Tuesday, February 14, 2012

N9 អាចដំណើរការ Android 4.0 ICS

lookingtoday : សម្រាប់ ទូរស័ព្ទដៃ Nokia N9 គឺជា ទូរស័ព្ទដៃដំបូង និង ចុងក្រោយ របស់ Nokia ដែលប្រើនូវ ប្រព័ន្ធដំណើរការ MeeGo OS។ ក្នុងពេល ថ្មីៗនេះ ផងដែរ មានក្រុម អ្នកអភិវឌ្ឍន៍មួយ ដែលត្រូវ បានគេ ស្គាល់ថា NITDroid បានរៀប ចំគម្រោងមួយ ដែលបង្កើត Boot សម្រាប់ ទូរស័ព្ទដៃ N9។
ក្រុមអ្នកអភិវឌ្ឍន៍ នេះ មានបង្ហាញនូវរូបភាព មួយចំនួន ដែល កំណើរការ Android 4.0 Ice Cream Sandwich នៅលើ N9។ ជាមួយនឹងការបង្ហាញរូបភាព នេះផងដែរ
ក្រុមអ្នក អភិវឌ្ឍន៍មិនបាននិយាយអ្វីច្រើន ដែលទាក់ទងនឹងគម្រោងនេះទេ ហើយសម្រាប់ ICS ក៏មិនទាន់ដំណើរការលើ N9 នៅឡើយ ដូច្នេះ N9 ត្រូវការពេលវេលាបន្ថែមនូវការសាលល្បង មុនពេលដំណើរការ៕

No comments:

Post a Comment