Friday, March 23, 2012

កម្ពុជា​នឹង​មិន​អាច​ទទួល​បាន​ដំណក់​ប្រេង​តាម​ការ​គ្រោង​ទុក​ទេ



មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា ដំណក់​ប្រេង​ដំបូង​ដែល​សង្ឃឹម​ថា​នឹង​ទទួល​បាន​នៅ​ថ្ងៃទី​១២ ខែ​១២ ឆ្នាំ​២០១២ វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នោះ​នឹង​មិន​អាច​ទទួល​បាន​ទេ នោះ​ក៏​ព្រោះ​តែ​មាន​បញ្ហា​ខាង​បច្ចេក​ទេស។
លោក សុខ អាន រដ្ឋមន្រ្តី​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​បាន​និយាយ​ប្រាប់​ប្រតិភូ​ក្រុម​ ប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក អាឡិច​ហ្សង់ ឌើរ​ហ្វេល​មែន ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ​ថា តំណក់​ប្រេង​ដំបូង​ដែល​រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ថា​នឹង​ទទួល​បាន​នៅ​ម៉ោង​ ១២​ថ្ងៃទី​១២​ខែ​១២​ឆ្នាំ​២០១២​នោះ​ត្រូវ​លើក​ពេល​បន្ត​ទៀត ដោយ​សារ​ថា​មាន​បញ្ហា​បច្ចេក​ទេស​ខ្លះ​នៅ​ក្នុង​ការ​បូម​យក​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​ប្លុក​អេ ដោយ​ក្រុមហ៊ុន​ឆេវរ៉ុន (Cheveron) របស់​អាមេរិក។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក សុខ អាន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​តែ​ផលិត​ចេញ​នូវ​ ដំណក់​ប្រេង​លើក​ដំបូង ដើម្បី​អាច​ប្រើ​ប្រាស់​នូវ​ធនធាន​ប្រេង និង​ឧស្ម័ន​របស់​ខ្លួន​ដើម្បី​យក​ទៅ​បម្រើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន៕

ទស្សនាវដ្តីសារព័ត៌មានសេរី

No comments:

Post a Comment