរាល់ សូមសំណាងល្អ
លោកអ្នក ក៏អាចទស្សនា វីដេអូ ដូច​ខាងក្រោម ផងដែរ



រៀបរៀង និង សរសេរដោយ អ៊ិកមិច

បើលោកអ្នក ពុំទាន់មាន Springtomize 2 លោកអ្នក អាចចុចទី នេះ កាន់តែពិសេសជាមួយនឹង Springtomize 2 v1.2-3 iPhone, iPod ដើម្បី ដំឡើង ឬ លោកអ្នក គ្រាន់តែដំឡើង http://cydia.xsellize.com  នេះ ក្នុង Cydia ហើយ រក Springtomize 2 ដំឡើង ។


No comments:

Post a Comment