Saturday, February 11, 2012

មុខងារមួយចំនួននៅលើ iPad 3 ដែលអ្នកប្រើប្រាស់ ទន្ទឹងរង់ចាំបំផុត


camnews :  គេហ ទំព័រ All Things D បាន ចុះផ្សាយថា Apple នឹង ធ្វើការ ឧទ្ទេសនាម iPad 3 របស់ខ្លួននៅ ដើមសប្តាហ៍ ដំបូងនៃ ខែមិនាខាងមុខនេះ។ ហើយប្រភពនេះ ក៏គឺជាប្រភពមួយ ដែលតែងតែ បានចុះ  ផ្សាយពត៌មាន ទាំងឡាយ ស្ទើរតែ ជាការពិត ទាំងស្រុង ផងដែរ ស្តីអំពី ដំណាក់កាលនៃ ការដាក់ បង្ហាញ វត្តមាន បណ្តាសមិទ្ធិផល សំខាន់ៗរបស់ Apple រួមមានដូចជា iPhone 4/4S រឺ
iPad 2...ជាដើម។




ឧបករណ៍ Tablet ជំនាន់ថ្មីរបស់ Apple ត្រូវបានប៉ាន់ស្មានថា នឹងប្រើប្រាស់ Chip ប្រភេទ A6
(iPhone 4S, iPad 2 ប្រើ ប្រាស់ Chip dual core A5)។ ហើយ ប្រសិនបើជាការពិតមែន A6 គឺ
ជាប្រភេទ Chip ថ្មីបំផុតមួ យដែលមានដំណើរការកម្មវិធីលឿនបំផុត មិនចាញ់ប្រភេទ Chip
Tegra 3 របស់ Nvidia ដែលបានប្រើប្រាស់នៅលើឧបករណ៍ Asus Transfomer Prime នោះ
ឡើយ។

iPad 2 បានបង្ហាញវត្តមានកាលពីឆ្នាំកន្លងទៅជាមួយការផ្លាស់ប្តូរជាច្រើនលើផ្នែករចនាបើ
ធៀបជាមួយកំណែដំបូងបង្អស់របស់ក្រុមហ៊ុន Apple ,ជាក់ស្តែងគឺកំរាស់របស់ឧបករណ៍នេះ
បានបន្ថយរហូតដល់ ៥មីលីម៉ែត្រ។ ដោយឡែកសំរាប់ឆ្នាំ ២០១២ នេះអ្នកប្រើប្រាស់សង្ឃឹម
ថាឧបករណ៍ជំនាន់ថ្មីរបស់ Apple នឹងកាន់តែមានកំរាស់ស្តើងនិងកាន់តែស្រាលជាង"សិស្ស
ច្បង"របស់ខ្លួនផងដែរ។

Speaker មានទំហំកាន់តែធំនៅលើ iPad 3 អាចជួយអោយអ្នកប្រើប្រាស់អាចស្តាប់ចំរៀងបាន
កាន់តែច្បាស់ជាង។

អំពីសំបករបស់ iPad 3 ដែលធ្លាប់មានប្រភពជាច្រើនបានធ្វើការចុះផ្សាយនាពេលកន្លងមក,
ហើយបើតាមក្រុមអ្នកជំនាញបានអោយដឹងថា សមិទ្ធិផលថ្មីនេះប្រើប្រាស់ថ្មមានទំហំកាន់តែ
ធំជាងមុនដែលអនុញ្ញាតអោយប្រើប្រាស់បានរយៈពេលពី ១២ ទៅ ១៨ ម៉ោង រឺក៏រយៈពេល
Standby បានច្រើនសប្តាហ៍ទៀតផង។

អេក្រង់មាន resolution រហូតដល់ ២.០៤៨x ១.៥៣៦ pixel គឺខ្ពស់ជាង Full HD ទៅទៀតដែល
មានត្រឹមតែ ១.៩២០x ១.០៨០ pixel ។ ជាមួយកំរិត resolution ដ៏ខ្ពស់នេះរូបភាពដែលបាន
បង្ហាញឡើងមានកំរិតច្បាស់ត្រជាក់ភ្នែក ដូចនៅលើ iPhone 4S ​ដូច្នោះ។

"ទីប្រឹក្សាជំនួយ" Siri គឺជាមុខងារថ្មីដែលលេចធ្លោបំផុតនៅលើ iPhone 4S។ អ្នកប្រើប្រាស់ជា
ច្រើនមានការចូលចិត្តជាខ្លាំងចំពោះមុខងារនេះ ហើយពួកគេក៏សង្ឃឹមថានឹងមានវត្តមាននៅ
លើ iPad 3 ផងដែរ។

កាមេរ៉ាថតរូបនៅលើ iPad 2 ត្រូវបានទទួលរងពាក្យរិះគន់ថាគុណភាពរូបថតមានកំរិតទាប
ជាមួយ resolution មានត្រឹមតែ ០,៧ megapixel ។ លទ្ធភាពជាច្រើន, Apple នឹងធ្វើការអភិ
វឌ្ឍន៍នូវមុខងារថតរូបនៅលើ iPad 3 និងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតវីដេអូក្នុងកំរិត
ជា Full HD ទៀតផង៕

No comments:

Post a Comment