ថ្មីៗនេះ ក្រុមហ៊ុន OnLive បានចេញ កម្មវិធី ‘OnLive Desktop’ ដែលដាក់អោយ ដោនឡូដ ដោយឥតគិតថ្លៃ ក្នុង App Store ហើយ ជាមួយនឹង កម្មវិធី នេះ នៅពេល ដែលលោកអ្នក បើកកម្មវិធីនោះ លោកអ្នក នឹងទទួលបាន នូវ Windows 7 ហើយ នឹង Microsoft Office 2010 ដំឡើង រួចជាស្រេច សំរាប់ប្រើប្រាស់ ។ ពួកគេ បានផ្តល់ អោយ នូវ Full version នៃ Microsoft Office 2010 ជាមួយនឹង Adobe Flash ក្នុង Internet Explorer ផងដែរ។
របៀបដំឡើង សូមអនុវត្តដូចខាងក្រោម
- សូមចូលទៅកាន់ លីញ មួយនេះ ដើម្បី ដំឡើង OnLive Desktop ដោយចូចទីនេះ
- លោកអ្នក ត្រូវមាន គណនី របស់ OnLive Desktop ដើម្បី បើកកម្មវិធី នេះ ។ សូមចុចទីនេះ ដើម្បី ចូលទៅបើកគណនី (លោកអ្នក អាចដំឡើង ជាលក្ខណៈ Free ឬបង់ថ្លៃ បើសិនជាលោកអ្នក ចង់បាន នូវសេវាកម្មបន្ថែមនោះ) ។
- រួចរាល់។ ជាមួយនឹងការផ្តល់ជូន ដោយឥតគិតថ្លៃនេះ ក្រុមហ៊ុន OnLive ក៏ផ្តល់ជូន សំរាប់ អ្នក ប្រើប្រាស់ទាំងអស់ នូវ cloud storage ទំហំ 2 GB ដើម្បី រក្សាទុក ឯកសារផងដែរ។
សរសេរ និងរៀបរាងដោយ អ៊ិកមិច
ប្រភពពី CydiaBlog
No comments:
Post a Comment