Friday, February 10, 2012

ហេតុអ្វីបានជា iPhone 4 មិនមាន Siri?

ថ្ងៃនេះ ក្នុង គេហទំព័រ ជាភាសាខ្មែរ មួយ ឈ្មោះ Camnews បានសរសេរ អត្ថបទ ហេតុអ្វី បាន ជា ពុំមាន Siri លើ iPhone 4 ។ តាមពិតទៅ អត្ថបទមួយ នេះ យើងខ្ងុំ ក៏បាន ឃើញ ក្នុង គេហទំព័រ បរទេស ជាច្រើន បាន បកស្រាយ ផងដែរ តែ តាម ការវិភាគ របស់អ្នក ជំនាញ មួយចំនួន បាន និយាយថា ហេតុផល ដែលលើឡើង របស់ ក្រុមហ៊ុន Apple មិន អោយ មាន Siri លើ iPhone 4 ឬ ឧបករណ៍ដ៏ទៃនោះ គ្រាន់តែ ជាការដោះ សារប៉ុណ្ណោះ ព្រោះ  ក្រុមហ៊ុន Apple បាននិយាយថា siri មានតែនៅ លើ iPhone 4S ព្រោះ iPhone 4S ដើរលើ chip A5 រី ឯ iPhone 4 ដើរលើ chip A4 តែ ចុះ ហេតុអ្វី siri ពុំមានលើ iPad 2 ដែលដើរ លើ chip A5 ដែរនោះ
និង មូលហេតទី ២ មានអ្នក ប្រើប្រាស់ iDevice ជាច្រើន ក្រៅ ពី iPhone 4S រួមមានទាំង យើងខ្ងុំ ដែរ បានដំឡើង siri ហើយ siri ដើរបានយ៉ាង ល្អ ចុះ ហេតុអ្វី ដែរ? ដូចនេះ ហើយ ការដោះសាររបស់ ក្រុមហ៊ុន Apple ពុំដាក់ កម្មវិធី siri លើ iDevice ផេ្សងពី iPhone 4S គឺ ត្រូវបានអ្នកជំនាញ និងអ្នកប្រើប្រាស់មួយ ចំនួន ពុំអាចទទួលយក បានទេ។
អត្ថបទ ពី Camnews : ចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសទាំងឡាយដែលទទួលបានការទាក់ទាញ
បំផុតមាននៅលើ iPhone 4S គឺក្រៅពីប្រើប្រាស់នូវ Chip ជាប្រភេទ Dual core និង កាមេរ៉ា
ទំហំ ៨Megapixel អាចថតរូបភាពមានគុណភាពខ្ពស់នោះ នោះគឺជា"ទីប្រឹក្សា" សប្បនិមិ្មត
Siri ។ ដោយឡែក Siri នេះមានវត្តមានតែនៅលើទូរស័ព្ទ iPhone 4S ប៉ុណ្ណោះ ហើយ Apple
ក៏មិនបានធ្វើការបកស្រាយនូវចំលើយជាក់លាក់ណាមួយស្តីអំពីមូលហេតុដែល Siri អវត្ត
មាននៅលើបណ្តាសមិទ្ធិផល iPhone និង iPad ផ្សេងៗទៀតនោះឡើយ។ ប៉ុន្តែការរកឃើញ
នាពេលកន្លងមកថ្មីៗនេះរបស់អ្នកវិភាគ Linley Gwennap មកពីក្រុមអ្នកវិភាគ Linley Group
បានបង្ហាញអោយយើងដឹងពីមូលហេតុទាំងអស់នោះ។

យោងតាមអ្នកវិភាគ Linley Gwennap បង្ហាញអោយដឹងថា chip A5 ដែលប្រើប្រាស់នៅលើ
iPhone 4S នេះគឺមានបំពាក់នូវបច្ចេកវិទ្យាកាត់បន្ថយសំលេងរំខានរបស់ក្រុមហ៊ុន Audience
ដែលបច្ចេកវិទ្យានេះជួយអោយទូរស័ព្ទអាចទទួលបាននូវសំលេងនិយាយមានកំរិតមួយកាន់
តែច្បាស់និងជាក់លាក់ជាង។ ចំណែកបច្ចេកវិទ្យាកាត់បន្ថយសំលេងរំខាននៅលើ iPhone 4
គឺគ្រាន់តែអាចអោយទូរស័ព្ទទទួលបាននូវសំលេងច្បាស់នៅពេលដែលអ្នកប្រើប្រាស់ដាក់
mic នៅជិតមាត់ប៉ុណ្ណោះ។ ដូច្នេះមូលហេតុដែល Siri មិនមានវត្តមាននៅលើ iPhone 4 គឺ
ព្រោះតែវាមិនអាចទទួលសំលេងនិយាយបានច្បាស់នេះឯង។

Gwennap អោយដឹងថា "ប្រការនេះបានបកស្រាយអោយឃើញយ៉ាងច្បាស់ថាហេតុអ្វីបាន
ជា Apple មិនបង្ហាញវត្តមាន Siri នៅលើ iPhone 4។ ហើយបើទោះបីជាបណ្តាទូរស័ព្ទជំនាន់
មុនមានប្រើប្រាស់ chip របស់ Audience ដូចគ្នាក៏ដោយ ប៉ុន្តែចំពោះ iPhone 4S, Audience
បានធ្វើការអភិវឌ្ឍន៍អោយមានលក្ខណៈកាន់តែប្រសើរជាងមុនលើបច្ចេកវិទ្យា"ទទួលសំលេង
និយាយពីចំងាយ" ដែលមានន័យថាទូរស័ព្ទអាចទទួលបានច្បាស់នូវសំលេងនិយាយដែល
មានរយៈចំងាយស្មើនឹងដៃមួយលូក គឺមិនមែនអាចលឺច្បាស់តែនៅពេលដាក់ក្បែរមាត់ដូចមុន
ទៀតនោះឡើយ"។

បច្ចេកវិទ្យាថ្មីរបស់ Audience នេះគឺទើបតែបានបង្ហាញវត្តមានក្នុងកំឡុងឆ្នាំ ២០១១ ប៉ុណ្ណោះ
ហើយនោះក៏គឺជាមូលហេតុចំបងមួយដែលវាមិនមានវត្តមាននៅលើ iPhone 4 ផងដែរ។

បច្ចេកវិទ្យាកាត់បន្ថយសំលេងរំខានជំនាន់ទី ៣ របស់ Audience កំពុងតែធ្វើការអភិវឌ្ឍន៍និង
ក៏ប្រហែលជានឹងត្រូវបានបង្ហាញវត្តមាននៅលើ iPad 3 រឺក៏ iPhone 5 ទៀតផង។

គួរបញ្ជាក់ផងដែរថា Apple មិនមែនជាអតិថិជនតែមួយគត់របស់ក្រុមហ៊ុន Audience នោះ
ទេតែក៏មានក្រុមហ៊ុនផ្សេងៗទៀតដូចជា Samsung, HTC, LG និង Sony ក៏ជាអតិថិជនរបស់
ក្រុមហ៊ុន Audience នេះដែរ។ រាល់សមិទ្ធិផលផ្សេងៗដូចជា Samsung Galaxy S II, HTC
Titan និង Sony Tablet S គឺសុទ្ធតែប្រើប្រាស់នូវ chip របស់ Audience នេះ៕

No comments:

Post a Comment